អាស៊ីខាងត្បូង Archives - Kampuchea Thmey Daily

តើសង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន អាចជះផលប៉ះពាល់សេដ្ឋកិច្ចបែបណា?
ប្រទេសឥណ្ឌា​កាលពីថ្ងៃពុធ បាន​បើកការវាយប្រហារតាមអាកាសលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន​ជាច្រើនកន្លែង ដោយបំផ្ទុះសង្រ្គាមចុងក្រោយរវាងគូសត្រូវប្រដាប់អាវុធ​នុយក្លេអ៊ែរ​​ទាំង២ បង្កក្ដីបារម្ភទាំងសង្គម នយោបាយ និងសេដ្ឋកិច្ច។

ឥណ្ឌា​បាន​ទទូចថា ការវាយប្រហាររបស់ខ្លួនបាន​ផ្ដោតលើ «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ​ដោយធ្វើឡើងកន្លះ​ខែ​បន្ទាប់ពី​ក្រុម «ភេរវករ» ប្រដាប់កាំភ្លើងបានបាញ់សម្លាប់រង្គាលលើ​ក្រុមទេសចរស៊ីវិលឥណ្ឌា ២៦ នាក់ កាលពីថ្ងៃទី ២២ មេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានថាជា​អ្នកគាំទ្រលើក្រុមនោះ។

យ៉ាងណាមិញ ភាគីប៉ាគីស្ថានបាន​ច្រានចោលចំពោះការពាក់ព័ន្ធណាមួយ​របស់ខ្លួន ហើយហៅការវាយប្រហារនៅថ្ងៃពុធរបស់ឥណ្ឌា ថាជា «ទង្វើនៃសង្រ្គាម» ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិល​ប៉ាគីស្ថាន​ រួមទាំងកូនក្មេង ប្រមាណ ៣១ នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ាគីស្ថានបានប្ដេជ្ញាសងសឹង ដោយផ្លោងគ្រាប់ចូលទឹកដីកាស្មៀរគ្រប់គ្រងដោយឥណ្ឌា សម្លាប់ជនស៊ីវិលប្រមាណ ១៥ នាក់ បើយោងតាមការអះអាងរបស់កងទ័ពឥណ្ឌា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដូចគ្នា។

ខណៈមាន​ការអំពាវនាវឱ្យទ្វេភាគីចូលតុចរចា រួមទាំងចិន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គេមើលឃើញថា សង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន​ចុងក្រោយនេះ គឺជាជម្លោះឆ្លងដែនដ៏ធំបំផុតរបស់ពិភព​លោកនាពេលបច្ចុប្បន្ន​ បន្ទាប់ពីសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលសុទ្ធសឹងតែជះឥទ្ធិពលដោយផ្ទាល់លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចសកល។

គំនរបាក់បែកដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា លើអាគារមួយកន្លែង ក្បែរក្រុង Muzaffarabad នៃតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន នៅថ្ងៃទី ៧ ឧសភា/ រូបភាព AP

ជុំវិញភាពតានតឹងនេះផងដែរ ភាគីផ្សេងៗបាន​សម្ដែងក្ដីព្រួយបារម្ភរបស់ខ្លួនអំពីផលប៉ះពាល់​នៃសង្រ្គាម ដោយថាវាមិនត្រឹមតែសម្លាប់​ជនស៊ីវិលស្លូតត្រង់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាតំបន់ផងដែរ។

មាន​ការព្រមានថា ​ប្រសិនបើ​គ្មានការបន្ធូរបន្ថយ​ទេ សង្រ្គាម​កាន់តែខ្លាំងនឹង​ប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ខណៈបង្អង់វឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលកំពុងបង្កើនការប្រកួតប្រជែងជាមួយចិន ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គង់ផ្គង់សកល​​បច្ចុប្បន្ន ក្រោមគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

