Iphone Archives - Kampuchea Thmey Daily

Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បាន​ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនមកវិញ ដោយកាន់កាប់ចំណែកទីផ្សារ​ប្រមាណ ២១,៥ ភាគរយ​ កាលពីសប្ដាហ៍មុន ក្រោយលក់ iPhone បញ្ចុះតម្លៃខ្លាំងរហូតដល់ ៣៥០ ដុល្លារ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress។

គេហទំព័របច្ចេកវិទ្យា PhoneArena បានរាយការណ៍ថា ​Apple បានលក់ iPhone បញ្ចុះតម្លៃដើម្បីទទួលបានសន្ទុះលក់ឡើងវិញ បន្ទាប់ពី​ធ្លាក់តំណែងកំពូលអស់ជាច្រើនខែទៅឱ្យ​គូប្រកួតប្រជែងក្នុងស្រុកចិន ដូចជា Huawei និង Xiaomi ជាដើម។ ​យុទ្ធសាស្រ្តបញ្ចុះតម្លៃបច្ចុប្បន្ន ​ត្រូវបានដាក់ចេញមុនព្រឹត្តិការណ៍ទិញទំនិញពាក់កណ្តាលឆ្នាំ​នៅចិន ពោលគឺ «618 Festival» នៅថ្ងៃទី ១៨ ខែមិថុនា។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ​JD.com ​បានកំណត់តម្លៃ iPhone 16 Pro (128 GB) នៅតម្លៃ ៥ ៤៦៩ យន់ (៧៥៩ ដុល្លារ) ពោលគឺធ្លាក់ចុះ ២ ៥៣០ យន់ (៣៥០ ដុល្លារ) ធៀបនឹងតម្លៃផ្លូវការរបស់ Apple។ ​វេទិកា Tmall របស់ Alibaba ​បានកំណត់តម្លៃស្មាតហ្វូនម៉ាកដដែល ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ប្រមាណ ៥ ៤៩៩ យន់។ ​​

យុទ្ធសាស្រ្តនេះបានផល ដោយ​ ​​PhoneArena បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ១ សប្ដាហ៍ Apple លក់ទូរស័ព្ទ 16 Pros បានជាង ៥២០ ០០០ គ្រឿង និង 16 Pro Max ៣២០ ០០០ គ្រឿង។ ​

គួរគូសបញ្ជាក់ថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple ​នៅចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតមួយ​របស់​ពិភព​លោក ​បាន​ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង រួមទាំងសង្រ្គាមតម្លៃ។​

ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ក៏ជាបញ្ហាផងដែរ ដោយ​អតិថិជនចិន​ងាកទៅប្រើប្រាស់ផលិតផលក្នុងស្រុក ដោយសារតែកំណើនជាតិនិយម ចំពេលសហរដ្ឋអាមេរិក និងចិន​ ធ្វើសង្រ្គាមពាណិជ្ជកម្មពន្ធគយជាមួយ​គ្នា​៕ ​

The post Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ appeared first on Kampuchea Thmey Daily.

Apple គ្រោង​ផ្គត់ផ្គង់ទីផ្សារអាមេរិក នូវ iPhone ទាំងអស់ពីឥណ្ឌា ដោយងាកចេញពីចិន
ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple គ្រោង​បង្វែរការផ្គត់ផ្គង់​របស់​ខ្លួន​សម្រាប់ទីផ្សារអាមេរិក ដោយ​នាំ​ចូល​ទូរស័ព្ទម៉ាក iPhone ទាំងអស់ពីប្រទេសឥណ្ឌា ​ហើយ​​ងាកចេញពីចិន​ ដោយសារតែសង្រ្គាមពាណិជ្ជកម្មដែល​ផ្ទុះឡើងក្រោម​គោលនយោបាយ​ពន្ធគយរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ។

​កាសែត Financial Times បាន​រាយការណ៍កាល​ពីសប្ដាហ៍មុន ដោយស្រង់សម្ដីប្រភព​ ៣ នាក់ ដែល​បាន​និយាយថា ផែនការរបស់ Apple ទំនងជានឹង​លឿនជាងអ្វីដែល​អ្នកវិនិយោគបានរំពឹងទុក ដោយនឹង​នាំចូល iPhone ៦០ លាន​គ្រឿង/ឆ្នាំ ពី​ឥណ្ឌា ត្រឹមចុងឆ្នាំ ២០២៦។​

