COVAX Archives - Kampuchea Thmey Daily

ឆ្នាំនេះ​ COVAX​ គ្រោង​ផ្តល់​វ៉ាក់​សាំង​ឲ្យ​បាន​៥២០​លាន​ដូស​ទៅអាហ្វ្រិក
កម្មវិធី​ចែក​ចាយ​វ៉ាក់សាំង​សកល COVAX គ្រោង​នឹង​​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ឲ្យ​បាន​​ចំនួន​៥២០​លាន​ដូស​ទៅ​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ប្រធាន​គម្រោង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កក្កដា។

លោក Aurelia Nguyen នាយក​គ្រប់​គ្រង​គម្រោង COVAX បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អាហ្វ្រិក​ថា រហូត​ដល់​ពេល​នេះ គម្រោងមិនសប្បាយចិត្ត​នឹង​ដំណើរ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ថា ការ​ផ្គត់​ផ្គង់​នឹង​បង្កើន​ចាប់​ពី​ខែ​កញ្ញា។

ផែន​ការ​ផ្គត់​ផ្គង់​ត្រូវ​បាន​ពន្យា​ពេលផ្នែក​ខ្លះ​ដោយ​សារប្រទេស​ឥណ្ឌា​បាន​រឹត​ត្បិត​ក្នុង​ការនាំ​ចេញវ៉ាក់សាំង​​ដែល​បាន​រាំង​ស្ទះ​ដល់​គម្រោង​​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ពី​វិទ្យាស្ថានឥណ្ឌា​ Serum ដែល​ជា​ស្ថាប័ន​ផលិត​វ៉ាក់សាំង​បំផុត​មួយ​ក្នុង​ពិភព​លោក​ដែល​កំពុង​ផលិត​វ៉ាក់សាំង AstraZeneca។

លោក Nguyen បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ COVAX ទើប​តែ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​បាន​ចំនួន​២៥​លាន​ដូស​ប៉ុណ្ណោះ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ចំនួន​៤៤។

នៅ​ត្រឹម​បំណាច់​ឆមាស​ទី​១ ឆ្នាំ​២០២២ គម្រោង COVAX គ្រោង​​នឹង​បង្កើន​ការ​ផ្គត់​ផ្គង់​ឲ្យ​បាន​ជិត​៨៥០​លាន​ដូសទៅ​ទ្វីប​អាហ្វ្រិក​ដែល​ជា​កន្លែង​មាន​អត្រាវ៉ាក់សាំង​បង្ការ​កូវីដ-១៩​ទាប​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។

កាល​ពី​ខែ​មីនា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​វ៉ាក់សាំង Gavi ដែល​​ជា​អង្គការមួយ​សហការ​ដឹក​នាំ​គម្រោង COVAX បាន​និយាយ​ថា គម្រោង​មាន​គោល​ដៅ​ចែក​ចាយ​វ៉ាក់សាំង​ឲ្យ​បាន​៧២០​លាន​ដូស​ទៅ​អាហ្វ្រិក​នៅ​ក្នុង​ឆ្នាំ​២០២១។

លោក Nguyen បាន​ឲ្យ​ដឹង​ថា COVAX បាន​កំពុង​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ឥណ្ឌា និង​វិទ្យាស្ថានឥណ្ឌា Serum ដើម្បី​បន្ត​ទទួល​បានវ៉ាក់សាំង​នៅ​​​ឆ្នាំ​នេះ បើ​ទោះ​ជា​ស្ថានភាព​ប្រែ​ប្រួល​ក៏​ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

The post ឆ្នាំនេះ​ COVAX​ គ្រោង​ផ្តល់​វ៉ាក់​សាំង​ឲ្យ​បាន​៥២០​លាន​ដូស​ទៅអាហ្វ្រិក appeared first on Kampuchea Thmey Daily.

WHO ដាក់កំហិតដល់ប្រទេសអ្នកមានចាំបាច់ត្រូវផ្ដល់វ៉ាក់សាំងភ្លាមៗដើម្បីសម្រេចគោលដៅ ២៥០ លានដូសត្រឹមខែកញ្ញា
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ្នកមានចាំបាច់ត្រូវ ផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ភ្លាមៗ ដើម្បីផ្តល់ជូនឲ្យគ្រប់គោលដៅ នៃការឈានដល់ការចាក់ឲ្យបាន ១០ ភាគរយនៃប្រជាជនពិភពលោក ជាមួយនឹងវ៉ាក់សាំងចំនួន ២៥០ លានដូស នៅត្រឹមខែកញ្ញា ។

លោកវេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់ WHO បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានរបស់ WHO នៅទីក្រុងហ្សឺណែវថា រហូតមកដល់ពេលនេះ មានតែវ៉ាក់សាំងមួយចំណែកប៉ុណ្ណោះ ដែលបានសន្យា ឬគ្រោងនឹងចែកចាយ ។

លោក Aylward បាននិយាយថា “WHO ចង់ឲ្យមានការចាក់វ៉ាក់សាំង យ៉ាងតិច ៣០ ទៅ ៤០ ភាគរយនៃពិភពលោក នៅឆ្នាំនេះ ហើយយើងត្រូវចាក់វ៉ាក់សាំងចំនួន ២៥០ លាននាក់ទៀត នៅចន្លោះពេលនេះ និងចុងខែកញ្ញា” ។

លោកវេជ្ជបណ្ឌិត Bruce Aylward

លោក Aylward ដែលក៏ជាប្រធានផ្នែកទទួលបន្ទុក ជំងឹកូវីដ ១៩ របស់ WHO បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ២ ពាន់លានដូស ត្រូវបានចែកចាយទូទាំងពិភពលោក នៅក្នុងប្រទេសចំនួន ២១២ ហើយគម្រោង COVAX របស់ WHO បានចែកចាយវ៉ាក់សាំងដល់ ១២៧ ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ្នកជំនាញ WHO បញ្ជាក់ច្បាស់ៗពីប្រភពដើមជំងឺកូវីដ ១៩ និងបដិសេធថាមិនមែនមនុស្សអ្នកបង្កើតឡើយ

ចុចអាន ៖ ក្រោយ WHO អនុម័តវ៉ាក់សាំងទាំងពីររួច ចិន ប្តេជ្ញាជួយពិភពលោកលែងឲ្យមានការបែងចែកវ៉ាក់សាំងដោយមិនស្មើភាពគ្នា

The post WHO ដាក់កំហិតដល់ប្រទេសអ្នកមានចាំបាច់ត្រូវផ្ដល់វ៉ាក់សាំងភ្លាមៗដើម្បីសម្រេចគោលដៅ ២៥០ លានដូសត្រឹមខែកញ្ញា appeared first on Kampuchea Thmey Daily.