អ្នកវិភាគមួយចំនួន រួមទាំងនៅឥណ្ឌា បាន​ជំរុញឱ្យមានការគិតគូរពីផលប៉ះពាក់នៃសេដ្ឋកិច្ច បន្ថែម​ពីលើ​ការរងទុក្ខរបស់ប្រជាជនទាំងសងខាង។ ​ក្នុងអត្ថបទមួយចុះផ្សាយកាលពីដើមខែ នៅលើ The Daily Guardian អ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ បទប្បញ្ញត្តិ និងការវិនិយោគ លោក Rakesh K Chitkara បាន​សរសេរថា៖ «ការប្រឈមមុខដាក់គ្នាខាងយោធា នឹងមិនត្រឹមតែបង្វែរការយកចិត្តទុកដាក់ពីគោលដៅអភិវឌ្ឍ​របស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់​ជ័យជំនះជាយុទ្ធសាស្ត្រដល់ប្រទេសចិន បង្អាក់អ្នកវិនិយោគពិភពលោក និងបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗដែលស្ថិតនៅជិតព្រំដែនភាគខាងលិច (នៃប្រទេសឥណ្ឌា ជាប់ប៉ាគីស្ថាន)»។​

អ្នកជំនាញដដែល បាន​ព្រមានពី​លំហូរចេញនៃដើមទុន ការប៉ះទង្គិចនៃ​ច្រវ៉ាក់ផ្គត់ផ្គង់ អតិផរណា និងការធ្លាក់ចុះនៃទំនុកចិត្តវិនិយោគិន ខណៈផលប៉ះពាល់រយៈពេលវែង អាចនឹងបញ្ច្រាស់​វឌ្ឍនភាពសេដ្ឋកិច្ច​រាប់ឆ្នាំ។

រនាំងឆ្លងកាត់ព្រំដែន​ Attari-Wagah ជិតក្រុង Amritsar នៃប្រទេសឥណ្ឌា

ការរំខានផ្នែកសេដ្ឋកិច្ចដោយសារជម្លោះ បាន​លេចចេញរូបរាង​ជាបណ្ដើរៗ​ទៅហើយ។ តម្លៃប្រាក់រូពីឥណ្ឌា បាន​ធ្លាក់ចុះ ០,១៥ ភាគរយ ​នៅ ៨៤,៦៦ រូពី/ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ធៀប​នឹង​​ ៨៤,៤៣​ រូពី/ដុល្លារ កាលពីថ្ងៃអង្គារ។ ​ជាមួយគ្នានោះ សន្ទស្សន៍​ផ្សារភាគហ៊ុនឥណ្ឌា Nifty 50 បាន​ធ្លាក់ចុះ ០,៦ ភាគរយ ពេលបើកការជួញដូរ ខណៈសន្ទស្សន៍​ The Sensex ធ្លាក់ចុះ ០,២ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លើសពីនេះ ពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏រងការរំខានដោយសារតែជម្លោះផងដែរ។​ ឥណ្ឌា និងប៉ាគីស្ថានបានបិទព្រំដែនដី​គោក និងបិទ​ដែនអាកាស​សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់គ្នាទៅវិញទៅ​មក ខណៈការរឹតបន្តឹងដែនអាកាសអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ហើយបន្ថែមសម្ពាធដល់​បណ្តាញពាណិជ្ជកម្មសកល​។

បើតាមរ៉យទ័រ ប្រទេសទាំង២ ថែមទាំងបាន​ហាមឃាត់​នាវា​បំពាក់ទង់ជាតិគូវិវាទ មិន​ឱ្យចូលកំពង់ផែររៀងៗខ្លួន​ទៀតផង។ គួរឱ្យកត់សម្គាល់ជាងនេះ ប៉ាគីស្ថានបានផ្អាកកិច្ចព្រមព្រៀង និង​ពាណិជ្ជកម្មទ្វេភាគីទាំងអស់ជាមួយឥណ្ឌា ដែលសុទ្ធតែបានហាមឃាត់ការនាំចូលទំនិញមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ដូចគ្នា។ ពាណិជ្ជកម្មទ្វេភាគី មាន​ទំហំប្រមាណ ១,២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះពីចំណុចកំពូលជិត ៣ ប៊ីលាន​ដុល្លារនៅឆ្នាំ ២០១៨។ ​

ក្រោមផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស ឆ្នាំ ១៩៦០  ដែលគ្រប់គ្រងការចែករំលែកទឹកប្រើប្រាស់នៃប្រព័ន្ធទន្លេឥណ្ឌូសរវាងប្រទេសទាំង២ ខណៈ​ប៉ាគីស្ថាន ​ពឹងផ្អែកខ្លាំងលើទឹកសម្រាប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ខ្លួន។ ការណ៍នេះ អាចបង្កផលប៉ះពាល់ដល់កសិកម្មប៉ាគីស្ថាន បន្ថែមសម្ពាធអតិផរណាកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចប៉ាគីស្ថាន ដែលជាប្រទេសនាំចេញអង្ករដ៏ធំរបស់សកល រួមជាមួយឥណ្ឌា។

កសិកម្មប៉ាគីស្ថានពឹងផ្អែកលើទឹកស្រោចស្រពពីទន្លេឥណ្ឌូស

ឥណ្ឌាបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិនិត្យមើលឡើងវិញផងដែរ នូវប្រាក់កម្ចីសម្រាប់​ប៉ាគីស្ថាន ​រួមទាំងប្រាក់កម្ចីថ្មីៗពីអ្នកផ្តល់ប្រាក់កម្ចីសកល ៧ ប៊ីលាន​ដុល្លារនៅខែកញ្ញាឆ្នាំមុន និង ១,៣ ប៊ីលាន​ដុល្លារ ​សម្រាប់កម្ចីភាពធន់នឹងអាកាសធាតុ ​នៅខែមីនាកន្លង។

​ក្នុងអត្ថបទចុះផ្សាយកាលពីចុងខែមេសា លោក Nigel Green នៃសារព័ត៌មាន​ Asia Times បាន​សរសេរថា ជម្លោះឥណ្ឌា និងប៉ាគីស្ថានចុងក្រោយកកើតឡើងក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកល កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយកំពុងធ្វើឱ្យតំបន់មានសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់អាស៊ីមួយនេះ ធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល ឬផ្លូវពាណិជ្ជកម្មក្នុងតំបន់សំខាន់ៗ។

លោក Green បានសរសេរយ៉ាងដូច្នេះថា៖ ឥណ្ឌា «គឺជាមហាអំណាចសេដ្ឋកិច្ចទី៥របស់ពិភពលោក ដែលជាមហាអំណាចទីផ្សារ​កំពុងរីកចម្រើន ​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរាប់ពាន់លាន​ដុល្លារ។ ជម្លោះ​ដ៏ធំ​ អាចបង្អាក់ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់​ឥណ្ឌា រំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងទំនុកចិត្តអាជីវកម្ម»។ លោកបន្តថា៖ «​ក្រុមហ៊ុនពហុជាតិ​ដែល​ពឹងផ្អែកខ្លាំងលើឥណ្ឌា — រាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដល់ក្រុមជំនាញថាមពល — នឹង​រងនូវរលកនៃផលប៉ះពាល់​»។

ងាកទៅប៉ាគីស្ថានវិញ លោក Green បានសរសេរថា៖ «សេដ្ឋកិច្ចរបស់​ប៉ាគីស្ថាន ដែល​ជួបបញ្ហាដោយអតិផរណា កម្សោយប្រាក់រូពី​ និងកំណើនបំណុល​រួចហើយនោះ អាច​ឆ្ពោះទៅរកអស្ថិរភាពកាន់តែជ្រៅ។ ការអូសបន្លាយនៃជម្លោះ ​​នឹង​ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ខាង​ក្រៅ​ប្រហែល​ជា​ពី IMF ឬ​សម្ព័ន្ធមិត្ត​ដូចជា​​ចិន។ នោះ​ជា​លទ្ធផល​អាច​បង្កើត​សម្ព័ន្ធភាព​ក្នុង​តំបន់​ឡើងវិញ និង​ផ្លាស់ប្តូរ​តុល្យភាព​អំណាច​ទូទាំង​អាស៊ី​ខាងត្បូង»។

សម្រាប់លោក Green ទោះបីជាឥណ្ឌា និងប៉ាគីស្ថានមិនមែនជាប្រទេសផលិតប្រេងលំដាប់កំពូលក្ដី ប៉ុន្តែភាពកាន់តែតានតឹងនៅតំបន់អាស៊ីខាងត្បូងមួយ​នេះ អាចបង្កឱ្យមានអស្ថិរភាពកាន់តែទូលំទូលាយនៅទូទាំងច្រកថាមពល និងផ្លូវដឹកជញ្ជូន ដែល​នឹងធ្វើឱ្យ​ថ្លៃធានារ៉ាប់រងកើនឡើង ​ហើយ​បង្កើនការរំខានដល់ខ្សែច្រវ៉ាក់ផ្គង់សកល។

