ព័ត៌មានជាតិ
អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃចន្ទ ទី២៣ ខែមិថុនា បពន្យុះឱ្យ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃថា ប្រសិនបើជាមនុស្សដែលចិត្តសឿង គួរតែប្ដឹងសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការថតសំឡេងសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ទៅតុលាការអន្តរជាតិទៅ កុំហ៊ានប្ដឹងត្រឹមតែក្នុងរបងផ្ទះខ្លួន បើមិនខ្លាច មិនភិតភ័យ ចំពោះច្បាប់អន្តរជាតិ។ លោក ជា ធីរិទ្ធ ពន្យុះទៅកាន់បាវបម្រើនាយករដ្ឋមន្ត្រីថៃ បែបនេះ បន្ទាប់ពីបុគ្គលនេះ ដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេច ហ៊ុន សែន និងចាត់ទុកទង្វើនេះ ជាទង្វើកូនក្មេង ធ្វើឡើងដើម្បីបោកបញ្ឆោតពលរដ្ឋថៃដែលឆោតល្ងង់ និងបិទបាំងភាពទន់ជ្រាយរបស់នាយករដ្ឋមន្ត្រីថៃខ្លួនឯង។

លោក ជា ធីរិទ្ធ ពន្យុះដូច្នេះ៖«ខ្ញុំសូមផ្តាំទៅ Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនារវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីលោកឯងតែប៉ុណ្ណោះ។ សូមអញ្ជើញលោកឯងប្តឹង ហើយបើចិត្តសឿង កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប្តឹងទៅតុលាការអន្តរជាតិទៀតផងទៅ! សូមអញ្ជើញ! តែខ្ញុំដឹងមាយាទរបស់ក្រុមលោកឯងមិនហ៊ានទេ ទៅតុលាការអន្តរជាតិអីនោះ ព្រោះក្រុមលោកឯងខ្លាចច្បាប់អន្តរជាតិណាស់ ម្យ៉ាងនៅញ័រមិនទាន់បាត់ផងរឿងកម្ពុជាប្តឹងទៅ ICJ នោះ។ »។

ជុំវិញករណី Somkid Chueakong ប្ដឹងសម្ដេចតេជោ, ក្រសួងការបរទេសកម្ពុជា ធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លា និងអះអាងថា ការថតសំឡេងសន្ទនារបស់សម្ដេចតេជោ គឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។ គោលបំណងនៃការកត់ត្រាបែបនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជានិងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹង មន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់ គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្តាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែល អាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។

ជាមួយគ្នា ក្រោយមេគណបក្សសេរីរួមថៃ ប្ដឹងសម្ដេចតេជោ, អ្នកនាំពាក្យរបស់សម្ដេចតេជោ គឺលោក ជា ធីរិទ្ធ បានហៅបុគ្គលនេះថា កំពុងធ្វើខ្លួនដូចជាសត្វឈ្លើង តោងទាមសម្ដេចតេជោ ដើម្បីតែប្រជាប្រិយភាពនយោបាយ និងធ្វើនយោបាយបោកប្រាស់ពលរដ្ឋថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ដូច្នេះ៖«សូមផ្ដាំទៅ Temeeyaves មេបក្ស Seri Ruam Thai ផងថា អ្នកនយោបាយធន់អន់លោកឯង កុំចង់តោងយកប្រជាប្រិយភាពរបស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍អី ទៅមិនរួចទេ ព្រោះលោកឯងធ្វើនយោបាយប្រជាភិថុតិ ខ្លាំងបានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


