អាកាសធាតុ Archives - Kampuchea Thmey Daily

ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ
​ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​តួនាទី​របស់​ស្ថាប័ន​នានា​ធ្វើ​ឱ្យ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​បរិស្ថាន​ទៅ​ជា​សកម្មភាព​ជាក់​ស្ដែង​។ សម្ដេច​ថា​​ច្បាប់​និង​គោល​នយោបាយ​នានា​ដែល​អនុវត្ត​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​ ធានា​ការពារ​ជីវភាព​រស់​នៅ គាំទ្រ​សហគមន៍​ងាយ​រងគ្រោះ​បំផុត ដើម្បី​លើក​កម្ពស់​កំណើន​បៃតង ​និង​មិន​បោះបង់​នរណា​ម្នាក់​ចោល​ឡើយ​។

សម្ដេច​លើក​ឡើង​បែប​នេះ​ក្នុង​ជំនួប​មួយ​ជាមួយ​ប្រតិភូ​នៃ​សមាជិក​អាយប៉ា និង​វាគ្មិន​អន្តរជាតិ​ដែល​បាន​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ មុន​ពេល​បើក​សន្និសីទ​សភា​ជាតិ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ​។

ក្នុង​ជំនួប​នោះ​សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ទាញ​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដោយ​ថា​គ្រប់​ការ​អនុវត្ត​ទាំង​អស់​គឺ​ដាច់​ខាត​ត្រូវ​យក​ប្រជាជន​ជា​ស្នូល​។ សម្ដេច​បន្ថែម​ថា​សម្រាប់​ស្ថាប័ន​សភា​​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ការ​​រួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀបចំ​និង​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​អនុម័ត​និង​តម្រង់​ទិស​កញ្ចប់​ថវិកា​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​វិនិយោគ​បៃតង​ ការ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ ការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំង​ការ​កសាង​ទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។​​

សម្ដេច​ថា៖ «​សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិន​បើ​គ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និង​យុវជន​។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅ​ជា​ការ​អនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណា​ម្នាក់​ចោល​ឡើយ»។

​​អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និង​ជាតំណាង​ឱ្យគណៈ​ប្រតិភូ​អាយប៉ា​ដែល​បាន​ចូល​ជួប​សម្ដេច​សភា​ធិបតី​ព្រឹក​ថ្ងៃ​អង្គារនេះ​លោក Eddy Soeparno បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​សម្ដេច​ប្រធាន​សភា​ដោយ​ថា​ពេល​នេះ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ត្រួវ​ទទួល​ស្គាល់​ថា​បញ្ហា​អាកាស​ធាតុ​ក្នុង​តំបន់​នេះ​វា​បាន​ឈាន​ហួស​ពី​ពាក្យ​ថា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ហើយ។

លោក​ថា៖ «បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ»។

លោក​ Eddy ក៏​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​សភា​កម្ពុជា​ក្នុង​ការ​រៀបចំ​សន្និសីទ​ស្ដីពី​អភិបាល​កិច្ច​អាកាសធាតុ​នៅ​ថ្ងៃ​នេះ​ដោយ​ថា​ជា​វេទិកា​ដ៏​មាន​តម្លៃ​ក្នុង​ការ​បន្ត​កិច្ច​សន្ទនា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ទាំង​លើ​ការ​បន្ស៊ាំ​ និង​ការ​កាត់​បន្ថយ​ ឥទ្ធិពល​នៃ​វិបត្តិ​អាកាស​ធាតុ​ជា​សាកល​នេះ​ផងដែរ​។

​​​​សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និង​មូលនិធិ​ប្រែប្រួល​អាកាសធាតុ (Tara Climate Change) ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​សភា​ថា​ ប្រជាជន​​គឺ​ជា​ស្នូល​នៃ​ការ​គិត​គូរ​ទាំង​អស់​ដោយ​មិនត្រូវ​​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ឡើយ appeared first on Kampuchea Thmey Daily.

