Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាទាមទារឱ្យថៃចាប់ជនដែលប្រមាថថ្នាក់ដឹកនាំកម្ពុជាផ្ដន្ទាទោស ដើម្បីលើកកម្ពស់គុណតម្លៃរួមរបស់អាស៊ាន

បានផុស

នៅ

«ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា និងដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនៃប្រទេសថៃឡង់ដ៍ ត្រូវស្វះស្វែងរកជនប្រព្រឹត្តកំហុសដើម្បី ផ្តន្ទាទោសតាមច្បាប់ជាធរមាន ជាគុណតម្លៃរួមនិងផលប្រយោជន៍នៃប្រជាជាតិអាស៊ាន ដែលមានគោរពច្បាប់ មានសេចក្តីថ្លៃថ្នូរ និងមានអារិយធម៌ខ្ពង់ខ្ពស់។»។ នេះគឺជាការទាមទាររបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី៨ ខែតុលា បន្ទាប់ពីមានជនជាតិថៃមួយចំនួន បានប្រព្រឹត្តទង្វើអសីលធម៌នៅតាមទីសាធារណៈ ដូចជាយករូបថតទៅធ្វើជាកម្រាលជើងដើរ ធ្វើជាផ្ទាំងបាណូសម្រាប់បាញ់ចាប់រង្វាន់ និងធ្វើជារូបទីងមោងនៅតាមទីប្រជុំជនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ  ថ្កោលទោសដោយស្ថានទម្ងន់ចំពោះទង្វើអមនុស្សធម៌របស់ជនអនាមិកជ្រុលនិយមនៅក្នុងប្រទេសថៃឡងដ៍ ប្រមាថមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

សេចក្ដីថ្លែងការណ៍បានសង្កត់ធ្ងន់ដូច្នេះ៖«ទង្វើរបស់ក្រុមជ្រុលនិយមថៃទាំងនេះ គឺជាការបង្ហាញនូវការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឧត្តមភាព ឥស្សរជនកម្ពុជា ដែលប្រជាជនគោរពស្រឡាញ់ និងចាត់ទុកសម្តេចជារដ្ឋបុរសដ៏មានគុណយ៉ាងធំធេងបំផុត។ សកម្មភាពនេះ មិនត្រឹមតែជាការប្រមាថដល់សម្តេចតេជោប៉ុណ្ណោះទេ ថែមទាំងជាការប្រមាថដល់ប្រជាជាតិខ្មែរទាំងមូល។»។

ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ជាប្រទេសជិតខាង ដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជន ជាពិសេសជាព្រះរាជាណាចក្រ ដែលគោរពព្រះមហាក្សត្រ និងព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះអ្នកនាំពាក្យចាត់ទុកថា ការបំពានកិត្តិយសមេដឹកនាំនិងឧត្តមភាពឥស្សរជន គឺដូចជាការបន្ទាបបន្ថោកគុណតម្លៃនិងសេចក្តី ថ្លៃថ្នូរបស់ព្រះរាជាណាចក្រ និងសាសនារបស់ខ្លួនឯង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ សម្តេចតេជោ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឱ្យ រក្សាភាពស្ងប់ស្ងាត់ ចៀសវាងការសងសឹក ប្រកាន់ខ្ជាប់នូវស្មារតីឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម