ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីអ៊ីតាលី៖ សង្គ្រាមនៅអ៊ីរ៉ង់ធ្វើឱ្យភាពជាអ្នកដឹកនាំសកលអាមេរិកស្ថិតក្នុងភាពគ្រោះថ្នាក់
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បានលើកឡើងថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិកស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីភាពភ័យខ្លាចដ៏ឆ្កួតលីលាពីការកើនឡើងនៃអាវុធនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់។
យោងតាមភ្នាក់ងារសាព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ប្រទេសអ៊ីតាលីក៏ដូចសម្ព័ន្ធមិត្តណាតូ(NATO) ដទៃទៀត គឺស្ទាក់ស្ទើរក្នុងការចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារលើអ៊ីរ៉ង់។ កាលពីសប្តាហ៍មុនអ៊ីតាលីបដិសេធចំពោះយន្តហោះយោធាអាមេរិកចុះចតនៅមូលដ្ឋានទ័ពអាកាស Sigonella ក្នុងទីក្រុង Sicily ក្នុងដំណើរទៅកាន់មជ្ឈិមបូព៌ា។

លោក Crosetto ប្រាប់កាសែតអ៊ីតាលី Corriere della Sera ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារថា៖ « សង្គ្រាមនេះ(នៅអ៊ីរ៉ង់) កំពុងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងហានិភ័យនៃការដឹកនាំពិភពលោក»។
លោក Crosetto ជាមនុស្សជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដែលមានទំនាក់ទំនងល្អជាមួយ លោក ត្រាំ លើកឡើងថា ខ្លួនមានការព្រួយបារម្ភពីជម្លោះនៅអ៊ីរ៉ង់អាចនឹងកាន់តែអាក្រក់ទៅៗ ហើយអាចដូចការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៤៥ លើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២ដែរ។
លើកលើកឡើងថា៖ « សាកគិតមើល៌! មនុស្សជាតិដូចជាពួកយើងនេះឯងដែលបានសម្រេចចិត្តថា ទម្លាក់គ្រាប់បែកសូម្បីតែនៅលើទីក្រុង Hiroshima និង Nagasaki ក៏ជាមធ្យោបាយអាចទទួលយកបានក្នុងការបញ្ចប់ជម្លោះ។ ជាអកុសល! យើងនៅតែមានអាវុធនុយក្លេអ៊ែរ ហើយអ្នកដែលគ្មានវា កំពុងស្វែងរកដើម្បីទទួលបានទៅវិញ។ យើងមិនបានរៀនអ្វីទាំងអស់(ពីសង្រ្គាមលោកទី២) ។ ហានិភ័យដ៏អាក្រក់! អ្វីដែលយើងកំពុងចួបប្រទះគឺជម្លោះមួយធ្វើឱ្យសកម្មភាពនីមួយៗ បង្កឱ្យមានប្រតិកម្មកម្រិតខ្ពស់ជាងនេះ»។
លោក Crosetto ថ្លែងទៅកាន់សភាអ៊ីតាលីពីសង្គ្រាមអ៊ីរ៉ង់នៅថ្ងៃអង្គារនេះថា៖ « លោក ត្រាំ គួរតែមានទីប្រឹក្សាក្លាហានជាងនេះ។ បញ្ហាមួយក្នុងចំណោមបញ្ហានៃអាណត្តិប្រធានាធិបតីនេះគឺថាគ្មាននរណាម្នាក់ហ៊ានប្រឆាំងនឹងចៅហ្វាយនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