ជាទូទៅ សង្រ្គាមតែងតែបង្កើនភាពស្រពិចស្រពិលសម្រាប់សេដ្ឋកិច្ច ដែលនេះនឹងធ្វើឱ្យ​វិនិយោគិនអន្តរជាតិបង្កើនការវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាពដូចជាមាស ហើយធ្វើឱ្យតម្លៃទំនិញទាំងនោះហក់ឡើង។

ក្រៅតែពីនេះ ​អ្នកជំនាញមួយចំនួន រួមទាំងលោក លោក Green ក៏បាន​លើកឡើងផងដែរពីលទ្ធភាពនៃផលប៉ះពាល់ ​​ប្រសិនបើ​មហាអំណាច​​ណាមួយ​លូកដៃចូលដោយប្រយោល ជាពិសេសក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម​ដ៏ក្ដៅរវាងសហរដ្ឋអាមេរិក ដែលជាមិត្តរបស់ឥណ្ឌា និងចិន ដែលជាមិត្តរបស់ប៉ាគីស្ថាន។

អ្នកវិភាគផ្នែកការពារជាតិរបស់​ក្រុមហ៊ុន RAND លោក Derek Grossman បានប្រាប់ទូរទស្សន៍អូស្រ្តាលី ABC ថា ​ជម្លោះឥណ្ឌា និងប៉ាគីស្ថាននាពេលនេះ ​ប្រសិនបើឈានដល់កម្រិតខ្លាំង វានឹង​បង្កហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ ប្រទេសទាំង ២ មានឃ្លាំងអាវុធនុយក្លេអ៊ែរប្រហាក់ប្រហែលគ្នា ដោយឥណ្ឌាមាន​ក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២ គ្រាប់ និងប៉ាគីស្ថាន ១៧០ ​គ្រាប់។ យ៉ាងណាមិញ​ លោក Grossman បាន​លើកឡើងថា វាមានលទ្ធភាពទាបដែល​ជម្លោះបច្ចុប្បន្ន អាចនាំឱ្យ​​មហាអំណាចដទៃលូកដៃចូលតាមរយៈ «​ប្រូកស៊ី​»៕

The post តើសង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន អាចជះផលប៉ះពាល់សេដ្ឋកិច្ចបែបណា? appeared first on Kampuchea Thmey Daily.

អាស៊ីខាងត្បូង រងទុក្ខវេទនាខ្លាំងដោយសារគ្រោះទឹកជំនន់, ស្លាប់មនុស្សរាប់រយនាក់
ប៉ុន្មានថ្ងៃចុងក្រោយនេះ គ្រោះធម្មជាតិកំពុងវាយលុកនៅមួយផ្នែកនៃពិភពលោក ជាពិសេសអាស៊ីខាងត្បូងដូចជាប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដែស ដោយសម្លាប់មនុស្សរាប់រយនាក់ និងប៉ះពាល់រាប់លាននាក់ទៀត។

(រូបថត៖ EPA)

យ៉ាងណាក្តី គ្រោះធម្មជាតិបែបនេះ មិនមែនជារឿងចម្លែកខ្លាំងណាស់ណាទេ ចំពោះប្រទេសទាំងឡាយដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូង គ្រាន់តែឆ្នាំនេះ វាមានសភាពធ្ងន់ធ្ងរជាងរាល់ឆ្នាំប៉ុណ្ណោះ ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើងមនុស្សខ្លួនឯង។

កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសនេប៉ាល់ បានបញ្ជាក់ពីការស្លាប់មនុស្សចំនួន១៤នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈផ្លូវហាយវ៉េសំខាន់ៗ ត្រូវកាត់ផ្តាច់ ហើយស្ពាននានាក៏ត្រូវទឹកទន្លេហូរកួចបំបាក់ផងដែរ។

(រូបថត៖ AP)

ត្បិតតែមិនទាន់មានរបាយការណ៍ច្បាស់លាស់ពីតួលេខមនុស្សបាត់បង់ជីវិតក៏ដោយ ប៉ុន្តែអាជ្ញាធរនេប៉ាល់ បានចេញការសន្និដ្ឋានថា រដូវមូសុងឆ្នាំនេះ ប្រហែលជាសម្លាប់មនុស្សអស់ជាង៤០នាក់រួចទៅហើយ។

