ព័ត៌មានអន្ដរជាតិ
ទឹកជំនន់បំផ្លាញដីស្រែចំការរាប់សិបហិកតា ក្នុងខេត្តភាគឦសានប្រទេសថៃ
ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកទន្លេមេគង្គ និងដៃទន្លេនានាហូរហៀរបង្កការជន់លិចវាលស្រែជាង ២,៤០០ ហិកតាយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Nakhon Phanom ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី ១១ ខែ កក្កដា។

ស្រុកចំនួន៦ ក្នុងខេត្ត Nakhon Phanom ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ ដោយក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេដាក់ពង្រាយតាមតំបន់លិចទឹក។ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺស្រុក Na Wa ដោយមានរបាយការណ៍ថាទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្មជាង ១,៤៤០ ហិកតា។
លើសពីនេះកម្ពស់ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងលឿនដល់ ៨,២ ម៉ែត្រ ទោះបីទាបជាងសញ្ញាប្រកាសអាសន្ន១២ ម៉ែត្រក៏ដោយ ក៏វាខ្ពស់ល្មមអាចជន់លិចដីស្រែទំនាបបាន។
នៅខេត្តជិតខាងដូចជាខេត្ត Sakon Nakhon ដំណាំជាង ៨០ ហិកតាក៏ត្រូវបានលិចលង់ផងដែរ ខណៈកសិករនៅស្រុក Sawang Daen Din មិនបានទទួលសំណងអ្វីទេ ដោយសារពួកគេខកខានថ្ងៃកំណត់ក្នុងការចុះឈ្មោះ។ ឥឡូវនេះ ពួកគេជាច្រើនកំពុងស្នើសុំឱ្យរដ្ឋាភិបាលផ្លាស់ប្តូរច្បាប់នេះដើម្បីទទួលបានជំនួយ ទោះបីជាពួកគេខកខានកាលបរិច្ឆេទកំណត់ក៏ដោយ។
ដើម្បីគាំទ្រដល់ការស្តារឡើងវិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថៃបានចាប់ផ្តើមកម្មវិធីមួយដើម្បីជួយស្តារដីដែលខូចខាតដោយទឹកជំនន់ជាង ១៤,៨០០ ហិកតាតាំងពីឆ្នាំឆ្នាំ ២០២៤ ។
បើតាមនាយកដ្ឋានឧតុនិយមថៃថានឹងមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងផ្នែកជាច្រើននៃប្រទេស រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកក្កដា។ តំបន់ប្រហែល ៦០-៨០% រំពឹងថានឹងមានភ្លៀងធ្លាក់ក្នុងអំឡុងពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


