ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ចំនួន ២ ថ្ងៃទៀត
ភ្លៀងចាប់ផ្ដើមធ្លាក់នៅល្ងាចថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦។ ការមានភ្លៀងធ្លាក់នេះ នឹងបន្តអូសបន្លាយចំនួន ០២ ថ្ងៃ បន្តទៅមុខទៀត ដែលបណ្ដាលមកពីខេត្តរតនគិរីទទួលរងទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើខេត្តនេះ។ នេះបើយោងតាមការព្យាករណ៍ធាតុអាកាសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តភូមិភាគឦសាននេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យសីតុណ្ហភាពស្ថិតនៅចន្លោះ ពី ២១ °C ទៅ ៣២ °C ខ្យល់បក់មកពីទិសបូព៌ និង មានល្បឿនពី ១ ទៅ ៤ ម៉ែត្រ/វិនាទី ដែលមិនត្រឹមតែមានភ្លៀងធ្លាក់ប៉ុណ្ណោះទេ ក៏លាយឡំជាផ្គររន្ទះ និងខ្យល់ផងដែរ។

ស្ថានភាពជាក់ស្ដែង នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៦ នេះ មេឃស្រទំ មុនមានខ្យល់បក់ មេឃមានពពកតិចតួច ព្រះអាទិត្យរះល្អ បញ្ចេញពន្លឺក្តៅខ្លាំងរហូតដល់ថ្ងៃត្រង់។ ចំណែករសៀល ធាតុអាកាសប្រែប្រួល មេឃមានពពកច្រើន មានខ្យល់បក់បោកខ្លាំង រហូតដល់ពេលយប់ នឹងមានភ្លៀងធ្លាក់នៅតាមក្រុងបានលុង និងបណ្ដាស្រុកមួយចំនួនទៀត។

អាកាសធាតុបែបនេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរីទាំងអស់ សូមមេត្តាថែរក្សាអនាម័យ រស់នៅស្អាត និងប្រុងប្រយ័ត្នចំពោះការហូបចុកម្ហូបអាហារ ដើម្បីបង្ការការកើតជំងឺរាករូស និងកើតជំងឺឆ្លងផ្សេងៗ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះភ្លើងឆេះផ្ទះសម្បែង ឬ ឆេះដីចម្ការ និងខ្យល់កន្ត្រាក់ជាដើម៕
អត្ថបទ ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