ចំណែកនៅរដ្ឋ Assam នៃប្រទេសឥណ្ឌាឯណោះវិញ បើគិតចាប់ពីពាក់កណ្តាលខែឧសភាមក មានមនុស្សចំនួន៦៦នាក់ហើយ ដែលបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ ខណៈប្រហែល ២.៤លាននាក់ទៀត រងផលប៉ះពាល់ ហើយក្រុមមន្ត្រីព្រមានថា ប៉ុន្មានថ្ងៃទៀតកម្ពស់ទឹកទន្លេ Brahmaputra នឹងឡើងដល់កម្រិតប្រកាសអាសន្ន បើភ្លៀងនៅតែបន្តធ្លាក់ មិនឈប់។

(រូបថត៖ AP)

បើនៅទីក្រុង Mumbai វិញ, សាលារៀនមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ ជន់លិចផ្លូវថ្នល់ រួមទាំងទីតាំងនានាផងដែរ។

ងាកទៅប្រទេសបង់ក្លាដែស, មន្ត្រីនៅទីនោះនិយាយថា មនុស្សប្រមាណ២លាននាក់ ត្រូវរងទុក្ខវេទនាដោយសារតែគ្រោះទឹកជំនន់ ហើយមានមនុស្ស៨នាក់ ត្រូវបាត់បង់ជីវិត។

ជាចុងក្រោយ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បានចេញការព្យាករថា រដូវមូសុងនៅអាស៊ីខាងត្បូង នឹងមានភ្លៀងធ្លាក់ខុសពីធម្មតា ដែលអូសបន្លាយពេលរហូតដល់ខែកញ្ញាឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង

The post អាស៊ីខាងត្បូង រងទុក្ខវេទនាខ្លាំងដោយសារគ្រោះទឹកជំនន់, ស្លាប់មនុស្សរាប់រយនាក់ appeared first on Kampuchea Thmey Daily.

មូលហេតុ អាស៊ីខាងត្បូង ក្លាយជាកន្លែងមានខ្យល់ពុល អាក្រក់ជាងគេលើពិភពលោក
កម្រិតខ្យល់ពុល គឺជាបញ្ហាប្រចាំឆ្នាំនិងរំខានដល់ជីវិតមនុស្សរាប់លាននាក់នៅតំបន់អាស៊ីខាងត្បូង ដោយបង្ខំឲ្យបិទសាលារៀន ប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡា និងនាំឲ្យរដ្ឋាភិបាល ជំរុញប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ ដើម្បីចៀសវាងបញ្ហាសុខភាព។

(រូបថត៖ ANI)

អាស៊ីខាងត្បូង បានក្លាយជាចំណុចក្តៅជាសកលសម្រាប់ការបំពុលខ្យល់ ខណៈការសិក្សារកឃើញថា នៅតំបន់នេះ មានប្រទេសចំនួនបួន គឺស្ថិតក្នុងចំណោមប្រទេសដែលរងការបំពុលខ្លាំងបំផុតរបស់ពិភពលោក និងមានទីក្រុងចំនួន៩ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលមានការបំពុលខ្លាំងបំផុតនៅក្នុងតំបន់។

ដូចនេះ តើហេតុអ្វីបានជាការបំពុលនៅអាស៊ីខាងត្បូង មានសភាពអាក្រក់ជាងកន្លែងផ្សេង?

គេបានកត់សម្គាល់ឃើញឧស្សាហូបនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនប្រជាជន នៅបណ្តាប្រទេសនៅអាស៊ីខាងត្បូង ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដែលនាំឲ្យតម្រូវការថាមពល និងឥន្ធនៈហ្វូស៊ីល ហក់ឡើងខ្ពស់។

ថ្វីបើប្រភពនានាដូចជាឧស្សាហកម្មនិងយានជំនិះ បានប៉ះពាល់ដល់ប្រទេសភាគច្រើនក៏ដោយ ប៉ុន្តែកត្តារួមចំណែកសំខាន់ៗមួយចំនួនទៀតដែលតំបន់អាស៊ីខាងត្បូងទទួលរង មានដូចជាការដុតឥន្ធនៈរឹងសម្រាប់ចម្អិនអាហារ និងកម្តៅ ការបូជាសពមនុស្ស និងការដុតកាកសំណល់កសិកម្ម។

(រូបថត៖ Nation)

ជាឧទាហរណ៍ ប្រហែល៣៨% នៃការបំពុលនៅទីក្រុងញូវដែលីក្នុងឆ្នាំនេះ គឺបណ្តាលមកពីការដុតកាកសំណល់ ឬការដុតវាលស្រែ ដើម្បីសម្អាតដីនៅរដ្ឋ Punjab និង Haryana។

ទន្ទឹមនោះ ការកើនឡើងនៃចំនួនយានជំនិះនៅលើផ្លូវថ្នល់ បានធ្វើឲ្យបញ្ហាបំពុលកាន់តែធ្ងន់ធ្ងរឡើងៗ។ ជាឧទាហរណ៍ នៅក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ចំនួនយានយន្តបានកើនឡើង៤ដង គិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក។

តាមរបាយការណ៍របស់ Swiss Group IQAir, ទីក្រុងញូវដែលី ជាប់ចំណាត់ថ្នាក់ជារដ្ឋធានីដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ទីនោះ មានយានជំនិះជិត៨លានគ្រឿង ធ្វើដំណើរលើដងផ្លូវគិតត្រឹមឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

The post មូលហេតុ អាស៊ីខាងត្បូង ក្លាយជាកន្លែងមានខ្យល់ពុល អាក្រក់ជាងគេលើពិភពលោក appeared first on Kampuchea Thmey Daily.

ការសិក្សា ៖ អ្នករស់នៅអាស៊ីខាងត្បូង ត្រូវថយអាយុម្នាក់ ៥ ឆ្នាំ ដោយសារខ្យល់ពុល
ក្នុងនាមជាតំបន់រងការបំពុលខ្លាំងបំផុតមួយលើពិភពលោក, អាស៊ីខាងត្បូង ត្រូវជួបបញ្ហាធំ ដោយមនុស្សម្នាក់ៗនៅទីនោះ អាចថយអាយុ ៥ ឆ្នាំ ដោយសារតែការកើនឡើងនៃកម្រិតខ្យល់ពុល ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីដើមសប្តាហ៍ ។

(រូបថត៖ EPA)

វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយក្នុងរបាយការណ៍សន្ទស្សន៍ជីវិតគុណភាពខ្យល់ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែសីហាថា ប្រទេសដែលត្រូវបានរាប់បញ្ចូលទៅក្នុងតំបន់រងការបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន គឺមានលើសពាក់កណ្តាលទៅទៀត បើគិតពីតួលេខមនុស្សបាត់បង់ជីវិត ដោយសារការបំពុលជាសកល ។

ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលនៅទីនោះ កម្រិតនៃការបំពុលដោយភាគល្អិតបច្ចុប្បន្នគឺខ្ពស់ជាងកាលពីដើមសតវត្សរ៍ដល់ទៅ ៥០ ភាគរយឯណោះ ហើយឥឡូវនេះ បានឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុត។

(រូបថត៖ HT)

ទន្ទឹមនោះ បើយោងតាមការសិក្សាដែលប្រើទិន្នន័យតាមផ្កាយរណប ដើម្បីគណនាផលប៉ះពាល់របស់ខ្យល់ពុល លើអាយុជីវិតបានឲ្យដឹងថា ប្រជាជនបង់ក្លាដែស ដែលជាប្រទេសបំពុលបរិស្ថានបំផុតលើពិភពលោក ត្រូវថយអាយុជាមធ្យម ៦.៨ ឆ្នាំក្នុងម្នាក់ បើធៀបនឹង ៣.៦ ខែនៅសហរដ្ឋអាមេរិក ។

ចំណែកប្រទេសឥណ្ឌា គឺទទួលខុសត្រូវចំពោះការកើនឡើងនៃការបំពុលប្រហែល ៥៩ ភាគរយរបស់ពិភពលោក ចាប់តាំងពីឆ្នាំ ២០១៣ មក ខណៈនៅទីក្រុងញូវដេលី ដែលមានប្រជាជនច្រើនក្រាស់ក្រែល និងជាទីក្រុងដ៏ធំដែលរងការបំពុលខ្លាំងជាងគេបំផុតរបស់ពិភពលោកឯណោះវិញ, អាយុកាលរបស់មនុស្សជាមធ្យមបានធ្លាក់ចុះជាង ១០ ឆ្នាំ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ខ្យល់ពុលនៅថៃ រាលដាលដល់ ២៣តំបន់

The post ការសិក្សា ៖ អ្នករស់នៅអាស៊ីខាងត្បូង ត្រូវថយអាយុម្នាក់ ៥ ឆ្នាំ ដោយសារខ្យល់ពុល appeared first on Kampuchea Thmey Daily.

ផលប៉ះពាល់ពីកូវីដ សម្លាប់កុមារជាង២០ម៉ឺននាក់នៅ អាស៊ីខាងត្បូង
យោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការរំខានក្នុងសេវាថែទាំសុខភាពដែលបណ្តាលមកពីជំងឺកូវីដ១៩ អាចបណ្តាលឲ្យមានការស្លាប់របស់មាតានិងកូនៗប្រមាណ២៣៩,០០០នាក់ នៅក្នុងតំបន់អាស៊ីខាងត្បូង។

របាយការណ៍នេះផ្តោតទៅលើប្រទេសអាហ្វហ្គានីស្ថាន នេប៉ាល់ បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាននិងស្រីលង្កាដែលមានប្រជាជនរស់នៅសរុបប្រមាណ១.៨ពាន់លាននាក់។

របាយការណ៍បានរកឃើញថា ស្ត្រី កុមារនិងមនុស្សវ័យជំទង់គឺជាអ្នកដែលរងគ្រោះខ្លាំងជាងគេបំផុត។

តំបន់អាស៊ីខាងត្បូងបានកត់ត្រាករណីជំងឺកូវីដ១៩ ជិត១៣លានករណីហើយគិតត្រឹមពេលនេះ មានមនុស្សស្លាប់ជាង១៨៦,០០០នាក់។

ប្រទេសជាច្រើនរួមទាំងប្រទេសនៅអាស៊ីខាងត្បូងបានឆ្លើយតបនឹងការរាតត្បាតដោយមានការចាក់សោយ៉ាងតឹងរ៉ឹង។ ខណៈពេលដែលមន្ទីរពេទ្យឱសថនិងគ្រឿងទេសនៅតែបើកទ្វារស្ទើរតែអ្វីៗផ្សេងទៀតត្រូវបានបិទ។

របាយការណ៍ “ផលប៉ះពាល់ដោយផ្ទាល់និងប្រយោលនៃជំងឺកូវីដ១៩និងការឆ្លើយតបនៅអាស៊ីខាងត្បូង” បានពិនិត្យមើលផលប៉ះពាល់នៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទាំងនេះ លើវិស័យសុខាភិបាល សេវាសង្គមរួមទាំងសាលារៀននិងសេដ្ឋកិច្ចផងដែរ។

របាយការណ៍បានប៉ាន់ស្មានថា មានការស្លាប់បន្ថែមទៀតចំនួន២២៨,០០០នាក់នៃកុមារអាយុក្រោម៥ឆ្នាំនៅក្នុងប្រទេសទាំង៦នេះ ដោយសារតែសេវាសំខាន់ៗរាប់ចាប់ពីអត្ថប្រយោជន៍អាហារូបត្ថម្ភរហូតដល់ការចាក់ថ្នាំបង្ការរោគ ត្រូវបានបញ្ឈប់។

របាយការណ៍បន្តថា ចំនួនកុមារដែលទទួលបានការព្យាបាលដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានធ្លាក់ចុះជាង ៨០ភាគរយនៅបង់ក្លាដែសនិងនេប៉ាល់ ហើយការចាក់ថ្នាំបង្ការក្នុងចំណោមកុមារបានធ្លាក់ចុះ ៣៥ភាគរយនៅក្នុងប្រទេសឥណ្ឌានិង ៦៥ភាគរយនៅប៉ាគីស្ថាន។

របាយការណ៍ក៏បាននិយាយផងដែរថា អត្រាមរណភាពកុមារបានកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០២០ ពោលគឺកើនឡើង១៥,៤ភាគរយ បន្ទាប់មកគឺបង់ក្លាដែស ១៣ភាគរយ។ ចំណែកប្រទេសស្រីលង្កា មានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមរណភាពមាតាពោលគឺ ២១,៥ភាគរយបន្ទាប់មកប៉ាគីស្ថាន ២១,៣ភាគរយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមហ៊ុន Moderna ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដលើទារកនិងកុមារ

ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ

The post ផលប៉ះពាល់ពីកូវីដ សម្លាប់កុមារជាង២០ម៉ឺននាក់នៅ អាស៊ីខាងត្បូង appeared first on Kampuchea Thmey Daily.