ខេត្តរតនគិរី នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ចំនួន ២ ថ្ងៃទៀត
ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​នៅ​ល្ងាច​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ ២០២៦ រហូត​ដល់​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២៦។ ការ​មាន​ភ្លៀង​ធ្លាក់​នេះ នឹង​បន្ត​អូស​បន្លាយ​ចំនួន ០២ ថ្ងៃ បន្ត​ទៅ​មុខ​ទៀត ដែល​បណ្ដាល​មកពី​ខេត្ត​រតនគិរី​ទទួល​រង​ទ្រនុង​សម្ពាធ​ខ្ពស់ បាន​និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​ខេត្ត​នេះ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​ធាតុ​អាកាស​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ភូមិភាគ​ឦសាន​នេះ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី ស្ថានភាព​អាកាស​ធាតុ​បែបនេះ នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ស្ថិត​នៅ​ចន្លោះ​ ពី ២១ °C ទៅ ៣២ °C ខ្យល់​បក់​មកពី​ទិសបូព៌ និង មាន​ល្បឿន​ពី ១ ទៅ ៤ ម៉ែត្រ/វិនាទី ដែល​មិន​ត្រឹមតែ​មាន​ភ្លៀង​ធ្លាក់​ប៉ុណ្ណោះ​ទេ ក៏​លាយឡំ​ជា​ផ្គរ​រន្ទះ និង​ខ្យល់​ផង​ដែរ។

ស្ថានភាព​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ទី ០៧ ខែ​មីនា ឆ្នាំ ២០២៦ នេះ មេឃ​ស្រទំ មុន​មាន​ខ្យល់​បក់ មេឃ​មាន​ពពក​តិចតួច ព្រះអាទិត្យ​រះ​ល្អ បញ្ចេញ​ពន្លឺ​ក្តៅ​ខ្លាំង​រហូត​ដល់​ថ្ងៃត្រង់។ ចំណែក​រសៀល ធាតុ​អាកាស​ប្រែប្រួល មេឃ​មាន​ពពក​ច្រើន មាន​ខ្យល់​បក់​បោក​ខ្លាំង រហូត​ដល់​ពេល​យប់ នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​ក្រុង​បានលុង និង​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត។

អាកាសធាតុ​បែបនេះ អាជ្ញាធរ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​រតនគិរី​ទាំងអស់ សូម​មេត្តា​ថែរក្សា​អនាម័យ រស់នៅ​ស្អាត និង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហូបចុក​ម្ហូប​អាហារ ដើម្បី​បង្ការ​ការ​កើត​ជំងឺ​រាករូស និង​កើត​ជំងឺ​ឆ្លង​ផ្សេងៗ ជា​ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ឆេះ​ផ្ទះ​សម្បែង ឬ ឆេះ​ដី​ចម្ការ និង​ខ្យល់​កន្ត្រាក់​ជាដើម៕

អត្ថបទ ៖ ខៀវ ចាប

The post ខេត្តរតនគិរី នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ចំនួន ២ ថ្ងៃទៀត appeared first on Kampuchea Thmey Daily.

ខេត្តរតនគិរី ភាគឦសាននឹងមានភ្លៀងធ្លាក់កក់ខែ៣ថ្ងៃជាប់គ្នាជាមួយផ្គររន្ទះ
ខេត្តរតនគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ខណៈអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ស្ថានភាពអាកាសធាតុនេះនឹងធ្វើឲ្យសីតុណ្ហភាពស្ថិតនៅចន្លោះពី ២៣°C ដល់ ៣៣°C ខណៈខ្យល់បក់ប្រែប្រួលទិស មានល្បឿនពី ១ ដល់ ៤ ម៉ែត្រ ក្នុងមួយវិនាទី ដែលអាចបង្កឲ្យមានភ្លៀងផ្គររន្ទះកម្រិតស្រាល។ ស្ថានភាពជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃនេះ ផ្ទៃមេឃមានពពកច្រើន និងមានចុះអ័ព្ទ ព្រះអាទិត្យបញ្ចេញពន្លឺតិចតួច និងមានខ្យល់ប៉ក់។

អាកាសធាតុបែបនេះ អាជ្ញាធរអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ត្រាក់និងផ្គររន្ទះ ដោយត្រូវបិទឧបករណ៍អេឡិចត្រូនិច ដើម្បីការពារពីមានគ្រោះថ្នាក់ដោយរន្ទះបាញ់ ហើយថែរក្សាសុខភាព តាមរយៈការផឹកស្អាត រស់នៅស្អាត នៅអំឡុងភ្លៀងធ្លាក់ ដើម្បីចៀសផុតពីជម្ងឺរាគរួស ម្យ៉ាងទៀត ការពារខ្លួនពីការត្រូវទឹកភ្លៀង ដើម្បីបង្ការពីជម្ងឺផ្តាសាយជាដើម។

តាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងមានភ្លៀងកក់ខែចាប់ពីថ្ងៃទី២៦ ខែកុម្ភៈនេះ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦​ ដោយសារសម្ពាធទាប បានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ខៀវ ចាប

The post ខេត្តរតនគិរី ភាគឦសាននឹងមានភ្លៀងធ្លាក់កក់ខែ៣ថ្ងៃជាប់គ្នាជាមួយផ្គររន្ទះ appeared first on Kampuchea Thmey Daily.

ថៃរង​គ្រោះ​ព្រោះ​ព្យុះទីហ្វុង Ragasa រយៈពេល​១០ថ្ងៃ​ជាប់គ្នា
នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្យាករទឹកភ្លៀងរយៈពេល១០​ថ្ងៃ ដោយព្រមានពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទូទាំងប្រទេសក្រោមឥទ្ធិពលនៃខ្យល់មូសុងនិរតី និងព្យុះទីហ្វុង Ragasa។

យោងតាមគំរូអាកាសធាតុរបស់ TMD ចាប់​ពី​ថ្ងៃទី​២២​ខែកញ្ញា ដល់ថ្ងៃទី១​ខែតុលា ខ្យល់មូសុងនឹងបក់កាត់តំបន់ភាគខាងជើង និងភាគឦសានផ្នែកខាងលើ ដោយបង្កើន​ឥទ្ធិពល​របស់​វា​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ មន្ត្រីថៃ​បានជំរុញ​ឲ្យ​ប្រជាពលរដ្ឋក្នុងខេត្ត Mae Hong Son, Tak, Bueng Kan, Amnat Charoen និង Ubon Ratchathani ទប់ស្កាត់ទឹកជំនន់ភ្លាមៗ និង​ការបាក់ដី ជាពិសេសនៅតំបន់វាលទំនាប អាងទន្លេ និងសហគមន៍ទំនាប។

នៅថ្ងៃចន្ទ​នេះ TMD ក៏បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន​៤៥​ ដែលបង្កើនហានិភ័យនៃការជន់លិចក្នុងអាងទន្លេចៅប្រាយ៉ា ខណៈដែលកម្ពស់ទឹកបន្តកើនឡើង។

ភាគខាងត្បូងត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់តិចជាងតំបន់ផ្សេងទៀត ប៉ុន្តែអ្នកព្យាករណ៍កត់សម្គាល់ពីប្រេកង់ខ្ពស់នៃសកម្មភាពព្យុះត្រូពិច។

គិតត្រឹមថ្ងៃទី​២២​ខែកញ្ញា ព្យុះទីហ្វុង Ragasa មានទីតាំងនៅជិតតំបន់ Luzon ក្នុងប្រទេសហ្វីលីពីន ដោយរំកិលទៅភាគពាយព្យ ឆ្ពោះទៅសមុទ្រចិនខាងត្បូង។ ព្យុះនេះត្រូវបានគេរំពឹងថានឹងតាមដានឆ្លងកាត់ទីក្រុងហុងកុង រំលងឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន ហើយនឹងចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលដែលបោកបក់នៅភាគខាងជើងប្រទេសវៀតណាមប្រហែលថ្ងៃទី​២៥-២៦​ខែកញ្ញា។

TMD បាននិយាយថា វត្តមានរបស់ព្យុះនេះនឹងធ្វើ​​ឲ្យ​លំហូរខ្យល់មូសុងកាន់តែខ្លាំងលើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេស៕

ដោយ៖ ឈាង

The post ថៃរង​គ្រោះ​ព្រោះ​ព្យុះទីហ្វុង Ragasa រយៈពេល​១០ថ្ងៃ​ជាប់គ្នា appeared first on Kampuchea Thmey Daily.

