ព័ត៌មានអន្ដរជាតិ
ប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន ត្រៀមចូលរួមធានាសុវត្ថិភាពច្រកហ័រមូហ្ស តាមសំណើ ត្រាំ
បណ្តាប្រទេសធំៗនៅអឺរ៉ុប និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រហ័រមូហ្ស ហើយនឹងចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានការទាមទារជាបន្តបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបណ្ដាប្រទេសផ្សេងៗរួមដៃគ្នាជួយអាមេរិកក្នុងការធានាសុវត្ថិភាពច្រកហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។ កន្លងមក មានសេចក្ដីរាយការណ៍ថា បណ្ដាប្រទេសមួយចំនួន រួមទាំងអាល្លឺម៉ង់ បានច្រានចោលសំណើរបស់ ត្រាំ ដែលធ្វើឱ្យ ត្រាំ ហៅពួកគេថា «រមិលគុណ»។
ប្រទេសធំៗទាំងនោះ រួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន។
ពួកគេបាននិយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «យើងសូមអំពាវនាវដល់អ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម និងអនុវត្តតាមសេចក្តីសម្រេចលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ពួកគេបន្តថា៖ «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ»។
ការបិទច្រកសមុទ្រហ័រមូហ្ស បានក្លាយជាអាវុធដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការបិទនេះ បានបង្កការរាំងស្ទះដល់ដំណឹកជញ្ជូនទំនិញសំខាន់ៗពីមជ្ឈិមបូព៌ា រួមទាំងប្រេងកាត ដែលធ្វើឱ្យថ្លៃដឹកជញ្ជូន និងថាមពល ហក់ឡើងទូទាំងសកលលោក។
បណ្ដាប្រទេសអឺរ៉ុបធំៗ និងជប៉ុនដដែល បាននិយាយដោយមិនទម្លាក់កំហុសលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា៖ «ឥទ្ធិពលនៃទង្វើរបស់អ៊ីរ៉ង់ នឹងប៉ះពាល់ដល់ប្រជាជនគ្រប់ផ្នែកទាំងអស់នៃពិភពលោក ជាពិសេសអ្នកងាយរងគ្រោះ»។
ពួកគេបន្តថា៖ «យើងសូមបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធានាបាននូវការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដោយសុវត្ថិភាព។ យើងសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ»។
ក្រៅពីនោះ ប្លុកដដែលបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីអនុញ្ញាតឱ្យមានការបញ្ចេញទុនបម្រុងប្រេងកាតជាយុទ្ធសាស្ត្រ។ ពួកនិយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការផ្សេងទៀត ដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថេរភាព រួមទាំងការធ្វើការជាមួយប្រទេសផលិតមួយចំនួន ដើម្បីបង្កើនផលិតកម្ម»៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