ប្រភព​អះអាងថា គោលដៅរបស់ Apple គឺ​បង្កើនការផលិតទូរស័ព្ទ iPhone ​នៅឥណ្ឌាទ្វេដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ ពោលគឺលឿនជាងរយៈពេលជិត ២០ ឆ្នាំ ដែលក្រុមហ៊ុន​បានចំណាយដើម្បីបង្កើតផលិតកម្ម​ក្នុងប្រទេសចិន។

​គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Apple ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន​លើផលិតកម្មស្មាតហ្វូនរបស់​ខ្លួន​ប៉ុន្តែការពឹងផ្អែកនេះ ធ្វើឱ្យក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដែលបណ្ដាលមក​ពីសង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក។

កាលពីដើមខែមេសា Apple ​បាន​ប្រញាប់ប្រញាល់ដឹកជញ្ជូន iPhone ពី​ឥណ្ឌា បន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធជាបន្តបន្ទាប់លើចិន ក៏ដូចជាពន្ធគយបដិការលើទំនិញនាំចូលអាមេរិកពីទូទាំងពិភពលោក​ ដែល​បង្កក្ដីបារម្ភថា វានឹងធ្វើឱ្យ iPhone ឡើងថ្លៃក្នុងទីផ្សារអាមេរិក។  ​យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាន​ប្រកាស​លើកលែងការដំឡើងពន្ធលើការនាំចូលគ្រឿងអេឡិចត្រូនិកពីប្រទេសចិន ​ដោយ​បំភ្លឺថា នេះជាវិធានការបណ្តោះអាសន្ន។

គួរគូសបញ្ជាក់ថា ត្រាំ បាន​ប្រកាសពន្ធ ១៤៥ ភាគរយ លើទំនិញ​ចិន ហើយចិនសងសឹកវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញ​អាមេរិក​។ ក្រោយការប្រកាសពន្ធគយបដិការនៅដើមខែមេសា ក្ដីបារម្ភពីផលប៉ះពាល់ពន្ធសម្រាប់ក្រុមហ៊ុន Apple បាន​ធ្វើឱ្យ​ក្រុមហ៊ុននេះ​ខាតបង់ទីផ្សារមូលធនរហូតដល់ ៧០០ ប៊ីលាន​ដុល្លារ​៕

The post Apple គ្រោង​ផ្គត់ផ្គង់ទីផ្សារអាមេរិក នូវ iPhone ទាំងអស់ពីឥណ្ឌា ដោយងាកចេញពីចិន appeared first on Kampuchea Thmey Daily.

ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ
ការលក់ដុំនៃទូរស័ព្ទម៉ាក iPhone របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅ​ក្នុងប្រទេសចិន​ បាន​ធ្លាក់ចុះប្រមាណ ៩ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

នេះ​បង្ហាញថា ការលក់ iPhone បាន​ធ្លាក់ចុះ​ ៧ ត្រីមាស​ជាប់ៗគ្នា​ នៅក្នុងប្រទេសចិន ដែលជាទីផ្សារយក្ស​ដ៏សំខាន់​បំផុតមួយ​របស់​ក្រុមហ៊ុន Apple។ ​

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC បាន​បង្ហាញថា​ Apple ​បាន​បោះដុំ iPhone ប្រមាណ ៩,៨ លា​នគ្រឿង ធ្លាក់ចុះ ៩ ភាគរយ​ ​ដែល​ធ្វើឱ្យ​ចំណែ​កទីផ្សារស្មាតហ្វូននៅចិន​ ​ធ្លាក់ចុះ​មក​ត្រឹម ១៣,៧ ភាគរយ ពី ១៧,៤ ភាគរយ នៅត្រីមាស​ចុង​ឆ្នាំមុន។  ​