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុជាបន្ទាន់ ខណៈដែល​ខ្យល់មូសុង​ដ៏ខ្លាំងក្លា​បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់​ទៅ ៧០%នៃទូទាំងប្រទេស ដែលប៉ះពាល់ដល់ខេត្តចំនួន​៤៦ និងបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងការរំខានដល់ការដឹកជញ្ជូន ចាប់​ពី​ថ្ងៃ​សុក្រ​ទី​១១ ដល់​ថ្ងៃ​សៅរ៍​ទី​១២​ខែ​កក្កដា។

(រូបថត៖ Thaiger)

ខ្យល់​មូសុង​លាតសន្ធឹងពីប្រទេសមីយ៉ាន់ម៉ា កាត់ភាគខាងជើង និងភាគឦសានប្រទេសថៃ ចូលទៅក្នុងប្រទេសវៀតណាម ហើយទន្ទឹម​នោះ ប្រព័ន្ធ​សម្ពាធទាប​នៅ​ភាគខាងត្បូងប្រទេសចិន ក៏​កំពុងរំកិលតាម​គន្លងតែ​មួយ ដែល​ហេតុ​ធ្វើ​ឲ្យ​ខ្យល់មូសុង​​​​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង ហើយ​នៅតែបន្តប៉ះពាល់ដល់សមុទ្រអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្រថៃ។

ប្រជាពលរដ្ឋ​ថៃ​ដែល​រស់នៅ​​តាម​តំបន់ភ្នំ ក្បែរមាត់ទន្លេ និងតំបន់ទំនាប ត្រូ​វ​បាន​មន្ត្រី​មូលដ្ឋាន​​ប្រាប់​​ឲ្យ​ត្រៀមលក្ខណៈទប់ទល់នឹង​ទឹកជំនន់ភ្លាមៗ និង​ទឹក​ជំនន់​ហូរ​ធ្លាក់​ពី​លើ​ភ្នំ។ ចំណែក​ឯ​តំបន់​សមុទ្រ មាន​​ការព្យាករ​ពី​កម្ពស់​​រលក​ហក់​ឡើង​ដល់​២ម៉ែត្រ​នៅ​សមុទ្រ​អាន់ដាម៉ាន់ និង​​ខ្ពស់​ជាង​២​ម៉ែត្រ​នៅ​ឈូង​សមុទ្រ​ថៃ។​ ប្រជានេសាទ និងប្រតិបត្តិករទូក ត្រូវបានណែនាំឲ្យ​ឡើង​មក​លើ​គោក ឬអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់នៅសមុទ្រ៕

ដោយ៖ ឈាង

ចុចអាន៖ ទឹកជំនន់បំផ្លាញដីស្រែចំការរាប់សិបហិកតា ក្នុងខេត្តភាគឦសានប្រទេសថៃ

The post ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ appeared first on Kampuchea Thmey Daily.

កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា
នាថ្ងៃទី៨ ខែមិថុនា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាអាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ២៥%-៣៥%។

ក្នុងនោះ តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣៥%។

តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

ចំណែក តំបន់មាត់សមុទ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចឹម មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕

The post កម្ពុជាបន្តធ្លាក់ភ្លៀង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី១០ ខែមិថុនា appeared first on Kampuchea Thmey Daily.

អំឡុង​កូវីដ​វាយលុកខ្លាំង ថៃក៏​នឹង​ប្រឈមភ្លៀងធ្លាក់ខ្លាំង​ទូទាំងប្រទេសរហូត​កើតជំនន់​
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី២១ខែឧសភានេះ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ទូទាំងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និង បានព្រមានអំពី​លទ្ធ​ភាពនៃ​ការ​កើត​មាន​ទឹកជំនន់ភ្លាមៗនៅក្នុងតំបន់មួយចំនួន​ទៀតផង​​។

(រូបភាព៖ The Nation)

នាយកដ្ឋានឧតុនិយមថៃ បាន​ព្យាករណ៍នៅថ្ងៃពុធនេះថា សម្ពាធខ្យល់បក់ពីទិសនិរតីបានបោកបក់លើភាគខាងជើង ភាគ ឦសាន ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) និង​តំបន់ភាគខាងកើត។ ឥទ្ធិពលនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំង​ប្រទេសថៃ ខណៈរលកសមុទ្រ ត្រូវ​បានគេរំពឹងថា នឹងឡើងដល់កម្ពស់លើសពី ២ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ។

លើសពីនេះចាប់ពីថ្ងៃទី២៣-២៧ ខែឧសភា ខ្យល់បក់នឹងមានកម្លាំងកាន់តែខ្លាំងនៅឈូងសមុទ្រ ខណៈភ្លៀងធ្លាក់កាន់តែច្រើនទំនងជានៅទូទាំងប្រទេសថៃក្នុងអំឡុងពេលនោះ។

ថៃក៏បានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ដែលអាចកើតមាន ជាពិសេសនៅតាមផ្លូវទឹក ក្បែរជើងភ្នំ និងតំបន់ទំនាប។ ដោយសារអាកាសធាតុប្រែប្រួល ប្រជាពលរដ្ឋត្រូវក៏បានណែនាំឲ្យថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវជំរុញឲ្យកសិករចាត់វិធានការពារដំណាំរបស់ពួកគេកុំឲ្យខូចខាតផងដែរ៕

(រូបភាព៖ The Nation)

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post អំឡុង​កូវីដ​វាយលុកខ្លាំង ថៃក៏​នឹង​ប្រឈមភ្លៀងធ្លាក់ខ្លាំង​ទូទាំងប្រទេសរហូត​កើតជំនន់​ appeared first on Kampuchea Thmey Daily.

ធ្លាក់ភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត
សង្កាត់ចំនួន ២ នៅក្នុងក្រុងប៉ោយប៉ែតរងការជន់លិចខ្លាំងជាងគេ ដោយសារភ្លៀងធ្លាក់ច្រើនម៉ោង កាលពីល្ងាចថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥។

យោងតាមប្រជាពលរដ្ឋ មានសង្កាត់ចំនួន ២ គឺសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត លិចទឹកខ្លាំងជាងគេ ដោយសារភ្លៀងមួយមេធំរយៈពេល ៤ម៉ោង អមទៅដោយខ្យល់កន្ត្រាក់បណ្តាលឲ្យលិចក្រុងប៉ោយប៉ែត្រស្ទើរទាំងស្រុង។

តាមប្រជាពលរដ្ឋមូលហេតុដែលលិចនេះ ទំនងដោយសារក្រុមហ៊ុនដាក់លូកន្លងមក មានមុខកាត់តូច ហើយប្រជាពល​រដ្ឋដែលរស់នៅក្នុងសង្កាត់ប៉ោយប៉ែត បានដណ្តើមគ្នាចាក់ដីលើកផ្ទះបិតផ្លូវទឹកហូរ ពិសេសនៅចំណុចក្រុងប៉ោយប៉ែតតែម្តង ម្ចាស់សំណង់ធ្វើផ្ទះ៣ជាន់នាំគ្នាចាក់បិតមុខលូពីធំមកតូចសម្រាប់យកមុខផ្ទះធ្វើអាជីវកម្ម។

ប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងទៀតថា កន្លងមករដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត បានសហការគ្នាដាក់ប្រពន្ធលូជាច្រើនខ្សែដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង នៅក្នុងទីប្រជុំជន ដើម្បីបញ្ជៀសពេលមានភ្លៀងធំធ្លាក់មកម្តងៗមានទឹកជន់លិចលង់ខ្លាំងលើទ្រូងផ្លូវ ហូរឲ្យបានទាន់ពេលវេលា។

ជាមួយនឹងដំណោះស្រាយនៃការបញ្ចៀសការស្ទះប្រព័ន្ធ​លូនៅក្នុងប៉ោយប៉ែត្រនេះ ដែររដ្ឋបាលក្រុងប៉ោយប៉តបានជំរុញឲ្យក្រុមជំនាញយកគ្រឿងចក្រកាយប្រឡាយដាក់ប្រព័ន្ធលូជាច្រើនកន្លែងកន្លងមកដែរដើម្បីឲ្យហូរចាក់ចូលទៅក្នុងអូរជាប់និងប្រទេសថៃ ព្រមជាមួយនឹងការស្តារប្រព័ន្ធលូ ដែលត្រូវធ្វេីមកដល់ពេលនេះខាងក្រុមហ៊ុនធ្វើរួចរាល់អស់ហើយ។

ក្រោយពីផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវរងគ្រោះដោយទឹកភ្លៀង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបន្ទាន់ ដើម្បី​​ជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង កងកម្លាំងបានជួយដឹកជញ្ជូនទ្រ​ព្យ​សម្បត្តិ សត្វពាហនៈគ្រប់ប្រភេទ ជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព ពិសេសចាស់ជរា ជនពិការ អ្នកជំងឺ​ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ចៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

The post ធ្លាក់ភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត appeared first on Kampuchea Thmey Daily.