Connect with us

នយោបាយ

លោក ជា ធីរិទ្ធ ថា​ទោះ​បី​ជា​ជីវិត​របស់​សម្ដេច​តេជោ​មាន​ការ​លំបាក​តែ​សម្ដេច​មិន​ដែល​ហត់​​នឿយ​ចំពោះ​ជាតិ​និង​ប្រជាជន​ទេ

បានផុស

នៅ

អ្នកនាំពាក្យ​សម្ដេច​តេជោ​លោក ជា ធីរិទ្ធ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ដោយ​បាន​យក​ពាក្យ​មួយ​របស់​សម្ដេច​តេជោ​ដែល​តែង​តំណាល​ប្រាប់​ក្រុម​ការងារ​រាល់​ពេល​ប្រចាំ​ការ​ក្នុង​សង្គ្រាម​ជាមួយ​ថៃ​ថា «ជីវិត ហ៊ុន សែន មិន​សម​បើ​អាច​រស់​មក​ដល់​ពេល​នេះ​ទេ ព្រោះ​ឆាក​ជីវិត​វា​លំបាក​ពេក»។ លោក​ ជា ធីរិទ្ធ ថា​ សម្ដេច​តេជោ​មិន​ដែល​ប្រើ​ពាក្យ​ហត់​នឿយ​ទេ​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បណ្ដាញ​សង្គម​នៅព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​ លោក ជា ធីរិទ្ធ បាន​ឱ្យ​ដឹង​ថា​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ បាន​ឆ្លង​កាត់​សមរភូមិ​ចំនួន​១០៥​សមរភូមិ និង​របួស​ធ្ងន់​៥ដង​តែ​ សម្ដេច​មិន​ដែល​សម្រាក​ម្ដង​ណា​នោះ​ទេ​ដើម្បី​ជាតិ​ប្រជាជន​កម្ពុជា​។

លោក​បាន​សរសេរ​បន្ថែម​ថា៖ «បច្ចុប្បន្ន​លោក​កំពុង​រួម​ជាមួយ​សម្តេចធិបតី​ផ្តល់​យុទ្ធសាស្រ្ត​ដល់​បណ្តា​មេទ័ព​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន។ គ្រប់​ពេល​ដែល​ជាតិ​និង​ប្រជាជន​ជួប​ការ​លំបាក​ តែង​តែ​មាន​វត្តមាន​របស់​លោក​ជានិច្ច! ជីវិត​លោក​ជា​របស់​ជាតិ​ខ្មែរ

​លោក​ ជា ធីរិទ្ធ បាន​រម្លឹក​កាល​ប្រវត្តិ​នៃ​ការ​លះបង់​របស់​សម្ដេច​តេជោ​ដែល​ផ្ដើម​ចេញ​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ដែល​យក​ជីវិត​ធ្វើ​ដើមទុន​តស៊ូ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ​១៩៩៦ ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ខ្មែរក្រហម​ យក​ជីវិត​ទៅ​ប្តូរ​នឹង​សន្តិភាព​សម្រាប់​កម្ពុជា​ រហូត​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨។ បន្ត​ពី​នោះ​សម្ដេច​ក៏​បន្ត​ដឹក​នាំ​កម្ពុជា​ពី​គំនរ​ផេះផង់ ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​កំណើន​សេដ្ឋកិច្ច​ខ្ទង់ ៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ ជាង​ពីរ​ទសវត្សរ៍​នៅ​មុន​កូវីដ-១៩។ ហើយ​បច្ចុប្បន្ន​នេះ​សម្ដេច​តេជោ​កំពុង​រួម​ជាមួយ​សម្តេចធិបតី​ទប់ទល់​ជាមួយ​សត្រូវ​ឈ្លានពាន​ថែម​ទៀត​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម