ព័ត៌មានអន្ដរជាតិ
WHO ដាក់កំហិតដល់ប្រទេសអ្នកមានចាំបាច់ត្រូវផ្ដល់វ៉ាក់សាំងភ្លាមៗដើម្បីសម្រេចគោលដៅ ២៥០ លានដូសត្រឹមខែកញ្ញា
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ្នកមានចាំបាច់ត្រូវ ផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ភ្លាមៗ ដើម្បីផ្តល់ជូនឲ្យគ្រប់គោលដៅ នៃការឈានដល់ការចាក់ឲ្យបាន ១០ ភាគរយនៃប្រជាជនពិភពលោក ជាមួយនឹងវ៉ាក់សាំងចំនួន ២៥០ លានដូស នៅត្រឹមខែកញ្ញា ។

លោកវេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់ WHO បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានរបស់ WHO នៅទីក្រុងហ្សឺណែវថា រហូតមកដល់ពេលនេះ មានតែវ៉ាក់សាំងមួយចំណែកប៉ុណ្ណោះ ដែលបានសន្យា ឬគ្រោងនឹងចែកចាយ ។
លោក Aylward បាននិយាយថា “WHO ចង់ឲ្យមានការចាក់វ៉ាក់សាំង យ៉ាងតិច ៣០ ទៅ ៤០ ភាគរយនៃពិភពលោក នៅឆ្នាំនេះ ហើយយើងត្រូវចាក់វ៉ាក់សាំងចំនួន ២៥០ លាននាក់ទៀត នៅចន្លោះពេលនេះ និងចុងខែកញ្ញា” ។

លោក Aylward ដែលក៏ជាប្រធានផ្នែកទទួលបន្ទុក ជំងឹកូវីដ ១៩ របស់ WHO បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ២ ពាន់លានដូស ត្រូវបានចែកចាយទូទាំងពិភពលោក នៅក្នុងប្រទេសចំនួន ២១២ ហើយគម្រោង COVAX របស់ WHO បានចែកចាយវ៉ាក់សាំងដល់ ១២៧ ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ្នកជំនាញ WHO បញ្ជាក់ច្បាស់ៗពីប្រភពដើមជំងឺកូវីដ ១៩ និងបដិសេធថាមិនមែនមនុស្សអ្នកបង្កើតឡើយ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន