ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច កម្ទេចផ្ទះជិត ១ ០០០ខ្នង នៅអាហ្រ្វិកខាងត្បូង
ផ្ទះជិត១ ០០០ខ្នងក្នុងទីក្រុង Cape Town នៃប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានបំផ្លាញដោយខ្យល់បោកបក់ខ្លាំង បង្ខំឲ្យមនុស្សប្រហែល ៤ ០០០ នាក់ផ្លាស់ទីលំនៅ ខណៈទីក្រុងនេះប្រឈមនឹងអាកាសធាតុអាក្រក់ពេញមួយសប្ដាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃអង្គារទី០៩ខែកក្កដាឆ្នាំ២០២៤។

យោងតាមក្រសួងឧតុនិយមអាហ្រ្វិកខាងត្បូង, ទីក្រុង Cape Town និងតំបន់ជុំវិញ នឹងត្រូវរងការវាយប្រហារពីព្យុះកំណាចរហូតដល់ថ្ងៃសុក្រ ដោយនឹងមានភ្លៀងធ្លាក់ជញ្ជ្រំ ខ្យល់បក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី។ អាជ្ញាធរទីក្រុងនេះក៏បានព្រមានអំពីរលកសមុទ្រខ្ពស់ៗ ហើយស្នើឲ្យប្រជាជនស្ថិតនៅឲ្យឆ្ងាយពីមាត់ឆ្នេរផងដែរ។

លើសពីនេះ មនុស្សរាប់ពាន់នាក់បានផ្លាស់ទីលំនៅនៅក្នុងទីប្រជុំជន Khayelitsha ជាយក្រុង Cape Town បន្ទាប់ពីខ្យល់បក់ខ្លាំងបានបំផ្លាញផ្ទះសម្បែង និងសំណង់នានា។ តំបន់ផ្សេងទៀតត្រូវបានជន់លិច និងមានការដាច់ចរន្តអគ្គិសនី ខណៈអង្គការផ្តល់ជំនួយក្នុងស្រុក Gift of the Givers បានផ្តល់អាហារ ១០ ០០០កញ្ចប់ និងភួយ ៣ ០០០ ដល់ជនភៀសខ្លួននៅ Khayelitsha ។
សូមបញ្ជាក់ថា ទីក្រុង Cape Town នៅចុងភាគនិរតីនៃទ្វីបអាហ្រ្វិក តែងតែរងការវាយប្រហារពីគ្រោះធម្មជាតិ ដែលរឹតតែបង្កើនផលលំបាកទៅដល់ប្រជាពលរដ្ឋក្រីក្រដែលតាំងទីលំនៅខុសច្បាប់នៅក្នុងទីក្រុងនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


