ព័ត៌មានអន្ដរជាតិ
អំឡុងកូវីដវាយលុកខ្លាំង ថៃក៏នឹងប្រឈមភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសរហូតកើតជំនន់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២១ខែឧសភានេះ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ទូទាំងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង និង បានព្រមានអំពីលទ្ធភាពនៃការកើតមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់មួយចំនួនទៀតផង។

នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃពុធនេះថា សម្ពាធខ្យល់បក់ពីទិសនិរតីបានបោកបក់លើភាគខាងជើង ភាគ ឦសាន ភាគកណ្តាល (រួមទាំងទីក្រុងបាងកក) និងតំបន់ភាគខាងកើត។ ឥទ្ធិពលនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសថៃ ខណៈរលកសមុទ្រ ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្ពស់លើសពី ២ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ។
លើសពីនេះចាប់ពីថ្ងៃទី២៣-២៧ ខែឧសភា ខ្យល់បក់នឹងមានកម្លាំងកាន់តែខ្លាំងនៅឈូងសមុទ្រ ខណៈភ្លៀងធ្លាក់កាន់តែច្រើនទំនងជានៅទូទាំងប្រទេសថៃក្នុងអំឡុងពេលនោះ។
ថៃក៏បានណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ដែលអាចកើតមាន ជាពិសេសនៅតាមផ្លូវទឹក ក្បែរជើងភ្នំ និងតំបន់ទំនាប។ ដោយសារអាកាសធាតុប្រែប្រួល ប្រជាពលរដ្ឋត្រូវក៏បានណែនាំឲ្យថែរក្សាសុខភាពឲ្យបានល្អ ហើយត្រូវជំរុញឲ្យកសិករចាត់វិធានការពារដំណាំរបស់ពួកគេកុំឲ្យខូចខាតផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