អ្នកវិភាគ IDC លោក Will Wong បាន​និយាយថា ការធ្លាក់ចុះនៃការលក់របស់ Apple ​រួមចំណែកជាអន្លើរដោយ​តម្លៃខ្ពស់។ ការណ៍នេះ​ធ្វើឱ្យ​ស្មាតហ្វូនរបស់ Apple មិនទទួល​បាន​កញ្ចប់​ឧបត្ថម្ភធនថ្មីពី​រដ្ឋាភិបាល​ចិន​​​ ដែលជួញទូទាត់ ១៥ ភាគរយ ​នៃការចំណាយសម្រាប់គ្រឿងអេឡិចត្រូនិច ក្រោម ៦ ០០០ យន់ (ប្រហែល ៨២០ ដុល្លារ) ​ខណៈ​ឧបករណ៍របស់​ Apple ភាគច្រើន មានតម្លៃ​ខ្ពស់​ជាងនោះ។

​ផ្ទុយទៅវិញ ការលក់ស្មាតហ្វូនបោះដុំរបស់ក្រុមហ៊ុន Xiaomi បាន​កើនឡើង ៤០ ភាគរយ រហូតដល់ ១៣,៣ លាន​គ្រឿង​ ​ដែលរួមចំណែកដល់កំណើន ៣,៣ ភាគរយ នៃទីផ្សារស្មាតហ្វូន​នៅចិនទាំងមូល ​ក្នុងអំឡុងត្រីមាសទី ១ ដូចគ្នា៕

The post ការលក់ដុំ iPhone នៅចិន ធ្លាក់ចុះ ៩ % នៅត្រីមាសដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យា Apple បាន​ដឹកជញ្ជូនតាមជើងយន្តហោះនូវទូរស័ព្ទម៉ាក iPhone ប្រមាណ ៦០០ តោន​ ឬ​ប្រហែល ១,៥ លានគ្រឿង ពី​ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ទប់ទល់នឹង​វិធានការពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយ​ក្រុមហ៊ុននេះជំរុញផលិតកម្មនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដីប្រភព​ដឹកច្បាស់ពីបញ្ហានេះ។

ព័ត៌មាននេះ បង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន​ ក្នុងការស្វះស្វែងរក​ដំណោះស្រាយ​ជុំវិញពន្ធរបស់លោក ត្រាំ និងបង្កើន​ស្តុកទូរស័ព្ទ iPhone ​នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់​ខ្លួន។ កន្លងមក អ្នកវិភាគបានព្រមានថា តម្លៃ iPhone ​នៅសហរដ្ឋអាមេរិកអាចនឹង​កើនឡើង ដោយសារក្រុមហ៊ុន Apple ពឹងផ្អែកខ្លាំងលើការនាំចូលទូរស័ព្ទម៉ាកនេះ​មកពីប្រទេសជាមជ្ឈមណ្ឌល​ផលិត ចិន ​ដែល​រង​ការដាក់ពន្ធ ១២៥ ភាគរយ ពីលោក ត្រាំ។​ អត្រាពន្ធគយបដិការលើឥណ្ឌាត្រឹមតែ ២៦ ប៉ុណ្ណេះ ហើយឥឡូវនេះ ពន្ធដដែលត្រូវផ្អាកអនុវត្ត ៩០ ថ្ងៃ និងបន្ថយមកត្រឹម ១០ ភាគរយ។

​ប្រភពផ្សេងៗគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បាន​អះអាងថា ចាប់តាំងពីខែមីនាមក យន្តហោះដឹកទំនិញប្រហែល ៦ គ្រឿង ដែល​យន្តហោះមួយ​ផ្ទុក​ទម្ងន់ទូរស័ព្ទ iPhone ១០០ តោន បានហោះចេញពីប្រទេសឥណ្ឌា  រួមទាំង ១ គ្រឿងដែលបាន​ដឹកជញ្ជូនក្នុងសប្ដាហ៍នេះ​​។ ​រ៉យទ័របានប៉ាន់ប្រមាណថា ​ iPhone 14 និងឆ្នាំងសាកនីមួយៗ មានទម្ងន់ប្រហែល ៣៥០ ក្រាម នោះទំនិញ ៦០០ តោន អាច​ស្មើនឹង​​ iPhone ១,៥ លានគ្រឿង រួមទាំង​កញ្ចប់ផងដែរ។

