ព័ត៌មានអន្ដរជាតិ
អតិផរណាអាមេរិកកើនដល់កម្រិតខ្ពស់បំផុតជិត២ឆ្នាំ ដោយសារកំណើនតម្លៃថាមពល
អតិផរណានៅសហរដ្ឋអាមេរិកប្រចាំខែមីនា បានកើនឡើងដល់អត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ២ ឆ្នាំ ចំពេលដែលតម្លៃប្រេងហក់ឡើង ដោយសារតែសង្រ្គាមប្រឆាំងអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។

ក្រសួងការងារអាមេរិកបានបញ្ចេញទិន្នន័យប្រចាំខែ ដែលបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៣,៣% ឆ្នាំលើឆ្នាំ នៅខែមីនា ដោយកើនឡើងពីអត្រា ២,៤% នៅខែកុម្ភៈ។
វាគឺជាការហក់ឡើងប្រចាំខែដ៏ធំបំផុតនៃអតិផរណាអាមេរិក រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលពិភពលោកប្រឈមនឹងវិបត្តិថាមពលដោយសារតែការឈ្លានពានលើអ៊ុយក្រែនរបស់រុស្ស៊ី។
តួលេខពីក្រសួងការងារបានបង្ហាញថា កំណើនអតិផរណាកាលពីខែមីនា គឺបណ្ដាលមកពីការហក់ឡើងនៃតម្លៃប្រេងសាំង ក្រោយច្រកសមុទ្រហ័រមូហ្សត្រូវបានបិទខ្ទប់ ដែលបណ្ដាលឱ្យទីផ្សារសកលធ្លាក់ចូលទៅក្នុងអស្ថិរភាព។

ផលប៉ះពាល់អាចមើលឃើញយ៉ាងច្បាស់បំផុតក្នុងរដ្ឋដូចជារដ្ឋកាលីហ្វ័រញ៉ា ដែលកត់ត្រាតម្លៃប្រេងដ៏ខ្ពស់ធៀបនឹងរដ្ឋផ្សេងៗរបស់អាមេរិក។
នៅថ្ងៃព្រហស្បតិ៍ តម្លៃប្រេងឥន្ធនៈនៅរដ្ឋកាលីហ្វ័រញ៉ា ជាមធ្យមប្រមាណ ៥,៩៣ ដុល្លារ/ហ្គាឡុង បើប្រៀបធៀបទៅនឹងតម្លៃជាមធ្យមទូទាំងប្រទេស ៤,១៦ ដុល្លារ/ហ្គាឡុង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក។
ការហក់ឡើងនៃអតិផរណានេះ គឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសន្យាមុនពេលជាប់ឆ្នោត ថានឹងធ្វើយ៉ាងណាកាត់បន្ថយតម្លៃទំនិញទូទាំងប្រទេស៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


