ព័ត៌មានអន្ដរជាតិ
Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនមកវិញ ដោយកាន់កាប់ចំណែកទីផ្សារប្រមាណ ២១,៥ ភាគរយ កាលពីសប្ដាហ៍មុន ក្រោយលក់ iPhone បញ្ចុះតម្លៃខ្លាំងរហូតដល់ ៣៥០ ដុល្លារ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress។

គេហទំព័របច្ចេកវិទ្យា PhoneArena បានរាយការណ៍ថា Apple បានលក់ iPhone បញ្ចុះតម្លៃដើម្បីទទួលបានសន្ទុះលក់ឡើងវិញ បន្ទាប់ពីធ្លាក់តំណែងកំពូលអស់ជាច្រើនខែទៅឱ្យគូប្រកួតប្រជែងក្នុងស្រុកចិន ដូចជា Huawei និង Xiaomi ជាដើម។ យុទ្ធសាស្រ្តបញ្ចុះតម្លៃបច្ចុប្បន្ន ត្រូវបានដាក់ចេញមុនព្រឹត្តិការណ៍ទិញទំនិញពាក់កណ្តាលឆ្នាំនៅចិន ពោលគឺ «618 Festival» នៅថ្ងៃទី ១៨ ខែមិថុនា។
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក JD.com បានកំណត់តម្លៃ iPhone 16 Pro (128 GB) នៅតម្លៃ ៥ ៤៦៩ យន់ (៧៥៩ ដុល្លារ) ពោលគឺធ្លាក់ចុះ ២ ៥៣០ យន់ (៣៥០ ដុល្លារ) ធៀបនឹងតម្លៃផ្លូវការរបស់ Apple។ វេទិកា Tmall របស់ Alibaba បានកំណត់តម្លៃស្មាតហ្វូនម៉ាកដដែល ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ប្រមាណ ៥ ៤៩៩ យន់។

យុទ្ធសាស្រ្តនេះបានផល ដោយ PhoneArena បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ១ សប្ដាហ៍ Apple លក់ទូរស័ព្ទ 16 Pros បានជាង ៥២០ ០០០ គ្រឿង និង 16 Pro Max ៣២០ ០០០ គ្រឿង។
គួរគូសបញ្ជាក់ថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតមួយរបស់ពិភពលោក បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង រួមទាំងសង្រ្គាមតម្លៃ។
ភាពតានតឹងភូមិសាស្ត្រនយោបាយក៏ជាបញ្ហាផងដែរ ដោយអតិថិជនចិនងាកទៅប្រើប្រាស់ផលិតផលក្នុងស្រុក ដោយសារតែកំណើនជាតិនិយម ចំពេលសហរដ្ឋអាមេរិក និងចិន ធ្វើសង្រ្គាមពាណិជ្ជកម្មពន្ធគយជាមួយគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


