ឧបករណ៍តេស្តដង្ហើម Archives - Kampuchea Thmey Daily

ធ្លាប់ដឹងទេ! មកទល់ពេលនេះ គេប្រើឧបករណ៍អ្វីខ្លះដើម្បីកំណត់វីរុសកូវីដ-១៩?
មកទល់បច្ចុប្បន្ន ឧបករណ៍ធ្វើតេស្តដែលប្រើជាផ្លូវការសម្រាប់ស្វែងរកវីរុសកូវីដ-១៩មានតែពីរប្រភេទប៉ុណ្ណោះ។ ចំណែកឧបករណ៍ឬវិធីសាស្ត្រដទៃទៀតដើម្បីកំណត់អ្នកផ្ទុកកូវីដ-១៩កំពុងស្ថិតក្នុងដំណើរការស្រាវជ្រាវ។

តើឧបករណ៍ទាំងនោះមានអ្វីខ្លះ?

១. ឧបករណ៍ PCR

ប្រភេទទីមួយនេះ គឺជាឧបករណ៍តេស្តប្រតិកម្មខ្សែសង្វាក់ Polymerase ឬ PCR ដែលចង់សំដៅទៅលើការធ្វើតេស្តរោគឬតេស្តម៉ូលេគុល។ ឧបករណ៍នេះអាចជួយធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ ដោយជួយឱ្យរកឃើញហ្សែននៃវីរុសកូរ៉ូណាក្នុងរយៈពេល ៧២ ម៉ោង។ ការធ្វើតេស្ត PCR ត្រូវបានគេចាត់ទុកជាបទដ្ឋានស្ដង់ដារសម្រាប់ការធ្វើរោគវិនិច្ឆ័យដែលជាប្រភពអាចទុកចិត្តបាន ដោយវាទទួលការអនុញ្ញាត្តប្រើប្រាស់ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ។

២. ឧបករណ៍ Rapid Test

ឧបករណ៍នេះវិញ ជា​តេស្ដ​រហ័ស ឬហៅជាភាសាអង់គ្លេស Rapid antigen test Covid-19។ វាសំដៅដល់ការធ្វើរោគវិនិច្ឆ័យលើអង់ទីហ្សែន ដោយអាច​រក​ឃើញ​​​​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ។

កាប្រើឧបករណ៍រធ្វើតេស្តរហ័សអាចផ្តល់នូវលទ្ធផលក្នុងរយៈពេលតិចជាង ១៥ នាទីហើយមិនត្រូវការវិភាគនៅមន្ទីរពិសោធន៍ឡើយ។ ប៉ុន្តែទន្ទឹមនឹងភាពលឿនរហ័ស វាត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មិនអាចធានាភាពត្រឹមត្រូវបាន១០០ភាគរយនោះទេ។

៣. ការធ្វើតេស្តផ្សេងទៀត

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិឆៅទុង(Chiao Tung ) របស់តៃវ៉ាន់បានបង្កើតឧបករណ៍តេស្តកាន់តែរហ័សទ្វេរឡើងសម្រាប់អ្នកជីវវិទ្យាដើម្បីស្វែងរកវីរុស Covid-19  ត្រឹមពេលមួយវិនាទីប៉ុណ្ណោះ។ យ៉ាងណាមិញ ឧបករណ៍នេះ មិនទាន់មានឈ្មោះច្បាស់នៅឡើយ ហើយក៏មិនទាន់អនុម័តឱ្យប្រើប្រាស់ជាផ្លូវការដែរ វាគ្រាន់តែការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដើម្បីជួយពន្លឿនការធ្វើតេស្ត។

យោងតាមការដកស្រង់សម្ដីរបស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុន Breathonix របស់សិង្ហបុរីបានឱ្យដឹងថា ខ្លួនបានទទួលការអនុម័តឱ្យប្រើប្រព័ន្ធសាកល្បងដង្ហើមឈ្មោះ Brefence Go COVID-19 ដើម្បីវិភាគខ្យល់ដង្ហើមដំបូងបំផុតត្រូវបានអនុញ្ញាតឱ្យប្រើបណ្តោះអាសន្ននៅក្នុងប្រទេស។ ឧបករណ៍នេះក៏មិនទាន់ទទួលសិទ្ធិប្រើប្រាស់ផ្លូវការជាសកលដែរ។

ចំណែកនៅចក្រភពអង់គ្លេសឯណោះវិញ អ្នកស្រាវជ្រាវកំពុងបង្វឹកសត្វឆ្កែហិតក្លិនដើម្បីស្វែងអ្នកផ្ទុកកូវីដ-១៩ ដែលពួកគេអះអាងថា វាមានប្រសិទ្ធភាពកំណត់អត្តសញ្ញាណវីរុសរហូត ៩៤ ភាគរយ ហើយសឹងតែលឿនជាងឧបករណ៍ធ្វើតេស្តរហ័សទៅទៀត។ សត្វឆ្កែហិតក្លិន ផ្ដោតសំខាន់់លើអ្នកដំណើរជាតិនិងអន្តរជាតិនៅព្រលានយន្តហោះអង់គ្លេស។ វិធីសាស្ត្រនេះក៏បានរកឃើញប្រើចំពោះកងទ័ព នៅប្រទេសឥណ្ឌាផងដែរ។

ដោយឡែកក្រុមអ្នកស្រាវជ្រាវហូឡង់ បានបង្ហាត់សត្វឃ្មុំ ដើម្បីរកមើលសំណាកអ្នកដែលឆ្លងវីរុសកូវីដ-១៩ ដោយវាជួយអាចកាត់បន្ថយរយៈពេលរង់ចាំលទ្ធផលតេស្ត មកនៅត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ អ្នកស្រាវជ្រាវនិយាយថា តេស្តតាមរយៈសត្វឃ្មុំនឹងមានប្រយោជន៍សម្រាប់បណ្តាប្រទេសដែលខ្វះខាតលើការធ្វើតេស្ត។ យ៉ាងណាក៏ដោយ ការបង្ហាត់សត្វឃ្មុំរកមើលសំណាកកូវីដ-១៩ កំពុងស្ថិតក្នុងដំណើរការសិក្សានៅឡើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ តើឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ អាចជឿជាក់ប៉ុន្មានភាគរយ?

The post ធ្លាប់ដឹងទេ! មកទល់ពេលនេះ គេប្រើឧបករណ៍អ្វីខ្លះដើម្បីកំណត់វីរុសកូវីដ-១៩? appeared first on Kampuchea Thmey Daily.

សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមផ្លូវដង្ហើម អាចរកឃើញកូវីដ-១៩ត្រឹមតែមួយនាទី
ការធ្វើតេស្តដង្ហើមដែលអាចរកឃើញវីរុសកូវីដ-១៩ក្នុងរយៈពេលតែមួយនាទីបានទទួលការអនុញ្ញាតឱ្យប្រើជាបណ្តោះអាសន្នពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA)។

យោងតាមការដកស្រង់សម្ដីរបស់អ្នកវិទ្យាសាស្ត្រមកពី Breathonix ដែលជាក្រុមហ៊ុនផ្ដាច់ចេញពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានឱ្យដឹងថា ប្រព័ន្ធសាកល្បងដង្ហើមឈ្មោះ Brefence Go COVID-19 គឺជាប្រព័ន្ធវិភាគដង្ហើមដំបូងដែលទទួលបានការអនុញ្ញាតបណ្តោះអាសន្ននៅប្រទេសសិង្ហបុរី។

ប្រព័ន្ធនេះបានឆ្លងកាត់ការសាកល្បងគ្លីនិកនាអំឡុងខែមិថុនា ឆ្នាំ ២០២០ ដល់ខែមេសា ឆ្នាំ ២០២១។  ក្នុងនោះទីតាំងសាកល្បងប្រព័ន្ធមានចំនួន ៣ រួមមាន មជ្ឈមណ្ឌលជំងឺឆ្លងជាតិសិង្ហបុរី អាកាសយានដ្ឋាន Changi នៅសាំងហ្កាពួរ រួមនឹងអាជ្ញាធរសុខាភិបាលឌូបៃ (សាកលវិទ្យាល័យវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសុខាភិបាល Mohammed Bin Rashid)  ប្រទេសអារ៉ាប់រួម។

បច្ចុប្បន្នក្រុមហ៊ុន Breathonix កំពុងធ្វើការជាមួយក្រសួងសុខាភិបាលសិង្ហបុរី (MOH) ដើម្បីសាកល្បងការដាក់ពង្រាយប្រព័ន្ធ Brefence Go COVID-19 នៅចំណុចត្រួតពិនិត្យមួយចំនួនដែលអ្នកធ្វើដំណើរចូលមកនឹងត្រូវធ្វើតេស្តរកកូវីដ-១៩ដោយប្រើប្រព័ន្ធតេស្តដង្ហើម បូកជាមួយនឹងឧបករណ៍តេស្តរហ័ស។

លោកវេជ្ជបណ្ឌិត Jia Zhunan នាយកប្រតិបត្តិក្រុមហ៊ុន Breathonix បានពន្យល់ថា “ តេស្តដង្ហើមរបស់យើងមិនមានការឆ្លងរាលដាលទេ។ អ្នកប្រើប្រាស់គ្រាន់តែដកដង្ហើមចេញចូលតាមមាត់ជាធម្មតាតាមការកំណតរបស់ឧបករណ៍ប៉ុណ្ណោះ ”។ ប្រព័ន្ធនេះនឹងដំណើរការដោយរកមើលសមាសធាតុសរីរាង្គបង្ករោគដែលមាននៅក្នុងដង្ហើមរបស់មនុស្ស ហើយវាក៏មិនបង្កផលរំខានអ្វីទេ។

ក្រុមហ៊ុន Breathonix បញ្ជាក់បន្ថែមថា ប្រព័ន្ធ Brefence Go COVID-19  កំពុងពិភាក្សាជាមួយអង្គការក្នុងស្រុកនិងក្រៅស្រុកជាច្រើនដើម្បីប្រើប្រាស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE EDGE SINGAPORE

ចុចអាន៖ ការសិក្សា៖ សត្វឆ្កែហិតក្លិន មានសមត្ថភាពសឹង១០០ភាគរយ រកឃើញវីរុសកូវីដ-១៩

ចុចអាន៖ ប្រយ័ត្ន​ខ្លួន​បន្ថែម! គ្រូពេទ្យ​ជំនាញ​ព្រមាន​ថា ទោះ​អ្នក​ជា​សះស្បើយ​ពី​កូវីដ តែ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ងាយ​នឹង​ឆ្លង​ម្ដង​ទៀត ហើយ​អាច​ធ្ងន់ធ្ងរ​ជាង​មុន​

The post សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមផ្លូវដង្ហើម អាចរកឃើញកូវីដ-១៩ត្រឹមតែមួយនាទី appeared first on Kampuchea Thmey Daily.