អ្នកនាំពាក្យ ជា ធីរិទ្ធ Archives - Kampuchea Thmey Daily

លោក ជា ធីរិទ្ធ៖ សម្តេចតេជោ ដាក់ចេញវិធានការ ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា សម្តេចតេជោ បានដាក់ចេញ ២កម្រិត។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កម្រិតទី១ អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។ ចំណែក កម្រិតទី២ ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី ដោយសង្កត់ធ្ងន់ថា​ «បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណា មិនអើពើ មិនព្រមធ្វើការ គឺដកចេញទៅ»។

លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ មកបញ្ជាក់ដូច្នេះថា៖ «អ្នកមិនអាចទទួលជោគ ជ័យ បានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ»។

បន្ថែមពីនេះ លោកក៏បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចថា៖ «គ្មានការយោគយល់ ណា មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»៕

The post លោក ជា ធីរិទ្ធ៖ សម្តេចតេជោ ដាក់ចេញវិធានការ ២កម្រិត ចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

លោក ជា ធីរិទ្ធ ថា សិទ្ធិនយោបាយរបស់បក្សក្នុងសម្ព័ន្ធភាពមិនត្រូវបានជ្រៀតជ្រែតឡើយ គឺស្មើភាពគ្នាទាំងអស់
ពីវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះ អះអាងថា បើទោះបីជាគណបក្សនយោបាយទាំង២៨ចងសម្ព័ន្ធភាពនឹងគណបក្សប្រជាជនកម្ពុជា ក៏សិទ្ធិសេរីភាពធ្វើនយោបាយត្រូវបានធានាយ៉ាងមត់មាំ ដោយពុំមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាឡើយ។តាមលោក ជា ធីរិទ្ធ បក្សក្នុងសម្ព័ន្ធភាព គឺមានភាពស្មើគ្នាទាំងអស់ មិនប្រកាន់បក្សធំជាង ឬតូចជាងទេ។

លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៃគណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព ដោយគូសរំលេចឡើងវិញពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយសម្ព័ន្ធភាពទាំង២៩ ត្រង់ចំណុចទី១ បានកំណត់ថា «ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។

ក្នុងន័យនេះ លោក ជា ធីរិទ្ធ បានបន្ថែមថា ទោះជាបក្សទាំង២៨ ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនក៏ពិតមែន តែមានសិទ្ធិសេរីភាពក្នុងការធ្វើនយាបាយ និងអនុវត្តតាមតួនាទីរបស់ខ្លួនជាគណបក្សជាធម្មតា ហើយអាចចូលរួមរាល់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតសកល និងអសកល ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

អ្នកនាំពាក្យដដែលនេះ បានសង្កត់ធ្ងន់ថា ក្នុងកិច្ចព្រមព្រៀងនយោបាយនៃសម្ព័ន្ធភាព គឺស្មើភាពគ្នាទាំងអស់ បើទោះបីគណបក្សប្រជាជនកម្ពុជាធំជាងក៏ដោយ ហើយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ដោយគោរពសិទ្ធិ និងឯករាជ្យក្នុងការធ្វើកិច្ចការនយោបាយរបស់ពួកគាត់។ «ដូច្នេះសម្ព័ន្ធភាពនេះ មិនមានផលប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគាត់ឡើយ»។ ជាការអះអាងរបស់លោក ជា ធីរិទ្ធ៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក ជា ធីរិទ្ធ ថា សិទ្ធិនយោបាយរបស់បក្សក្នុងសម្ព័ន្ធភាពមិនត្រូវបានជ្រៀតជ្រែតឡើយ គឺស្មើភាពគ្នាទាំងអស់ appeared first on Kampuchea Thmey Daily.

បក្សបង្កើតថ្មីដែលចេញពីបក្សទាំង២៩ក្នុងសម្ព័ន្ធភាព សម្ដេច ហ៊ុន សែន ប្រកាសមិនឱ្យចូលសម្ព័ន្ធភាពនេះឡើយ
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសមិនគាំទ្រឡើយចំពោះការបង្កើតគណបក្សថ្មី ដែលបំបែកចេញពីគណបក្សនយោបាយទាំង២៩នៅក្នុងសម្ព័ន្ធភាព។ ជាជំហររបស់សម្ដេចតេជោគឺមិនអនុញ្ញាតឱ្យបក្សថ្មីនោះចូលជាសមាជិកសម្ព័ន្ធភាពទេ។

ការប្រកាសរបស់សម្ដេចតេជោបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ជាមួយបណ្ដាមេដឹកនាំគណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព ដែលមាន ២៩គណបក្ស។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃនេះ ដោយបានទម្លាយពីប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្ដាប្រធានគណបក្សសម្ព័ន្ធភាពទាំងអស់ពាក់ព័ន្ធនឹងការពង្រឹងនូវផ្ទៃក្នុងរបស់សម្ព័ន្ធភាពទាំង២៩។

បើតាមលោក ជា ធីរិទ្ធ នៅក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោបានសង្កត់ធ្ងន់ចំពោះគណបក្សបង្កើតថ្មីទាំងឡាយណា ដែលកើតចេញពីសម្ព័ន្ធភាពនេះ ជាជំហររបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជំហរផ្ទាល់របស់សម្ដេចតេជោ គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះឡើយ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ គូសបញ្ជាក់ដូច្នេះថា «ការបង្កើតគណបក្សថ្មី ដែលចេញពីសម្ព័ន្ធភាពទាំង២៩នេះ ទៅបង្កើតគណបក្សដទៃទៀត ហើយចង់ចូលសម្ព័ន្ធភាពនេះ ជាជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្ញុំគិតថាជំហររបស់គណបក្សសម្ព័ន្ធដទៃក៏ដូចគ្នាដែរ យើងមិនឯកភាពឱ្យមានការបង្កើតគណបក្សថ្មីដែលចេញពីគណបក្សសម្ព័ន្ធភាព ហើយចូលមកជាមួយគណបក្សសម្ព័ន្ធភាពដដែលទេ»។

លោក ថា នេះជាជំហរ និងជាគោលការណ៍យ៉ាងច្បាស់លាស់សម្រាប់បក្សសម្ព័ន្ធភាពទាំង២៩ត្រូវអនុវត្ត ដើម្បីចៀសវាងកុំឱ្យមានការបង្កើតគណបក្សច្រើន ដែលចេញពីគណបក្សសម្ព័ន្ធដដែល។ ប៉ុន្តែក្នុងន័យនេះ លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា មិនមែនជាការបិទសិទ្ធិសេរីភាពក្នុងការបង្កើតគណបក្សនយោបាយនោះទេ ពោលគឺសិទ្ធិបង្កើតគណបក្ស ត្រូវបានបើកចំហ ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងតាមច្បាប់ជាធរមាន។

គួរជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំអំណាច និងជាគណបក្សនយោបាយដ៏រឹងមាំនៅកម្ពុជា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយ​គណបក្សនយោបាយចំនួន២៨ផ្សេងទៀត កាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣។ ការចងសម្ព័ន្ធ​ភាពនេះ គឺជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាពនៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយជាការប្រមូលផ្តុំកម្លាំង ដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតេយ្យជាតិ និងសន្តិភាព ព្រមទាំងទប់ស្កាត់កម្លាំងជ្រុលនិយម។ ក្នុងពេលចុះហត្ថលេខាចងសម្ព័ន្ធភាពនោះ គណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក៏បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពរវាងគ្នាចំនួន៨ចំណុច៕

ដោយ៖ ធឿន វ៉ាន់សុង

The post បក្សបង្កើតថ្មីដែលចេញពីបក្សទាំង២៩ក្នុងសម្ព័ន្ធភាព សម្ដេច ហ៊ុន សែន ប្រកាសមិនឱ្យចូលសម្ព័ន្ធភាពនេះឡើយ appeared first on Kampuchea Thmey Daily.

លោក ជា ធីរិទ្ធ ចាត់ទុកJCI ជាកន្លែង“បណ្តុះគ្រាប់ពូជដ៏មានតម្លៃ”សម្រាប់សង្គម
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកសរសើរពីសកម្មភាព និងបេសកកម្មរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)។ មិនតែប៉ុណ្ណោះ លោកបានចាត់ទុកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)នេះថា ជាកន្លែង“បណ្តុះគ្រាប់ពូជដ៏មានតម្លៃ”សម្រាប់សង្គម។ ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ ធ្វើឡើងនៅក្នុងកម្មវិធី«ជួបជុំសមាជិក JCI ទួលគោក» កាលពីរសៀលថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦។

