ព័ត៌មានអន្ដរជាតិ
ការសិក្សា ៖ អ្នករស់នៅអាស៊ីខាងត្បូង ត្រូវថយអាយុម្នាក់ ៥ ឆ្នាំ ដោយសារខ្យល់ពុល
ក្នុងនាមជាតំបន់រងការបំពុលខ្លាំងបំផុតមួយលើពិភពលោក, អាស៊ីខាងត្បូង ត្រូវជួបបញ្ហាធំ ដោយមនុស្សម្នាក់ៗនៅទីនោះ អាចថយអាយុ ៥ ឆ្នាំ ដោយសារតែការកើនឡើងនៃកម្រិតខ្យល់ពុល ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីដើមសប្តាហ៍ ។

វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយក្នុងរបាយការណ៍សន្ទស្សន៍ជីវិតគុណភាពខ្យល់ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៩ ខែសីហាថា ប្រទេសដែលត្រូវបានរាប់បញ្ចូលទៅក្នុងតំបន់រងការបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន គឺមានលើសពាក់កណ្តាលទៅទៀត បើគិតពីតួលេខមនុស្សបាត់បង់ជីវិត ដោយសារការបំពុលជាសកល ។
ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលនៅទីនោះ កម្រិតនៃការបំពុលដោយភាគល្អិតបច្ចុប្បន្នគឺខ្ពស់ជាងកាលពីដើមសតវត្សរ៍ដល់ទៅ ៥០ ភាគរយឯណោះ ហើយឥឡូវនេះ បានឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុត។

ទន្ទឹមនោះ បើយោងតាមការសិក្សាដែលប្រើទិន្នន័យតាមផ្កាយរណប ដើម្បីគណនាផលប៉ះពាល់របស់ខ្យល់ពុល លើអាយុជីវិតបានឲ្យដឹងថា ប្រជាជនបង់ក្លាដែស ដែលជាប្រទេសបំពុលបរិស្ថានបំផុតលើពិភពលោក ត្រូវថយអាយុជាមធ្យម ៦.៨ ឆ្នាំក្នុងម្នាក់ បើធៀបនឹង ៣.៦ ខែនៅសហរដ្ឋអាមេរិក ។
ចំណែកប្រទេសឥណ្ឌា គឺទទួលខុសត្រូវចំពោះការកើនឡើងនៃការបំពុលប្រហែល ៥៩ ភាគរយរបស់ពិភពលោក ចាប់តាំងពីឆ្នាំ ២០១៣ មក ខណៈនៅទីក្រុងញូវដេលី ដែលមានប្រជាជនច្រើនក្រាស់ក្រែល និងជាទីក្រុងដ៏ធំដែលរងការបំពុលខ្លាំងជាងគេបំផុតរបស់ពិភពលោកឯណោះវិញ, អាយុកាលរបស់មនុស្សជាមធ្យមបានធ្លាក់ចុះជាង ១០ ឆ្នាំ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ខ្យល់ពុលនៅថៃ រាលដាលដល់ ២៣តំបន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


