អ៊ីតាលី Archives - Kampuchea Thmey Daily

រដ្ឋ​មន្រ្តី​​​អ៊ីតាលី​៖ សង្គ្រាម​នៅ​អ៊ីរ៉ង់​ធ្វើឱ្យភាព​ជាអ្នកដឹកនាំ​សកល​អា​មេរិក​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់
រដ្ឋ​មន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto ​បាន​លើក​ឡើង​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់បាន​ធ្វើឱ្យភាព​ជាអ្នកដឹកនាំ​សកល​របស់​សហ​រដ្ឋ​អា​មេរិក​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ ដោយ​ទីក្រុង​វ៉ាស៊ីន​តោន​​​បាន​បង្ហាញពី​ភាព​ភ័យ​ខ្លាច​​ដ៏​ឆ្កួត​លីលាពី​ការកើន​ឡើងនៃ​​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​តេហេរ៉ង់​។

យោង​តាម​ភ្នាក់​ងារ​សាព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ ប្រទេស​អ៊ីតា​លី​ក៏​ដូចសម្ព័ន្ធ​មិត្តណាតូ​(NATO) ដទៃទៀត​ គឺ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​រួម​ជា​​មួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ក្នុង​ការ​វាយ​ប្រហារ​លើ​អ៊ីរ៉ង់។ កាលពីសប្តាហ៍មុន​អ៊ីតា​លី​បដិសេធ​ចំពោះ​យន្ត​ហោះ​យោធា​អាមេរិក​ចុះចតនៅមូលដ្ឋានទ័ព​អាកាស Sigonella ក្នុង​ទីក្រុង ​Sicily ក្នុង​ដំណើរ​ទៅកាន់មជ្ឈិមបូព៌ា។

រដ្ឋ​មន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto ។ រូបភាព៖ Reuters

លោក Crosetto ប្រាប់​កាសែតអ៊ីតាលី Corriere della Sera ក្នុង​បទ​សម្ភាសន៍មួយ​ចេញផ្សាយកាល​ពីថ្ងៃអង្គារថា៖ « សង្គ្រាម​នេះ​(នៅ​អ៊ីរ៉ង់​) ​កំពុងធ្វើឱ្យសហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ដឹក​នាំ​ពិភព​លោក»​។

លោក Crosetto ជាមនុស្ស​ជិតស្និទ្ធរបស់​នាយករដ្ឋមន្ត្រីអ៊ីតាលី ​លោក​ស្រី Giorgia Meloni ដែល​មានទំនាក់ទំនងល្អជា​មួយ លោក ត្រាំ លើក​ឡើង​ថា ខ្លួន​​មានការព្រួយបារម្ភ​​ពី​ជម្លោះ​នៅ​អ៊ីរ៉ង់​អាច​នឹង​កាន់​តែអាក្រក់​ទៅៗ ហើយអាច​ដូច​ការ​ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​របស់សហ​រដ្ឋ​អា​មេរិកនៅឆ្នាំ១៩៤៥ លើ​ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២​ដែរ​។

លើក​លើក​ឡើង​ថា​៖ « សាកគិតមើល៌! មនុស្សជាតិដូចជាពួកយើងនេះឯងដែលបានសម្រេចចិត្តថា ទម្លាក់គ្រាប់បែកសូម្បីតែនៅ​លើទីក្រុង​ Hiroshima និង Nagasaki ក៏ជាមធ្យោបាយអាចទទួលយកបានក្នុងការបញ្ចប់ជម្លោះ។ ជាអកុសល! យើង​នៅ​តែ​មានអាវុធនុយក្លេអ៊ែរ ហើយអ្នកដែល​គ្មាន​​វា ​កំពុង​ស្វែង​រក​ដើម្បីទទួលបាន​​ទៅ​វិញ​។ យើងមិនបានរៀនអ្វី​ទាំងអស់​(ពី​សង្រ្គាម​លោក​ទី​២) ។ ហានិភ័យ​​ដ៏​អាក្រក់​! អ្វីដែល​យើងកំពុងចួបប្រទះ​គឺ​ជម្លោះ​មួយ​ធ្វើ​ឱ្យ​​សកម្មភាពនីមួយៗ បង្កឱ្យមានប្រតិកម្ម​កម្រិតខ្ពស់​ជាង​នេះ​»។

លោក Crosetto ថ្លែង​ទៅកាន់សភា​អ៊ីតាលី​ពីសង្គ្រាមអ៊ីរ៉ង់​នៅ​ថ្ងៃអង្គារនេះថា៖ « លោក ត្រាំ​ គួរ​តែ​មាន​ទីប្រឹក្សា​ក្លាហាន​ជាងនេះ។ បញ្ហាមួយក្នុង​ចំណោមបញ្ហា​នៃអាណត្តិប្រធានាធិបតី​នេះ​គឺថាគ្មាននរណាម្នាក់​ហ៊ានប្រឆាំងនឹង​ចៅហ្វាយ​នោះ​ទេ»៕

ប្រែសម្រួល៖ ណឺ មិនា

The post រដ្ឋ​មន្រ្តី​​​អ៊ីតាលី​៖ សង្គ្រាម​នៅ​អ៊ីរ៉ង់​ធ្វើឱ្យភាព​ជាអ្នកដឹកនាំ​សកល​អា​មេរិក​ស្ថិតក្នុង​ភាព​គ្រោះថ្នាក់ appeared first on Kampuchea Thmey Daily.

អ៊ីតាលី ដុន​ដាប​ខ្លាំង ដោយ​​រយៈ​ពេល ១២ ឆ្នាំ​ មិន​បាន​ឡើង World Cup ជុំ​ចុង​ក្រោយ
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ អ៉ីតាលី បាន​ធ្លាក់​ពី​​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក World Cup ឆ្នាំ ២០២៦ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើស​ជាតិ បូស្នៀ និងហឺហ្សេហ្គោវីណា ក្នុង​ជម្រុះ​ដោយ​លទ្ធផល​ប៉េណាល់​ទី ៤-១ ក្រោយ​ស្មើ​គ្នា ១-១ នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០២៦។

អ៉ីតាលី ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​តំបន់​អឺរ៉ុប ដោយ​ពួក​គេ​ធ្លាប់​ឈ្នះ​ជើងឯក​ពិភព​លោក ៤ លើក​គឺ ឆ្នាំ ១៩៣៤ ១៩៣៨ ១៩៨២ និង ២០០៦។ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៣០ រហូត​ដល់ ឆ្នាំ ២០១៤ ពួក​គេ ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​តែ​ម្តង​គត់​គឺ ឆ្នាំ ១៩៥៨ ខណៈ​រដូវ​កាល​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ និង​បាន​ឡើង​ជុំ​ចុង​ក្រោយ។

ទោះ​បី​ជា​​យ៉ាង​ណា គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៨ រហូត​ដល់ ឆ្នាំ ២០២៦ ដែល​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ៣ រដូវ​កាល​ ស្មើ​នឹង​ ១២ ឆ្នាំចុង​ក្រោយ អ៉ីតាលី បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​រហូត។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​អាក្រក់​បំផុត​សម្រាប់​ជម្រើស​ជាតិ​ អ៉ីតាលី ដែល​បាន​ធ្លាក់​ពីជម្រុះ World Cup ៣ លើក​ជាប់​គ្នា។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះគឺ ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ នៅ​ឆ្នាំ ២០២៦ ​នេះ ពួក​គេ​​បាន​ជួប បូស្នៀ ដែល​ជា​ប្រទេស​មួយ​មិន​សូវ​ល្បី​ល្បាញ​ខាង​បាល់ទាត់​។ ការ​ប្រកួត ១២០​ នាទី​ពេញ ពួក​គេ​បាន​ស្មើ​គ្នា ១-១ ហើយ​ការ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី អ៉ីតាលី បានចាញ់ ១-៤។

បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ បូស្នៀ ស្ថិត​នៅ​លេខ ៧១ នៃ​តារាង​ចំណាត់​ថ្នាក់​ពិភព​លោក FIFA Ranking ខណៈ អ៉ីតាលី ស្ថិត​នៅលេខ ១៣ ដែល​ខុស​ឆ្ងាយ​មែន​ទែន។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បូស្នៀ ជា​លើក​ទី ២ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ដែល​បាន​ឈាន​ដល់​ជុំ​ចុង​ក្រោយ ជើង​ឯក​ពិភព​លោក បន្ទាប់​ពី​បាន​ឈាន​ដល់​​ជុំ​ចុង​ក្រោយ​លើក​ដំបូង​កាលពី​ឆ្នាំ ២០១៤។ ពួក​គេ​ទើប​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក នៅ​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​យូហ្គោស្លាវី៕

អត្ថបទ៖ វិរបុត្រ

The post អ៊ីតាលី ដុន​ដាប​ខ្លាំង ដោយ​​រយៈ​ពេល ១២ ឆ្នាំ​ មិន​បាន​ឡើង World Cup ជុំ​ចុង​ក្រោយ appeared first on Kampuchea Thmey Daily.

ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ​ត្រៀមចូលរួម​ធានាសុវត្ថិភាព​ច្រកហ័រមូហ្ស ​តាមសំណើ ត្រាំ
បណ្តាប្រទេស​ធំៗនៅ​អឺរ៉ុប និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែង​ធានា​សុវត្ថិភាពសម្រាប់ការដឹកជញ្ជូន​តាមរយៈច្រកសមុទ្រ​ហ័រមូហ្ស ​ហើយនឹង​ចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​មាន​ការទាមទារជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បណ្ដាប្រទេសផ្សេងៗរួមដៃគ្នា​ជួយអាមេរិក​ក្នុងការធានាសុវត្ថិភាពច្រកហ័រមូហ្ស​ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក​។ កន្លងមក មាន​សេចក្ដីរាយការណ៍ថា បណ្ដាប្រទេសមួយចំនួន រួមទាំងអាល្លឺម៉ង់ បាន​ច្រានចោលសំណើរបស់ ត្រាំ ​ដែលធ្វើឱ្យ ត្រាំ ហៅពួកគេថា​ «រមិលគុណ»។

ប្រទេសធំៗទាំងនោះ រួមមាន​ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន។

ពួកគេបាន​និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម និងអនុវត្តតាមសេចក្តីសម្រេចលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ពួកគេបន្តថា៖ «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ»។

​ការបិទច្រកសមុទ្រហ័រមូហ្ស ​បានក្លាយជាអាវុធដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹង​ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការបិទនេះ បាន​បង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញសំខាន់ៗពីមជ្ឈិមបូព៌ា រួមទាំងប្រេងកាត ដែលធ្វើឱ្យ​ថ្លៃដឹកជញ្ជូន និងថាមពល ហក់ឡើងទូទាំងសកលលោក​។

បណ្ដាប្រទេសអឺរ៉ុបធំៗ និងជប៉ុនដដែល បាន​និយាយដោយមិនទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា​៖ «​ឥទ្ធិពលនៃទង្វើរបស់អ៊ីរ៉ង់ នឹងប៉ះពាល់ដល់​ប្រជាជន​គ្រប់ផ្នែកទាំងអស់នៃពិភពលោក​ ជាពិសេស​អ្នកងាយរងគ្រោះ»។ ​

ពួកគេបន្តថា៖ «យើងសូមបង្ហាញ​ការត្រៀមខ្លួនរួចជាស្រេច ក្នុងការ​រួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែង​ធានាបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាព។ យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ»។

ក្រៅពីនោះ ប្លុកដដែល​បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញទុនបម្រុងប្រេងកាតជាយុទ្ធសាស្ត្រ។ ពួកនិយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថេរភាព រួមទាំងការធ្វើការជាមួយប្រទេសផលិតមួយចំនួន ដើម្បីបង្កើន​ផលិតកម្ម»៕

The post ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ​ត្រៀមចូលរួម​ធានាសុវត្ថិភាព​ច្រកហ័រមូហ្ស ​តាមសំណើ ត្រាំ appeared first on Kampuchea Thmey Daily.