ប្រភពម្នាក់ដែលដឹងពីគម្រោង​បាននិយាយ​ថា៖ «​Apple ​ចង់​ជម្នះលើវិធានការពន្ធ»។ ប្រភព​ដដែល​បាន​និយាយថា Apple បានស្នើឱ្យមន្ត្រីអាកាសយានដ្ឋានឥណ្ឌា បង្កើនល្បឿនគយនៅអាកាសយានដ្ឋាន Chennai ដោយកាត់បន្ថយពេលវេលារង់ចាំពី ៣០ ម៉ោងមកត្រឹមតែ ៦ ។ ប្រភព​បន្តថា Apple បានបង្កើត «ច្រករបៀងពណ៌បៃតង» នៅអាកាសយានដ្ឋានឥណ្ឌា ស្រដៀងទៅនឹងប្រព័ន្ធ​ដែលខ្លួនប្រើនៅព្រលានយន្តហោះចិនមួយចំនួន។

ក្រុមហ៊ុន Apple និង​ក្រសួង​អាកាសចរណ៍​ឥណ្ឌា​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។  ​

គួរគូសបញ្ជាក់ថា Apple បាន​លក់ iPhone ​ជាង ២២០ លានគ្រឿង/ឆ្នាំនៅទូទាំងពិភពលោក ដោយវិទ្យាស្ថានស្រាវជ្រាវ Counterpoint Research បានប៉ាន់ប្រមាណថា ១/៥ នៃការនាំចូល iPhone សរុបទៅ​សហរដ្ឋ​អាមេរិក គឺមាន​ប្រភព​មក​ពីឥណ្ឌា ហើយ ៤/៥ គឺមកពីចិន៕​

The post Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក appeared first on Kampuchea Thmey Daily.

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ
អតិថិជនរបស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple នៅសហរដ្ឋអាមេរិក នាំគ្នា​សម្រុកទិញទូរស័ព្ទដៃម៉ាក iPhone ទូទាំងប្រទេស ដោយ​ខ្លាច​ថា គោលនយោបាយពន្ធគយបដិការរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ធ្វើឱ្យ​តម្លៃកើនឡើងនាពេលអនាគត។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។

​អ្នកបម្រើការតាម​ទីតាំងលក់រាយរបស់ក្រុមហ៊ុន Apple ផ្សេងៗគ្នានៅទូទាំងប្រទេស បាន​អះអាងថា ហាង​របស់ពួកគេ មាន​ពោរពេញទៅដោយអតិថិជន​កាលពីចុងសប្តាហ៍កន្លងទៅ ដោយអ្នកទិញ​បាន​បង្ហាញក្ដីព្រួយបារម្ភដែលថា តម្លៃនៃឧបករណ៍អេឡិចត្រូនិករបស់​ Apple នឹងកើនឡើងយ៉ាងខ្លាំង​ ក្រោយពន្ធគយបដិការចូលជាធរមាន​នៅថ្ងៃពុធ ស្អែក នេះ​។

ទូរស័ព្ទម៉ាក iPhone ភាគច្រើន ដែលជាផលិតផល​លក់ដាច់​ និងសំខាន់បំផុតរបស់ Apple ត្រូវបានផលិត​ក្នុងប្រទេសចិន ​ដែល​​រង​ការដាក់ពន្ធសរុប​ ៥៤ ភាគរយ ​ពីលោក ត្រាំ។

បុគ្គលិកម្នាក់ បាននិយាយប្រាប់ Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា ហាង​ដែលគេធ្វើការ មាន​អតិថិជនជាច្រើនចូលទិញ​ ដោយ «​ស្ទើរតែគ្រប់អតិថិជនបានសួរខ្ញុំ ថាតើតម្លៃនឹងកើន​ឡើងក្នុងពេលឆាប់ៗនេះឬអត់»។ ​

ទោះបីគ្មាន​ការតម្រង់ជួរចូលទិញ​ ដូចអំឡុងពេលដាក់លក់ iPhone ដំបូងៗក៏ដោយ​ ក៏បរិយាកាស​ក្នុងហាងរបស់ Apple ​ហាក់ដូចជានៅក្នុងរដូវ​លក់ដូរដ៏មមាញឹក ដោយមានអតិថិជនប្រញាប់ប្រញាល់ចូលមក ទាំងព្រួយបារម្ភ និងសួរសំណួរអំពីលទ្ធភាពដំឡើងថ្លៃ។ ​

​ប្រភពមួយបានឱ្យដឹងថា សកម្មភាព​សម្រុកទិញ​នេះ បាននាំឱ្យមានការទិញកាន់តែច្រើន ដោយហាងលក់រាយនៅសហរដ្ឋអាមេរិករបស់ Apple បានឃើញការលក់ខ្ពស់​កាលពីចុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ​។ យ៉ាងណាមិញ អ្នក​នាំពាក្យ​ក្រុមហ៊ុន Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញបញ្ហា​នេះ​។

គួរគូស​បញ្ជាក់ថា ទោះបីការលក់កើនឡើងក្ដី វិបត្តិពន្ធលើទីផ្សារភាគហ៊ុនបាន​ប៉ះពាល់ខ្លាំងដល់ Apple ​ដោយតម្លៃមូលធនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាងកន្លះទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ​កាលពីសប្ដាហ៍មុន​។ ​

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់វិធាន​ការ​ពន្ធនាពេលកន្លងមក Apple បាន​និង​កំពុង​បង្កើន​ស្តុក​ ដើម្បីជា​កិច្ចខិតខំប្រឹងប្រែង​កាត់បន្ថយការខាតបង់នាពេលអនាគត ​ហើយ​​កំពុង​​បង្កើន​ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកផលិតនៅឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ជាជាងពីចិន ដែលរងនូវអត្រាពន្ធខ្ពស់ជាងឥណ្ឌា។  ​

​បន្ថែមពីនេះ Apple ​ក៏បាន​ផ្លាស់ប្តូរផលិតកម្មរបស់ខ្លួន​ទៅកាន់ប្រទេសវៀតណាម ដែលរងនូវពន្ធ​ទាបជាង​ចិនផងដែរ។ ក្រុមហ៊ុននេះ ផលិតផលិតផលដូចជា Apple Watches, Macs, AirPods, និង iPads នៅវៀតណាម ព្រមទាំងម៉ូដែល Mac មួយចំនួននៅអៀរឡង់ ថៃ និងម៉ាឡេស៊ី ជាដើម។ យ៉ាងណាមិញ ទីតាំងផលិតកម្មក្រៅចិនបច្ចុប្បន្ន ក៏រងនូវពន្ធបដិការក្នុងអត្រាខ្ពស់ ពីសហរដ្ឋអាមេរិកផងដែរ៕

The post អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

Apple ​លក់ iPhone បញ្ចុះតម្លៃនៅចិន​ ខណៈទីផ្សារស្មាតហ្វូនប្រទេសនេះកាន់តែប្រកួតប្រជែង
ក្រុមហ៊ុនបច្ចេកវិទ្យា Apple​ នឹង​ផ្តល់ការលក់បញ្ចុះតម្លៃរហូតដល់ ៥០០ យន់ (៦៨,៥ ដុល្លារ) លើ​ម៉ូដែលស្មាតហ្វូន​ចុងក្រោយ​បង្អស់របស់​ខ្លួន ​ចំពេល​​ដែល​ក្រុមហ៊ុនព្យាយាម​រក្សា​ចំណែក​ទីផ្សារ ដែល​ពោរពេញ​ដោយ​ការ​ប្រកួត​​ប្រជែង​ពី​ក្រុមហ៊ុនក្នុងស្រុក ដូចជា​ Huawei ជាដើម។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

Apple បាន​និយាយ​នៅ​លើ​គេហទំព័ររបស់ខ្លួន​ថា​ ការផ្តល់ជូនពិសេសរយៈពេល ៤ ថ្ងៃ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ៤ មករា ​តទៅ ដោយម៉ូដែល iPhone 16 Pro ដែលមាន​តម្លៃ​ដើម​ ៧ ៩៩៩ យន់ និង iPhone 16 Pro Max ដែល​មាន​តម្លៃដើម​ ៩ ៩៩៩ យន់ នឹង​​លក់បញ្ចុះ​តម្លៃខ្ពស់រហូតដល់​ ៥០០ យន់។ ម៉ូដែល iPhone 16 និង​ iPhone 16 Plus នឹង​មាន​ការ​បញ្ចុះតម្លៃដល់ ៤០០ យន់។

យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​នេះ​ ដាក់ចេញ​ឡើង​ ចំពេលដែល​អ្នក​ប្រើ​ប្រាស់​នៅ​ចិន​ បន្ត​ការ​ប្រុងប្រយ័ត្នចំពោះ​ការ​ចំណាយ​របស់​ខ្លួន​ ដោយសារ​តែ​ភាព​ស្រពិចស្រពិលនៃសេដ្ឋកិច្ច និង​សម្ពាធបរិត្តផរណា​របស់​ប្រទេសចិន​។

ជាមួយ​គ្នា​នោះ​ គេ​មើល​ឃើញថា​ ភាព​ខ្លាំង​លើ​ចំណែក​ទីផ្សារ​នៅចិន​របស់​ Apple កាន់តែ​ចុះ​ខ្សោយ​ ដោយសារ​តែ​ការប្រកួត​ប្រជែង​ពីក្រុមហ៊ុន​ក្នុងស្រុក​មាន​កាន់តែខ្លាំង​ឡើងៗ​។ ​

នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC  ក្រុមហ៊ុន Apple បានធ្លាក់ចេញពីក្រុមហ៊ុនផលិត និងលក់ស្មាតហ្វូនកំពូលៗទាំង ៥ ​នៅ​ចិន ក្នុងរយៈពេលខ្លីនៅ​ត្រីមាសទី ២ ឆ្នាំ ២០២៤ មុនពេលងើបឡើងវិញនៅត្រីមាសទី ៣។ ទោះ​បីជា​ងើប​ឡើង​វិញ​ក៏ដោយ​ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកដដែល ​នៅតែធ្លាក់ចុះ ០,៣ ភាគរយ​ ក្នុងអំឡុងពេលត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន ខណៈ​ការលក់របស់ក្រុមហ៊ុន Huawei វិញ​ បានកើនឡើងរហូតដល់ ៤២ ភាគរយ​៕ ​

The post Apple ​លក់ iPhone បញ្ចុះតម្លៃនៅចិន​ ខណៈទីផ្សារស្មាតហ្វូនប្រទេសនេះកាន់តែប្រកួតប្រជែង appeared first on Kampuchea Thmey Daily.

Apple ​ធ្លាក់​ដំណែង​ទីផ្សារ​​នៅ​ចិនដល់​លេខ៦​ ដោយការ​លក់​ស្មាតហ្វូន​​ធ្លាក់​ចុះ​ជា​ថ្មី​
ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បាន​បង្ហាញ​ថា​ ការ​លក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅ​ក្នុង​ប្រទេស​ចិន​ បា​នធ្លាក់​ចុះ​​ប្រមាណ​​ ៦,៧ ភាគរយ​ កាល​ពី​​ត្រីមាសទី២​​ ដោយ​​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ធ្លាក់​ចំណាត់ថ្នាក់លើ​ចំណែក​ទីផ្សារ​ស្មាតហ្វូត​រហូត​ដល់​លេខ​៦​ ចំពេល​ដែល​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុកចិន​ កើនឡើង​​​កាន់​តែ​ខ្លាំង​ទៅ​​ៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ទិន្នន័យ​បង្ហាញ​ថា​ ក្នុង​ត្រីមាស​ទី​២​ ដែល​បញ្ចប់​ទៅ​នៅចុង​ខែ​មិថុនា​ ក្រុម​ហ៊ុន​ Apple ​ដែល​ផលិត​ទូរស័ព្ទ​ម៉ាក​ iPhone  លក់​​ស្មាតហ្វូន​របស់​ខ្លួន​បាន​ត្រឹម​តែ​ ៩,៧ លាន​គ្រឿង​ប៉ុណ្ណោះ​ ​ដោយ​វា​​ធ្លាក់​ចុះ​ពី​ ១០,៤ លាន​គ្រឿង​ក្នុង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការធ្លាក់ចុះនេះ គូស​បញ្ជាក់ពីការលំបាកផ្សេង​ៗ​​ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​អាមេរិក​មួយ​នេះ​ ត្រូវ​ប្រឈមមុខ​​ក្នុង​ប្រទេស​​ចិន​ ដែល​ជា​ទីផ្សារដ៏ធំបំផុតទី៣​របស់ខ្លួន ចំពេល​ដែល​ក្រុម​ហ៊ុនគូប្រជែង​វាយ​លុក​ក្នុង​សង្រ្គាម​តម្លៃ​ ​និង​បន្ថែម​សន្ទុះ​សហការ​​ជាមួយ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ក្នុង​ស្រុក​។

