ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិកនៅខែមករា កើនខ្ពស់បំផុតក្នុងរយៈពេល ១ ឆ្នាំកន្លះ
តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកប្រចាំខែមករា បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត ១ ឆ្នាំកន្លះ ដែលនេះបង្ហាញថា ពលរដ្ឋអាមេរិកប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់សម្រាប់ទំនិញ និងសេវាកម្មជាច្រើន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលដកស្រង់ទិន្នន័យចេញផ្សាយនៅថ្ងៃពុធ ដោយក្រសួងការងារអាមេរិក។

អតិផរណាខ្ពស់ជាងការរំពឹងទុក ដែលរួមចំណែកដោយការដំឡើងថ្លៃទំនិញនៅដើមឆ្នាំរបស់អាជីវកម្ម ជាពិសេសតម្លៃថ្នាំតាមវេជ្ជបញ្ជា និងតម្លៃធានារ៉ាប់រងរថយន្ត។
តួលេខពីការិយាល័យស្ថិតិការងារនៃក្រសួងការងារ (BLS) បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,៥ ភាគរយ នៅខែមករា ដែលជាកំណើនខ្ពស់បំផុតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីកើនឡើង ០,៤ ភាគរយ នៅខែធ្នូ។
តម្លៃស្នាក់នៅ ដែលរាប់បញ្ចូលទាំងសណ្ឋាគារ បានកើនឡើង ០,៤ ភាគរយ ដែលស្មើនឹងជិត ៣០ ភាគរយ នៃកំណើន CPI ប្រចាំខែមករា។ តម្លៃអាហារវិញ បានកើនឡើង ០,៤ ភាគរយ ខណៈតម្លៃហាងលក់គ្រឿងទេស បានកើនឡើង ០,៥ ភាគរយ ដែលក្នុងនោះតម្លៃស៊ុតកើនឡើង ១៥,២ ភាគរយ ក្នុងកំណើនខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៥ ដោយសារតែជំងឺលើសត្វមាន់។

តម្លៃសាច់ បសុបក្សី និងត្រី ក៏ដូចជាភេសជ្ជៈគ្មានជាតិអាល់កុល និងផលិតផលទឹកដោះគោ ក៏បានកើនឡើងផងដែរ។ ប៉ុន្តែតម្លៃបន្លែ និងផ្លែឈើ បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិត២ឆ្នាំ។ តម្លៃសាំង និងឧស្ម័នធម្មជាតិវិញ បានកើនឡើង ១,៨ ភាគរយ។
ក្នុងរយៈពេល ១២ ខែ ពោលគឺក្នុងអត្រាប្រចាំឆ្នាំ សន្ទស្សន៍ CPI ខែមករា បានកើនឡើង ៣,០ ភាគរយ ខ្ពស់បំផុតរាប់តាំងពីខែមិថុនា ឆ្នាំ ២០២៤ ធៀបនឹងកំណើន ២,៩ ភាគរយ នៅខែធ្នូ ២០២៤។
សន្ទស្សន៍ CPI ស្នូល ដែលមិនរាប់បញ្ចូលម្ហូបអាហារ និងថាមពល ០,៤ ភាគរយ នៅខែមករា ធៀបនឹងកំណើន ០,២ ភាគរយ នៅខែធ្នូ។ ក្នុងអត្រាប្រចាំឆ្នាំ វាបានកើនឡើង ៣,៣ ភាគរយ ធៀបនឹងកំណើន ៣,២ ភាគរយ នៅខែធ្នូ។

អ្នកជំនាញលើកឡើងថា តួលេខចុងក្រោយ គឺជាសញ្ញាប្រាប់ឱ្យធនាគារកណ្ដាលសហព័ន្ធអាមេរិក កាន់តែប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តបន្តកាត់បន្ថយអត្រាការប្រាក់ ចំពេលមានកំណើននៃភាពមិនប្រាកដប្រជាចំពោះសេដ្ឋកិច្ច ជាពិសេសក្នុងលក្ខខណ្ឌនៃគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោក ត្រាំ បានសន្យាថានឹងកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ សម្រាប់អ្នកបោះឆ្នោតរបស់ខ្លួន។ អតិផរណាខ្ពស់អាចគំរាមកំហែងដល់ផែនការរបស់រដ្ឋបាល ត្រាំ រួមទាំងការកាត់បន្ថយពន្ធដែលអាចបង្កើនសម្ពាធសេដ្ឋកិច្ច និងការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលអាចនាំឱ្យមានកង្វះកម្លាំងពលកម្ម និងថ្លៃដើមអាជីវកម្មខ្ពស់។
ជាមួយគ្នានោះ នៅដើមខែ កុម្ភៈ នេះ លោក ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ប៉ុន្តែត្រូវផ្អាកការអនុវត្ត ៣០ ថ្ងៃសិន។ យ៉ាងណាមិញ ពន្ធ ១០ ភាគរយ បន្ថែមលើទំនិញចិន បានបន្តចូលជាធរមាន ចំពេលសេដ្ឋកិច្ចវិទូព្រមានថា ពន្ធគយទាំងនោះ នឹងធ្វើឱ្យអតិផរណាកើនឡើងបន្តទៀតនៅពេលសហរដ្ឋអាមេរិកអនុវត្តវា។ ទន្ទឹមនឹងនេះ អ្នកជំនាញនិយាយថា អាជីវកម្មនានាក៏អាចនឹងដំឡើងថ្លៃជាមុនផងដែរ ដើម្បីត្រៀមមុនពេលវិធានការពន្ធខ្ពស់ និងគ្រប់ជ្រុងជ្រោងលើទំនិញនាំចូល ចូលជាធរមាន៕
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