នៅចំពោះមុខសមាជិក សមាជិកាសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI)សាខាទួលគោក លោក ជា ធីរិទ្ធ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព និងបេសកកម្មរបស់ JCI ដែលជាគ្រឹះស្ថានសំខាន់ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនឱ្យក្លាយជាអ្នកដឹកនាំមានសក្តានុពល។ ត្រង់ចំណុចនេះ លោកអះអាងថា៖ «JCI មិនត្រឹមតែជាវេទិកាសម្រាប់យុវជនបង្ហាញសមត្ថភាពតាមរយៈការងារស្ម័គ្រចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែង “បណ្តុះគ្រាប់ពូជដ៏មានតម្លៃ” សម្រាប់សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងកសាងវប្បធម៌នៃការបង្កើតផលប្រយោជន៍រួម។ ការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត មានសារៈសំខាន់ខ្លាំង ព្រោះវាជួយឱ្យពួកគេបញ្ចេញសក្តានុពលដោយមានការទទួលខុសត្រូវ និងស្មារតីសហគមន៍»។

សម្រាប់លោក ជា ធីរិទ្ធ JCI គឺជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញ ដែលផ្តល់ឱកាសឱ្យយុវជនពីមូលដ្ឋានផ្សេងៗ អាចសហការ និងរៀនពីគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍខ្លួន និងសង្គម។ លើសពីនេះ JCI ក៏ជាស្ពានភ្ជាប់ដ៏សំខាន់រវាងយុវជនកម្ពុជា និងបណ្តាញយុវជនជុំវិញពិភពលោក ប្រមាណជាង១០០ប្រទេសផងដែរ។ ជាក់ស្តែង កាលពីឆ្នាំ២០២៤ កន្លងទៅ JCI កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត JCI ASPAC ដោយជោគជ័យខ្ពស់ មានអ្នកចូលរួមប្រមាណ ៥,០០០ នាក់ មកពីជាង ៥០ ប្រទេស។ សមិទ្ធផលនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ ជោគជ័យនេះ ក៏ទទួលបានការកោតសរសើរ និងអបអរសាទរពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ក្រុមហ៊ុនឯកជនក្នុងស្រុក បន្តគាំទ្រ និងលើកទឹកចិត្តដល់JCIសាខាទួលគោក ដើម្បីផ្តល់លទ្ធភាពឱ្យយុវជនអាចអនុវត្តគម្រោងសំខាន់ៗទាំង ១២ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ។

ចំណែក លោក រស់ សាត ដែលជាប្រធានថ្នាក់តំបន់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាJCI សាខាទួលគោក បានចាត់ទុកវត្តមានចូលរួមរបស់លោក ជា ធីរិទ្ធ និងភ្ញៀវកិត្តិយសដទៃទៀត គឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងសម្រាប់ក្រុមសមាជិកJCI សាខាទួលគោក ដែលជាយុវជនជំនាន់ក្រោយ។ លោក រស់ សាត បានលើកឡើងថា JCI ត្រូវបានប្រៀបធៀបដូចជា«សាលាបណ្តុះបណ្តាលជីវិត» ដែលផ្តល់ឱកាសឱ្យយុវជនរៀនសូត្រអំពីការដឹកនាំ ការធ្វើការងារជាក្រុម និងការកសាងទំនាក់ទំនង ដើម្បីសម្រេចបានជោគជ័យ។ JCI ជាកន្លែងសម្រាប់អភិវឌ្ឍសមត្ថភាពយុវជនអាយុចន្លោះពី១៨ ដល់ ៤០ឆ្នាំ ឱ្យក្លាយជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ និងចេះគ្រប់គ្រងការងារ ទោះបីជាការងារនោះជាការងារស្ម័គ្រចិត្តក៏ដោយ។

លោក រស់ សាត បានលើកទឹកចិត្តដល់យុវជនកម្ពុជាទាំងអស់ កុំរារែកក្នុងការចូលរួមការងារស្ម័គ្រចិត្ត។ លោកថា តាមរយៈ JCI យុវជន នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងខ្លួនឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល និងអាចចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកក៏អំពាវនាវដល់បណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបន្តផ្តល់ការគាំទ្រដល់សកម្មភាពរបស់JCI។ លោកអះអាងថា៖ «ការគាំទ្ររបស់លោកអ្នក គឺជាកម្លាំងចលករយ៉ាងសំខាន់ ដែលអនុញ្ញាតឱ្យយុវជនយើងអាចសម្រេចបាននូវគម្រោងចំនួន១២សម្រាប់ឆ្នាំ២០២៦ និងគម្រោងផ្សេងៗរបស់JCI Cambodia ឱ្យលេចចេញជាផ្លែផ្កាពិតប្រាកដ»៕

The post លោក ជា ធីរិទ្ធ ចាត់ទុកJCI ជាកន្លែង“បណ្តុះគ្រាប់ពូជដ៏មានតម្លៃ”សម្រាប់សង្គម appeared first on Kampuchea Thmey Daily.

លោក ជា ធីរិទ្ធ ថា​ទោះ​បី​ជា​ជីវិត​របស់​សម្ដេច​តេជោ​មាន​ការ​លំបាក​តែ​សម្ដេច​មិន​ដែល​ហត់​​នឿយ​ចំពោះ​ជាតិ​និង​ប្រជាជន​ទេ
អ្នកនាំពាក្យ​សម្ដេច​តេជោ​លោក ជា ធីរិទ្ធ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ដោយ​បាន​យក​ពាក្យ​មួយ​របស់​សម្ដេច​តេជោ​ដែល​តែង​តំណាល​ប្រាប់​ក្រុម​ការងារ​រាល់​ពេល​ប្រចាំ​ការ​ក្នុង​សង្គ្រាម​ជាមួយ​ថៃ​ថា «ជីវិត ហ៊ុន សែន មិន​សម​បើ​អាច​រស់​មក​ដល់​ពេល​នេះ​ទេ ព្រោះ​ឆាក​ជីវិត​វា​លំបាក​ពេក»។ លោក​ ជា ធីរិទ្ធ ថា​ សម្ដេច​តេជោ​មិន​ដែល​ប្រើ​ពាក្យ​ហត់​នឿយ​ទេ​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា។

ក្នុង​បណ្ដាញ​សង្គម​នៅព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ លោក ជា ធីរិទ្ធ បាន​ឱ្យ​ដឹង​ថា​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ បាន​ឆ្លង​កាត់​សមរភូមិ​ចំនួន​១០៥​សមរភូមិ និង​របួស​ធ្ងន់​៥ដង​តែ​ សម្ដេច​មិន​ដែល​សម្រាក​ម្ដង​ណា​នោះ​ទេ​ដើម្បី​ជាតិ​ប្រជាជន​កម្ពុជា​។

លោក​បាន​សរសេរ​បន្ថែម​ថា៖ «បច្ចុប្បន្ន​លោក​កំពុង​រួម​ជាមួយ​សម្តេចធិបតី​ផ្តល់​យុទ្ធសាស្រ្ត​ដល់​បណ្តា​មេទ័ព​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន។ គ្រប់​ពេល​ដែល​ជាតិ​និង​ប្រជាជន​ជួប​ការ​លំបាក​ តែង​តែ​មាន​វត្តមាន​របស់​លោក​ជានិច្ច! ជីវិត​លោក​ជា​របស់​ជាតិ​ខ្មែរ!»។

​លោក​ ជា ធីរិទ្ធ បាន​រម្លឹក​កាល​ប្រវត្តិ​នៃ​ការ​លះបង់​របស់​សម្ដេច​តេជោ​ដែល​ផ្ដើម​ចេញ​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ដែល​យក​ជីវិត​ធ្វើ​ដើមទុន​តស៊ូ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ​១៩៩៦ ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ខ្មែរក្រហម​ យក​ជីវិត​ទៅ​ប្តូរ​នឹង​សន្តិភាព​សម្រាប់​កម្ពុជា​ រហូត​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨។ បន្ត​ពី​នោះ​សម្ដេច​ក៏​បន្ត​ដឹក​នាំ​កម្ពុជា​ពី​គំនរ​ផេះផង់ ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​កំណើន​សេដ្ឋកិច្ច​ខ្ទង់ ៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ ជាង​ពីរ​ទសវត្សរ៍​នៅ​មុន​កូវីដ-១៩។ ហើយ​បច្ចុប្បន្ន​នេះ​សម្ដេច​តេជោ​កំពុង​រួម​ជាមួយ​សម្តេចធិបតី​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន​ថែម​ទៀត​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post លោក ជា ធីរិទ្ធ ថា​ទោះ​បី​ជា​ជីវិត​របស់​សម្ដេច​តេជោ​មាន​ការ​លំបាក​តែ​សម្ដេច​មិន​ដែល​ហត់​​នឿយ​ចំពោះ​ជាតិ​និង​ប្រជាជន​ទេ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាមទារឱ្យថៃចាប់ជនដែលប្រមាថថ្នាក់ដឹកនាំកម្ពុជាផ្ដន្ទាទោស ដើម្បីលើកកម្ពស់គុណតម្លៃរួមរបស់អាស៊ាន
«ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា និងដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៃប្រទេសថៃឡង់ដ៍ ត្រូវស្វះស្វែងរកជនប្រព្រឹត្តកំហុសដើម្បី ផ្តន្ទាទោសតាមច្បាប់ជាធរមាន ជាគុណតម្លៃរួមនិងផលប្រយោជន៍នៃប្រជាជាតិអាស៊ាន ដែលមានគោរពច្បាប់ មានសេចក្តីថ្លៃថ្នូរ និងមានអារិយធម៌ខ្ពង់ខ្ពស់។»។ នេះគឺជាការទាមទាររបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី៨ ខែតុលា បន្ទាប់ពីមានជនជាតិថៃមួយចំនួន បានប្រព្រឹត្តទង្វើអសីលធម៌នៅតាមទីសាធារណៈ ដូចជាយករូបថតទៅធ្វើជាកម្រាលជើងដើរ ធ្វើជាផ្ទាំងបាណូសម្រាប់បាញ់ចាប់រង្វាន់ និងធ្វើជារូបទីងមោងនៅតាមទីប្រជុំជនជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ  ថ្កោលទោសដោយស្ថានទម្ងន់ចំពោះទង្វើអមនុស្សធម៌របស់ជនអនាមិកជ្រុលនិយមនៅក្នុងប្រទេសថៃឡងដ៍ ប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

សេចក្ដីថ្លែងការណ៍បានសង្កត់ធ្ងន់ដូច្នេះ៖«ទង្វើរបស់ក្រុមជ្រុលនិយមថៃទាំងនេះ គឺជាការបង្ហាញនូវការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឧត្តមភាព ឥស្សរជនកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុកសម្តេចជារដ្ឋបុរសដ៏មានគុណយ៉ាងធំធេងបំផុត។ សកម្មភាពនេះ មិនត្រឹមតែជាការប្រមាថដល់សម្តេចតេជោប៉ុណ្ណោះទេ ថែមទាំងជាការប្រមាថដល់ប្រជាជាតិខ្មែរទាំងមូល។»។

ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ជាប្រទេសជិតខាង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន ជាពិសេសជាព្រះរាជាណាចក្រ ដែលគោរពព្រះមហាក្សត្រ និងព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះអ្នកនាំពាក្យចាត់ទុកថា  ការបំពានកិត្តិយសមេដឹកនាំនិងឧត្តមភាពឥស្សរជន គឺដូចជាការបន្ទាបបន្ថោកគុណតម្លៃនិងសេចក្តី ថ្លៃថ្នូរបស់ព្រះរាជាណាចក្រ និងសាសនារបស់ខ្លួនឯង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ សម្តេចតេជោ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យ រក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក ប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់៕

The post អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាមទារឱ្យថៃចាប់ជនដែលប្រមាថថ្នាក់ដឹកនាំកម្ពុជាផ្ដន្ទាទោស ដើម្បីលើកកម្ពស់គុណតម្លៃរួមរបស់អាស៊ាន appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃចន្ទ ទី២៣ ខែមិថុនា បពន្យុះឱ្យ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា ប្រសិនបើជាមនុស្សដែលចិត្តសឿង គួរតែប្ដឹងសម្ដេចតេជោ ហ៊ុន សែន  ពាក់ព័ន្ធការថតសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ទៅតុលាការអន្តរជាតិទៅ កុំហ៊ានប្ដឹងត្រឹមតែក្នុងរបងផ្ទះខ្លួន បើមិនខ្លាច មិនភិតភ័យ ចំពោះច្បាប់អន្តរជាតិ។ លោក ជា ធីរិទ្ធ ពន្យុះទៅកាន់បាវបម្រើនាយករដ្ឋមន្ត្រីថៃ បែបនេះ បន្ទាប់ពីបុគ្គលនេះ ដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេច ហ៊ុន សែន និងចាត់ទុកទង្វើនេះ​ ជាទង្វើកូនក្មេង ធ្វើឡើងដើម្បីបោកបញ្ឆោតពលរដ្ឋថៃដែលឆោតល្ងង់ និងបិទបាំងភាពទន់ជ្រាយរបស់នាយករដ្ឋមន្ត្រីថៃខ្លួនឯង។

លោក ជា ធីរិទ្ធ ពន្យុះដូច្នេះ៖«ខ្ញុំសូមផ្តាំទៅ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីលោកឯងតែប៉ុណ្ណោះ។ សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ។ »។

ជុំវិញករណី Somkid Chueakong ប្ដឹងសម្ដេចតេជោ, ក្រសួងការបរទេសកម្ពុជា​ ធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លា និងអះអាងថា ការថតសំឡេងសន្ទនារបស់សម្ដេចតេជោ គឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនៃការកត់ត្រាបែបនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជានិងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹង មន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់ គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្តាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែល អាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។

ជាមួយគ្នា ក្រោយមេគណបក្សសេរីរួមថៃ ប្ដឹងសម្ដេចតេជោ, អ្នកនាំពាក្យរបស់សម្ដេចតេជោ គឺលោក ជា ធីរិទ្ធ បានហៅបុគ្គលនេះ​ថា កំពុងធ្វើខ្លួនដូចជាសត្វឈ្លើង តោងទាមសម្ដេចតេជោ ដើម្បីតែប្រជាប្រិយភាពនយោបាយ និងធ្វើនយោបាយបោកប្រាស់ពលរដ្ឋថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន  សង្កត់ធ្ងន់ដូច្នេះ៖«សូមផ្ដាំទៅ Temeeyaves មេបក្ស Seri Ruam Thai ផងថា អ្នកនយោបាយធន់អន់លោកឯង កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អី ទៅមិនរួចទេ ព្រោះលោកឯងធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ។»៕

ដោយ៖ ង៉ិល ណារ៉ាត់

The post អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃឱ្យចេះប្រយ័ត្នសម្តី មុនបើកមាត់និយាយប៉ះកម្ពុជា
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura ថាជាមនុស្សដែលមិនចេះខ្មាសអៀន មានមាត់ចេះតែនិយាយ ដោយមិនឆ្លងកាត់ការគិត ប្រទេសខ្លួនឯងបង្កបញ្ហា តែព្យាយាមទាញ និងទម្លាក់កំហុសឱ្យកម្ពុជា។ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន  ចាត់ទុកដូច្នេះ បន្ទាប់ពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទការនាំចូល បន្លែ ផ្លែឈើ ពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា អ្នកជិតខាងល្អមិនគួរធ្វើបែបហ្នឹងទេ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកនាំពាក្យក្រសួងការបរទេសថៃ ដូច្នេះ៖«ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? »។

សូមរម្លឹកជាថ្មីថា បន្ទាប់ពីកងទ័ពថៃបើកការវាយ​ប្រហារ និងលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា​បណ្ដាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរបានឡើងកម្ដៅជាបន្តបន្ទាប់។​ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។

ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។

ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិតពីប្រទេសថៃ។ វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។   បន្ថែមពីនេះ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ។

ជុំវិញករណីកងទ័ពថៃបិទទ្វារព្រំដែនមុន តែហៅកម្ពុជាទៅចរចា សម្តេចតេជោប្រាប់ទៅយោធាថៃថា ថៃជាអ្នកបិទ មុន ហើយមកដាក់លក្ខខណ្ឌដើម្បីចរចាបើកច្រកទ្វារ កម្ពុជាទទួលយកមិនបានឡើយ ព្រោះកម្ពុជាជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ ហើយចេះទទួលខុសត្រូវ។

ទង្វើបិទទ្វារព្រំដែនហើយហៅកម្ពុជាទៅចរចាឡើងវិញរបស់ថៃ ត្រូវបានអ្នកនាំពាក្យសម្ដេចតេជោ, លោក ជា ធីរិទ្ធ ចាត់ទុកថា ថៃលេងខ្សែលើ មិនចេះទទួលខុសត្រូវចំពោះទង្វើខ្លួន នាំកម្ពុជាទៅអាប់កិត្តិយសដូចខ្លួន។

លោក ជា ធីរិទ្ធ សង្កត់ធ្ងន់ទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសថៃដូច្នេះ៖«ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់  ហេីយចង់លេងការទូតខ្សែរលេីគេទៀត។ ខ្ញុំសូមបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង លេីសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី! »៕

The post អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃឱ្យចេះប្រយ័ត្នសម្តី មុនបើកមាត់និយាយប៉ះកម្ពុជា appeared first on Kampuchea Thmey Daily.