ផ្ទុយទៅវិញ ការ​លក់​ស្មាតហ្វូន​របស់ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ Huawei ក្នុង​ត្រីមាស​ទី​២ បានកើនឡើង ៤១ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​  ​ដែល​ជំរុញដោយការចេញលក់ទូរស័ព្ទ​ស៊េរីថ្មី​ Pura 70 ​កាល​ពី​ខែមេសា។

ជាមួយ​គ្នា​នេះ​ ទិន្នន័យរបស់ Canalys បានបង្ហាញថា ចំណែកទីផ្សារនៅ​ចិន​របស់ Apple បានថយចុះមកត្រឹម ១៤ ភាគរយ​ ​ពី​ ១៦ ភាគរយ​ក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣​។ ជាលទ្ធផលនៃការធ្លាក់ចុះនេះ ចំណាត់ថ្នាក់របស់ក្រុមហ៊ុន Apple ​ក្នុងចំណែក​ទីផ្សារស្មាតហ្វូន​នៅ​ចិន បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៣​ ដល់​លេខ ៦ ។

Canalys បាននិយាយថា សរុប​ជា​រួម​ ការ​លក់​ស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០ ភាគរយ​ ក្នុងត្រីមាស​ទី​២​។ ក្រុម​ហ៊ុន​ Vivo ​ឈរ​នៅ​លំដាប់​កំពូល ​ក្នុង​ចំណែកទីផ្សារ​ ១៩ ភាគរយ​ បន្ទាប់​មកគឺ​​ក្រុម​ហ៊ុន​ ​Oppo (១៦ ភាគរយ​) ក្រុម​ហ៊ុន​ Honor (១៥ ភាគរយ​) ​ក្រុមហ៊ុន​ Huawei ​(១៥ ភាគរយ​) និង​ក្រុម​ហ៊ុន​ Xiaomi។

អ្នកវិភាគស្រាវជ្រាវនៅ Canalys លោក​ Lucas Zhong បានថ្លែង​ថា៖ «ក្រុមហ៊ុនផលិតក្នុងស្រុក បាន​ដឹកនាំទីផ្សារដោយកាន់កាប់ដំណែងកំពូលៗ​ទាំង៥​ក្នុងទីផ្សារចិនដីគោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ផ្ទុយ​ទៅ​វិញ​ Apple ប្រឈមនឹងសម្ពាធចំពោះ​កំណើន​​ក្នុង​​ទីផ្សារ​ចិន ហើយកំពុងផ្តោតយ៉ាង​ស្វិត​ស្វាញ​លើការបង្កើនប្រសិទ្ធភាព​យុទ្ធ​សាស្រ្ត​ទីផ្សារ​​»។

គួរ​គូស​បញ្ជាក់​ថា​ ក្នុង​យុទ្ធសាស្រ្ត​ដណ្ដើម​ទីផ្សារ​មក​វិញ​ ក្រុម​ហ៊ុន​ Apple បាន​ធ្វើ​ការ​លក់​ស្មាតហ្វូន​របស់​ខ្លួនបញ្ចុះ​តម្លៃ​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ខែ​ឧសភា​។ យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​និយាយ​ថា​ ​Huawei កំពុង​ឈរ​លើ​ភាព​រឹង​មាំ​ផ្នែក​ទីផ្សារ​​ ដែល​អាច​ឱ្យ​ក្រុម​ហ៊ុន​នេះ​ដំណើរការ​ល្អ​ពេញ​មួយ​ឆ្នាំ​ឆ្ពោះ​ទៅឈរ​លើ​ដំណែក​ទី​១​ ជាមួយ​នឹង​ការ​​លក់​ស្មាតហ្វូន​លើស​​ ៥០ លាន​គ្រឿង​ ក្នុង​ឆ្នាំ​ ២០២៤ នេះ​៕

The post Apple ​ធ្លាក់​ដំណែង​ទីផ្សារ​​នៅ​ចិនដល់​លេខ៦​ ដោយការ​លក់​ស្មាតហ្វូន​​ធ្លាក់​ចុះ​ជា​ថ្មី​ appeared first on Kampuchea Thmey Daily.

ការ​លក់​​ iPhone របស់​​ Apple នៅ​ចិន​ កើន​ឡើង​ជា​ថ្មី​​នៅ​ខែ​ឧសភា​ ក្រោម​យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​
​ការ​លក់​​ទូរស័ព្ទ​ម៉ាក​ iPhone របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Apple នៅ​ចិន បានកើនឡើងប្រហែល ៤០ ភាគរយ​​នៅ​ក្នុងខែឧសភា ខណៈ​ការ​លក់​ស្មាតហ្វូន​គ្រប់​ម៉ាក​​​ក្នុង​ប្រទេសដដែល​កើន​ឡើង​ ១៣ ភាគរយ។​ ​នេះ​បើ​យោង​តាម​ការ​គណនា​របស់សារព័ត៌មាន​ Bloomberg ដោយ​ផ្អែក​លើ​តួលេខ​ថ្មី​ពី​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​របស់​​ចិន ដែល​ជា​ក្រុម​ស្រាវជ្រាវ​​​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន។

ការកើនឡើងនេះ ​កើត​ឡើង​ក្រោយ​​កំណើន​ ៥០ ភាគរយ​​នៃ​ការ​លក់​ស្មាតហ្វូន​របស់ Apple ​ក្នុងខែមេសា ដែលវា​ជា​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ iPhone ក្រៅ​សហរដ្ឋ​អាមេរិក​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​គូស​ភ្ជាប់​នឹង​កំណើន​នៃ​ការ​លក់​នេះ​ ទៅ​នឹង​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ iPhone ទ្រង់​ទ្រាយ​ធំ​ក្នុង​ប្រទេស​ចិន​ របស់​ Apple ដើម្បី​វាយ​លុក​ទីផ្សារ​ឡើង​វិញ​ ដែល​ធ្វើ​ឱ្យ​គេ​ថ្លឹង​ថ្លែង​លើ​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន​។

គួរ​រំឭកថា​ ការលក់​ទូរស័ព្ទ​ម៉ាក​ iPhone បានធ្លាក់ចុះ ១០ ភាគរយ​នៅទូទាំងពិភពលោកក្នុងត្រីមាសទី ១ ដោយសារការលក់ចិន​ហាក់ដូចជា​ចុះ​ខ្សោយ ដែល​បណ្ដាល​មក​ពី​ការ​ប្រកួត​ប្រជែងដណ្ដើម​ចំណែក​ទីផ្សារ​​ខ្លាំង​ក្លា​ពី​ក្រុម​ហ៊ុន​ហ៊ុន​ក្នុង​ស្រុក​ ដូច​ជា​​ក្រុម​ហ៊ុន​ Huawei ​ ជា​ដើម​។

Apple ពឹង​ផ្អែក​ខ្លាំង​លើ​ការ​លក់ iPhone ក្នុង​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ធំ​ទី៣​របស់​ខ្លួន ​ដោយរួម​ចំណែក​លើ​​ប្រាក់​ចំណូល​សរុប​បន្ទាប់​ពី​អាមេរិក និង​អឺរ៉ុប។ នៅឆ្នាំ ២០២៣​ Apple រក​ចំណូល​ពី​ចិន​បាន​ចំនួន ៧២,៥៦ ប៊ីលាន​ដុល្លារ​ ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ ៣៨៣,៣ ប៊ីលាន​ដុល្លារ​ ខណៈ​ទីផ្សារ​នៅ​អាមេរិករកបាន ១៦២,៦ ប៊ីលាន​ដុល្លារ​ ហើយ​អឺរ៉ុប​រក​បាន​ ៩៤,៣ ប៊ីលាន​ដុល្លារ​៕

The post ការ​លក់​​ iPhone របស់​​ Apple នៅ​ចិន​ កើន​ឡើង​ជា​ថ្មី​​នៅ​ខែ​ឧសភា​  ក្រោម​យុទ្ធសាស្រ្ត​បញ្ចុះ​តម្លៃ​   appeared first on Kampuchea Thmey Daily.