ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ឧបករណ៍តេស្តរហ័សថ្មីមានសមត្ថភាពរកឃើញកូវីដ-១៩ ត្រឹមមួយវិនាទី
កំលុងពេលមេរោគកូវីដកំពុងលុកលុយខ្លាំង ប្រព័ន្ធថែទាំសុខភាពក្នុងប្រទេសខ្លះរួមមានឥណ្ឌាជាដើមមិនអាចគ្រប់គ្រងការធ្វើតេស្តអ្នកជំងឺទាន់ពេលវេលាទេ។ ដូច្នេះដើម្បីបង្កើនល្បឿនធ្វើតេស្តរកអ្នកវិជ្ជមានកូវីដ-១៩ ការបង្កើតឧបករណ៍តេស្តដោយខ្លួនឯងគឺជាជម្រើសមួយដែលអាចកាត់បន្ថយបន្ទុកមន្ត្រីសុខាភិបាល និងចំណេញពេលវេលាផងដែរ។

ថ្មីៗនេះក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាហៅកាត់ ICMR បានយល់ព្រមឱ្យប្រើប្រាស់ឧបករណ៍តេស្តដោយខ្លួនឯងដែលអាចរកឃើញវីរុសកូវីដ-១៩ ក្នុងរយៈពេលត្រឹមតែ ១៥ នាទី។
ទោះជាឥណ្ឌាមានឧបករណ៍តេស្តលឿនយ៉ាងនេះក្ដី តែវិទ្យាស្ថានរូបវិទ្យាអាមេរិកបានអភិវឌ្ឍឧបករណ៍ថ្មីមួយទៀតដែលមានសមត្ថភាពតេស្តរកកូវីដ-១៩កាន់រហ័សជាងមុនទ្វេរដង។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា និងសាកលវិទ្យាល័យជាតិ Chiao Tung របស់តៃវ៉ាន់ រួមគ្នាជាមួយវិទ្យាស្ថានរូបវិទ្យាអាមេរិកបានបង្កើតប្រព័ន្ធតេស្តរហ័សថ្មីមួយដែលឧបករណ៍នេះអាចស្វែងវីរុស Covid-19 កាន់តែលឿនជាងមុន ត្រឹមរយៈពេលមួយវិនាទីប៉ុណ្ណោះ។

លោក Minghan Xian ជាអ្នកសរសេរអត្ថបទលើការសិក្សាថ្មីនេះ ក៏ជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យផ្លរីដា ត្រូវបានគេដកស្រង់សម្តីថា ប្រព័ន្ធតេស្តរហ័សអាចជួយកាត់បន្ថយបញ្ហាពេលវេលាក្នុងការរកវីរុសកូវីដ-១៩។ មិនតែប៉ុណ្ណោះ វាបង្កភាពស្រួលសម្រាប់តេស្តដោយខ្លួនឯង ព្រមទាំងមានតម្លៃសមរម្យ។ យ៉ាងណាមិញ ឧបករណ៍នេះមិនទាន់អនុម័តឱ្យប្រើប្រាស់ទេ គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Indian EXPRESS
ចុចអាន៖ សិង្ហបុរី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមផ្លូវដង្ហើម អាចរកឃើញកូវីដ-១៩ត្រឹមតែមួយនាទី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


