ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម Archives - Kampuchea Thmey Daily

ប្រធាន អនុប្រធាន និងចៅក្រមនៃសាលាជម្រះក្ដីមួយចំនួនត្រូវបានស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង
មន្ត្រីបម្រើការក្នុងស្ថាប័នតុលាការ រាប់ចាប់ពីប្រធាន អនុប្រធានសាលាជម្រះក្ដី អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងចៅក្រម ប្រមាណជិត ១៥០រូប ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដែលការសម្រេចនេះ ធ្វើឡើងក្នុងសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៧ ខែវិច្ឆិកា។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៩ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គប្រជុំបានសម្រេចយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម នៃសាលាជម្រះក្តី សរុបមានចំនួន៨៩រូប។ ការសម្រេចនេះ ដោយសារប្រធាន អនុប្រធាន និងចៅក្រមទាំងនោះដល់វេនត្រូវផ្លាស់ប្ដូរ និងដោយយោងទៅតាមតម្រូវការជាក់ស្ដែង ក្នុងនោះរួមមាន ថ្នាក់តុលាការកំពូលចំនួន២រូប ថ្នាក់សាលាឧទ្ធរណ៍ចំនួន១៧រូប និងថ្នាក់សាលាដំបូងរាជធានី-ខេត្តចំនួន៧០រូប។

អង្គប្រជុំខាងលើ កាលពីម្សិលមិញ ក៏បានយល់ព្រមលើសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបមានចំនួន៥៦រូប ក្នុងនោះរួមមាន នៅថ្នាក់មហាអយ្យការអមតុលាការកំពូលចំនួន៣រូប និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ៥៣រូប។

ដំណាលគ្នានេះ ចៅក្រម និងព្រះរាជអាជ្ញាសរុបទាំងអស់មានចំនួន១៧០រូប ក៏ត្រូវបានអង្គប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម យល់ព្រមលើការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រផងដែរ៕

The post ប្រធាន អនុប្រធាន និងចៅក្រមនៃសាលាជម្រះក្ដីមួយចំនួនត្រូវបានស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង appeared first on Kampuchea Thmey Daily.

ចៅក្រម២២រូប និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង៥រូប ត្រូវបានរងទណ្ឌកម្មវិន័យ
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌកម្មវិន័យដល់ចៅក្រមចំនួន២២រូប និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងចំនួន៥រូប។ ការសម្រចនេះ គឺបានធ្វើឡើងក្នុងសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៩ ដែលប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង នាថ្ងៃទី១៧ ខែវិច្ឆិកានេះ។

ចៅក្រមទាំង២២ ដែលត្រូវបានរងការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ គឺមានចំនួន៣រូប ត្រូវស្ដីបន្ទោសដោយផ្ទាល់មាត់ ចំនួន៩រូប ត្រូវស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន និងដាក់វិន័យក្រោមរូបភាពផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ក្នុងរយៈពេល២ឆ្នាំ មានចំនួនម្នាក់។ ខណៈចៅក្រមចំនួន៩រូបផ្សេងទៀត ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌវិន័យថ្នាក់ទី២ ក្រោមរូបភាពផ្លាស់ដោយបង្ខំមានចំនួន៣រូប ការផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមមានចំនួនម្នាក់ និងការបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ មានចំនួន៥រូប។

ដោយឡែក ព្រះរាជអាជ្ញារងចំនួន៣រូប ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់ទណ្ឌកម្មខាងវិន័យដូចគ្នានេះ ពោលគឺការស្តីបន្ទោសដោយផ្ទាល់មាត់ មានចំនួនម្នាក់ ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ក្នុងរយៈពេល២ឆ្នាំ ម្នាក់ និងព្រះរាជអាជ្ញារងម្នាក់ទៀតត្រូវផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែម និងបន្ថយមួយថ្នាក់ នៃឋានន្តរស័ក្តិ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងសម័យប្រជុំដែលស្ថិតក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏មានព្រះរាជអាជ្ញាចំនួន២រូប ត្រូវបានដាក់វិន័យផងដែរ ក្នុងនោះព្រះរាជអាជ្ញាមួយរូបត្រូវបានសម្រេចបណ្ដេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ខណៈព្រះរាជអាជ្ញារង១រូបទៀតត្រូវបានព្យួរពីការងារដោយមិនឱ្យមានបៀវត្សក្នុងរយៈពេល១ឆ្នាំ៕

The post ចៅក្រម២២រូប និងព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារង៥រូប ត្រូវបានរងទណ្ឌកម្មវិន័យ appeared first on Kampuchea Thmey Daily.

ស្ថាប័នជាតិកំពូលចំនួន៣ ប្រកាសជ្រើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាណត្តិថ្មី ៣រូប
ដើម្បីបំពេញជំនួសឱ្យសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ, ស្ថាប័នកំពូលរបស់ជាតិចំនួន៣ មានព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសជ្រើសតាំងសមាជិកសម្រាប់អាណត្តិថ្មី រយៈពេល ៥ឆ្នាំ ចំនួន៣រូប ខណៈស្ថាប័នទាំង៣ បានចាប់ទទួលពាក្យសុំឈរឈ្មោះរបស់បេក្ខជនហើយ។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺស្ថាប័នព្រឹទ្ធសភា នឹងជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប ជំនួសលោក លាង សួគ៌ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ។ តាមការបញ្ជាប់របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បេក្ខជនដែលមានបំណងដាក់ពាក្យសុំឈរឈ្មោះ អាចសាកសួរព័ត៌មានអំពីការបំពេញបែបបទចាំបាច់ផ្សេងៗ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅរៀងរាល់ម៉ោងធ្វើការ ដែលនឹងផុតកាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ចំណែក អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានប្រកាសជ្រើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ចំនួន១រូប ដូចគ្នាដែរ ដោយជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ គឺលោក អ៊ិត រ៉ាឌី។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនហើយ ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យសុំ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

មិនខុសពីស្ថាប័នសភាខាងលើ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានប្រកាស និងចាប់ទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនក្នុងតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ចំនួន ១រូបផងដែរ ជំនួសលោក ប្លង់​ ឆ្លា​ម​ ដែលត្រូវចប់អាណត្តិ។ បេក្ខជនដែលមានបំណងឈរឈ្មោះ អាចមកដាក់ពាក្យនៅនាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់ទទួលពាក្យ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានា​ឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាល​ភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់​ដោយឡែក​កំណត់ផ្សេងពីនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត ជ្រើសតាមការបោះ​ឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។

សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជ​អាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរ​ឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន៕

The post ស្ថាប័នជាតិកំពូលចំនួន៣ ប្រកាសជ្រើសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាណត្តិថ្មី ៣រូប appeared first on Kampuchea Thmey Daily.

តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចលើការងារអ្វីខ្លះក្នុងវិស័យតុលាការ?
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានា​ឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាល​ភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់​ដោយឡែក​កំណត់ផ្សេងពីនេះ។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀត គឺជ្រើសតាំងតាមការបោះ​ឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។

សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជ​អាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរ​ឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។ ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យ និងសម្រេចចំពោះ​ការដាក់វិន័យ និងការកំណត់ក្រមសីលធម៌ដល់ចៅក្រម និងព្រះរាជអាជ្ញា។

បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃវិស័យតុលាការ។

ឥស្សរជនដែលកំពុងកាន់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមមាន៖ លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល លោក លាង សួគ៌ លោក អ៊ិត រ៉ាឌី លោក ប្លង់ ឆ្លាម លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី លោក ចាយ ច័ន្ទតារាវណ្ណ លោក សេង ប៊ុនឃាង លោក អ៊ីវ បូរិន្ទ និង លោក ស្រ៊ា រតនៈ៕ ដោយ៖ ធឿន វ៉ាន់សុង

The post តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចលើការងារអ្វីខ្លះក្នុងវិស័យតុលាការ? appeared first on Kampuchea Thmey Daily.