ព័ត៌មានអន្ដរជាតិ
Apple គ្រោងផ្គត់ផ្គង់ទីផ្សារអាមេរិក នូវ iPhone ទាំងអស់ពីឥណ្ឌា ដោយងាកចេញពីចិន
ក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្រោងបង្វែរការផ្គត់ផ្គង់របស់ខ្លួនសម្រាប់ទីផ្សារអាមេរិក ដោយនាំចូលទូរស័ព្ទម៉ាក iPhone ទាំងអស់ពីប្រទេសឥណ្ឌា ហើយងាកចេញពីចិន ដោយសារតែសង្រ្គាមពាណិជ្ជកម្មដែលផ្ទុះឡើងក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កាសែត Financial Times បានរាយការណ៍កាលពីសប្ដាហ៍មុន ដោយស្រង់សម្ដីប្រភព ៣ នាក់ ដែលបាននិយាយថា ផែនការរបស់ Apple ទំនងជានឹងលឿនជាងអ្វីដែលអ្នកវិនិយោគបានរំពឹងទុក ដោយនឹងនាំចូល iPhone ៦០ លានគ្រឿង/ឆ្នាំ ពីឥណ្ឌា ត្រឹមចុងឆ្នាំ ២០២៦។
ប្រភពអះអាងថា គោលដៅរបស់ Apple គឺបង្កើនការផលិតទូរស័ព្ទ iPhone នៅឥណ្ឌាទ្វេដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ ពោលគឺលឿនជាងរយៈពេលជិត ២០ ឆ្នាំ ដែលក្រុមហ៊ុនបានចំណាយដើម្បីបង្កើតផលិតកម្មក្នុងប្រទេសចិន។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Apple ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិនលើផលិតកម្មស្មាតហ្វូនរបស់ខ្លួនប៉ុន្តែការពឹងផ្អែកនេះ ធ្វើឱ្យក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក។

កាលពីដើមខែមេសា Apple បានប្រញាប់ប្រញាល់ដឹកជញ្ជូន iPhone ពីឥណ្ឌា បន្ទាប់ពីលោក ត្រាំ ប្រកាសពន្ធជាបន្តបន្ទាប់លើចិន ក៏ដូចជាពន្ធគយបដិការលើទំនិញនាំចូលអាមេរិកពីទូទាំងពិភពលោក ដែលបង្កក្ដីបារម្ភថា វានឹងធ្វើឱ្យ iPhone ឡើងថ្លៃក្នុងទីផ្សារអាមេរិក។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បានប្រកាសលើកលែងការដំឡើងពន្ធលើការនាំចូលគ្រឿងអេឡិចត្រូនិកពីប្រទេសចិន ដោយបំភ្លឺថា នេះជាវិធានការបណ្តោះអាសន្ន។
គួរគូសបញ្ជាក់ថា ត្រាំ បានប្រកាសពន្ធ ១៤៥ ភាគរយ លើទំនិញចិន ហើយចិនសងសឹកវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញអាមេរិក។ ក្រោយការប្រកាសពន្ធគយបដិការនៅដើមខែមេសា ក្ដីបារម្ភពីផលប៉ះពាល់ពន្ធសម្រាប់ក្រុមហ៊ុន Apple បានធ្វើឱ្យក្រុមហ៊ុននេះខាតបង់ទីផ្សារមូលធនរហូតដល់ ៧០០ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


