Connect with us

កូវីដ-១៩

ប្រយ័ត្ន​ខ្លួន​បន្ថែម! គ្រូពេទ្យ​ជំនាញ​ព្រមាន​ថា ទោះ​អ្នក​ជា​សះស្បើយ​ពី​កូវីដ តែ​បើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ងាយ​នឹង​ឆ្លង​ម្ដង​ទៀត ហើយ​អាច​ធ្ងន់ធ្ងរ​ជាង​មុន​

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ GeroScience បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​លើស​ពី ១ នាក់ ក្នុងចំណោម ១០ នាក់ ក្រោយ​ជា​សះស្បើយ​បាន​ឆ្លង​ជំងឺ​កូវីដ​ម្ដង​ទៀត ក្នុងរយៈពេល ៣០ ថ្ងៃ ដោយសារ​ពួកគេ​មាន​ជំងឺ​ប្រចាំ​កាយ​កំពុង​រាលដាល​ស្រាប់ ហើយ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​មុនទៅទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ​ច្រើនជាង ៤០% នៃ​អ្នក​ជំងឺ​ដែល​ត្រូវ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​លើក​ទី ២ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​កូវីដ ធ្លាប់​មាន​ប្រវត្តិ​នៃ​ជំងឺ​ដូចជា ​សរសៃ​ប្រសាទ ជំងឺ​ឆ្កួតជ្រូក ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​វង្វេងវង្វាន់ ឈឺក្បាល​ប្រកាំង ជំងឺ​ក្រិន​ឆ្អឹង​ខ្នង​និង​ជំងឺ​សរសៃប្រសាទ។

លោក Eric Liotta សហ​អ្នក​និពន្ធ​សិក្សា​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា យើង​មាន​ការ​ភ្ញាក់ផ្អើល​ដែល​បាន​រក​ឃើញ​ថា​ ប្រវត្តិ​នៃ​ជំងឺ​សរសៃ​ប្រសាទ​គឺ​មាន​តែ​ស្ថានភាព​សុខភាព​នៃ​ការ​ឆ្លង​លើក​ទី​មួយ​មុន​ប៉ុណ្ណោះ ​ហើយ​បាន​ព្យាករណ៍​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ផលវិបាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​លើក​ទី​ពីរ។

សាកលវិទ្យាល័យ Johns Hopkins​ បាននិយាយថា មនុស្ស​ជាង ៣៣.១ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​ បាន​ធ្វើ​រោគវិនិច្ឆ័យ​មាន​ជំងឺ​កូវីដ​ចាប់​តាំង​ពី​ចាប់ផ្ដើម​មាន​រាតត្បាត​នេះ​ ហើយ​មនុស្ស​ជិត ៥៩០,០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ ​ ។ ប្រហែល ១៤% នៃ​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​វីរុស​ ​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​មិន​ចេះ​ចប់​រហូត​ដល់ ៩ ខែ​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ JAMA Network Open កាល​ពី​ខែ​កុម្ភៈ ។

សូម្បី​តែ​អ្នក​ដែល​មាន​ជំងឺ​ស្រាលៗ ដំបូង​ បន្ទាប់​ពី​ឆ្លង​រោគ​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ ក៏​ត្រូវការ​ការ​ថែទាំ​ជា​បន្ត​និង​រាប់​ខែ ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ខែ​មេសា​ ដោយ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ (CDC)។

ដោយឡែក​សម្រាប់​ការ​កើត​ឡើង​វិញ​នៃ​រោគ​សញ្ញា​កូវីដ​ក្នុង​រាងកាយ​ម្ដងទៀត ​ដូចជា ​ដង្ហើម​ខ្លី​ ហត់​នឿយ ​គ្រុន​ក្ដៅ​និង​ពិបាក​ដកដង្ហើម ​គឺ​ជា​មូលហេតុ​នាំ​មុខ​គេ។ អ្នកជំងឺ​វ័យ​ចំណាស់​និង​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ឬ​​​ប្រវត្តិ​នៃ​ការ​ប្ដូរ​សរីរាង្គ​ គឺ​ចូល​មន្ទីរពេទ្យ​ញឹកញាប់​ដូចគ្នា។

ចំណែក​អ្នក​ជំងឺ​ដែល​មាន​ប្រវត្តិ​នៃ​ជំងឺ​សរសៃ​ប្រសាទ ​មុន​ពេល​ឆ្លង​កូវីដ​ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ម្ដង​ទៀត បើ​ធៀប​នឹង​អ្នក​ដែល​មិន​មាន​លក្ខខណ្ឌ​ជំងឺ​ទាំង​នេះ​ជាប់​រាងកាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖កំហុស​ឆ្គង​មួយ​ចំនួន​នៃ​ការ​ប្រើ​ជែល​លាង​សំអាត​ដៃ​ខុស ​ជា​ពិសេស​ក្នុង​អំឡុង​កូវីដ

ចុចអាន៖គេច​មិន​ផុត​ឡើយ! ត្រឹម​មួយ​ឆ្នាំ ២០២០ អ្នក​ស្លាប់​ដោយ​កូវីដ​ក្នុង​ប្រទេស​អ្នក​មាន​ៗ​ជិត ១ លាន​នាក់ មហា​អំណាច​អាមេរិក​ស្ថិត​នៅ​លើ​គេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៧ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម