sulli Archives - Kampuchea Thmey Daily

រឿង​រ៉ាវ​​ឈុតថត​ស៊ិច​​របស់​អតីតតារាស្រ្តីកូរ៉េ «Sulli» ​កំពុង​តវ៉ា​ដោយ​បងប្រុស​នាង​​
​រឿង​រ៉ាវ​ថតឈុត​ក្តៅ​សាច់​​​​​នៅ​​ក្នុង​វិស័​យ​ភាពយន្តកូរ៉េ​​កំពុង​អង្រួន​បេះ​ដូង​​​​​អ្នកតាមដាន​​​អំពីដំណើរការក្តីក្តាំ​​​របស់​តួរសម្តែងល្បី លោក Kim Soo Hyun និង​អតីត​​​តារាស្ត្រី​ស្រស់ស្អាត Choi Jin-ri ដែលគេស្គាល់ «Sulli» ដែលបានថតរួម​គ្នា​​កាលឆ្នាំ​២០១៧​ ហើយ​បងប្រុស​របស់​នាង Choi Da Hee​ បាន​ដាក់​ការ​ចោទ​ប្រកាន់​​អំពី​ការ​បង្ខំ​​​ឲ្យ​ថត​អាសអាភាស​​។

រូបភាព​លោក Kim Soo Hyun និង តារាសម្តែងស្រី​ដ៏ស្រស់​ស្អាត​ Choi Jin-ri «Sulli» ចែកចាយ​តាមបណ្តាញសង្គម Instagram

ក្រុមហ៊ុន Gold Medalist ដែល​គ្រប់គ្រង​​​តួសម្តែង​ប្រុស​ លោក Kim Soo Hyun បានបដិសេធ​​ទៅនឹងការចោទប្រកាន់​ដែល​ថា តារាសម្តែងស្រី​ដ៏ស្រស់​ស្អាត​  Choi Jin-ri ដែលគេស្គាល់ «Sulli» និង​បាន​ទទួលមរណភាព​កាលឆ្នាំ​២០១៩ ថា រូបនាងត្រូវបង្ខំឲ្យសម្តែងក្នុងឈុតដ៏រសើប18+  ក្នុងខ្សែភាពយន្ត «Real» បើទោះបីជាមានតួជំនួសក្ដី។

Gold Medalist បានបញ្ជាក់ថា  ​អត្ថបទ​រឿង (Script) ដែលសិល្បករស្រី Choi Jin-ri (ឈ្មោះពិតរបស់ Sulli) និងក្រុមហ៊ុនគ្រប់គ្រង​ ទទួលបានរួម​គ្នា គឹ​មានឈុតឆាកក្ដៅសាច់​នៅ​ក្នុង​​នោះតែម្តង​​។ លើសពីនេះ ឯកសារពិពណ៌នាតួអង្គ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតនៃឈុតឆាកដ៏ព្រឺព្រួច​​ផង​ដែរ​​។ ឃ្លាអំពីឈុតអាក្រាតកាយក៏ត្រូវបានលើកឡើងយ៉ាងជាក់លាក់នៅក្នុងកិច្ចសន្យាចូលរួមភាពយន្ត ដែលតារាស្រីនិងក្រុមហ៊ុនគ្រប់គ្រងទទួលពិនិត្យ ដោយប្រុងប្រយ័ត្នបំផុតដែរ។

តារាសម្ដែង Sulli

ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ដែរថា ក្រុមការងារផលិតក៏បានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ឈុតនេះ ហើយ Sulli ក៏ត្រូវបាន​ជូនដំណឹងយ៉ាងពេញលេញ និងយល់​គ្នា​​យ៉ាង​​លម្អិត មុនពេលចាប់ផ្តើមថតរឿងមួយនេះ។

ក្រុម​ហ៊ុន​​ Gold Medalist បានបដិសេធការចោទប្រកាន់ពីបងប្រុសរបស់ Sulli ដែលថា ក្រុមហ៊ុនបានបង្ខំនាងឲ្យសម្ដែងក្នុងឈុតឆាក 18+ ដ៏រោលរាល​ បើទោះបីជាមានតួជំនួសយាងណាក្ដី។ តំណាងក្រុមហ៊ុនបាននិយាយថា ពិតជាមិនមានការសម្ដែង​ឡើង​វិញ​សម្រាប់ឈុតក្ដៅសាច់នោះទេ។ មនុស្សដែលមានវត្តមាននៅក្នុងឈុតក្នុងពេលរៀបចំនោះ គ្រាន់តែគាំទ្រដំណើរការថតប៉ុណ្ណោះ ហើយមិនបានសម្តែងជំនួសតួសំខាន់ទេ។

យាងណា ដើម្បីបញ្ជាក់ពីការអះអាងរបស់ពួកគេ ​ក្រុមហ៊ុន Gold Medalist ថែមទាំងហ៊ានបញ្ចេញឯកសារបញ្ជាក់ពីជំនួយការអ្នកដឹកនាំរឿង លោក​ Kim Jong Ok និងអ្នកនិពន្ធរឿង​ អ្នកនាង​ Lee Jun Hyun ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងការផលិតខ្សែភាពយន្ត «Real»​ នោះ​​។

ជាចុងក្រោយ Gold Medalist បានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់យ៉ាងតាំងពីការនិពន្ធ ការកំណត់ រចនា ដល់ការថត គឺជាការទទួលខុសត្រូវរបស់ក្រុមការងារផលិតកម្ម។ តារាសម្តែង Kim Soo Hyun ដែលសម្តែងក្នុងរឿង Real គឺគ្រាន់តែចូលរួមក្នុងគម្រោងជាតារាសម្តែងប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ផលិតកម្មទាំងនេះទេ។

បន្ថែមពីលើការបដិសេធចំពោះការចោទប្រកាន់​ដែល​ថា បានបង្ខំ Sulli ឲ្យសម្ដែងក្នុងឈុតសិច ក្រុមហ៊ុនគ្រប់គ្រងក៏បដិសេធចំពោះការចោទប្រកាន់ថា ​លោក Kim Soo Hyun បានណាត់ជួប កញ្ញា​ Kim Sae Ron កាលពីនាងនៅជាអនីតិជន​នៅឡើយ​​។ Kim Soo Hyun រក្សាជំហររបស់គាត់ ក្នុងការណាត់ជួប Kim Sae Ron នៅពេលដែលនាងពេញវ័យបុណ្ណោះ។

ដោយឡែក ទាក់ទិននឹងវីដេអូឃ្លិបទាំងពីររបស់ Kim Soo Hyun ​​បាន​រួម​​​​​​បរិភោគ​​បាយ និងច្រៀងខារ៉ាអូខេនៅផ្ទះ ​របស់​កញ្ញា Kim Sae Ron ថតកាលពីឆ្នាំ២០១៨ តារាប្រុសរូបនេះបាននិយាយថា ពេលនោះអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នា មិនមែនស្រលាញ់គ្នាទេ។

តារាប្រុសវ័យ៣៧ឆ្នាំរូបនេះ ថែមទាំងពន្យល់​បន្ថែម​ថា «ពួក​យើង​ក៏​ដូច​គូស្នេហ៍​ដទៃ​ដែរ ពួកយើង​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​យូរៗ​ទៅ​យើង​បែក​គ្នា​ ក្រោយ​មក​ លោកនិងនាង​កម្រ​ទាក់ទង​គ្នា​ណាស់ ដូច​គូស្នេហ៍​ភាគ​ច្រើន​ក្រោយ​បែក​គ្នា ការ​រក្សា​ទំនាក់ទំនង​មិន​ងាយ​ស្រួល​ទេ»។

យាងណាមិញ ងាកមកាន់រឿងរ៉ាវសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់ Kim Soo Hyun កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងកូរ៉េ​រូប​នេះ​ បាន​និយាយ​ពី​សម្ពាធ​ដែល​ខ្លួនមាន ដោយ​បញ្ជាក់​ថា​ លោក​នឹង​មិន​ចុះ​ចាញ់ និង​បញ្ជាក់​ពី​ភាព​គ្មាន​កំហុស​របស់​ខ្លួនទៅកាន់មហាជនដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ

The post រឿង​រ៉ាវ​​ឈុតថត​ស៊ិច​​របស់​អតីតតារាស្រ្តីកូរ៉េ «Sulli» ​កំពុង​តវ៉ា​ដោយ​បងប្រុស​នាង​​ appeared first on Kampuchea Thmey Daily.

បងប្រុស Sulli រម្លឹកថា Kim Soo Hyun ចូលរួមបុណ្យសពប្អូនស្រី ដូចធ្វើតាមបញ្ជាគេប៉ុណ្ណោះ
នៅក្នុងការផ្សាយបន្តផ្ទាល់ កាលពីថ្ងៃទី ៣១ ខែមីនា  បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់ Kim Soo Hyun ចប់ភ្លាមៗ បងប្រុសរបស់ Sulli បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហើយនិយាយទៅកាន់បណ្ដាញសង្គមជាថ្មីថា តារាប្រុសរូបនេះបានមកពិធីបុណ្យសពប្អូនស្រី​ ប៉ុន្តែ​ហាក់ដូចជាកំពុងធ្វើទៅតាមតែបញ្ជារបស់គេប៉ុណ្ណោះ។

បងប្រុសតារាសម្ដែងស្រីបាននិយាយបន្ថែមទៀតថា មានអារម្មណ៍ថាគាត់មិនស្រួល ដូចជាមាននរណាម្នាក់បានបញ្ជូនគាត់មកកាន់ទីនោះ។ ពេលនោះ សាលពិធីបុណ្យសពស្ថិតនៅក្នុងបន្ទប់ក្រោមដី មិនសូវមានមនុស្សឃើញគាត់ទេ។ គ្មានអ្នកគាំទ្រចូលទេ ហើយមានអង្គរក្សជាង ២០ នាក់ ហេតុអ្វីបានជាកន្លែងបែបនេះធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលទៅវិញ?

នៅពេលដែលត្រូវបានសួរដោយអ្នកគាំទ្រថា ហេតុអ្វីបានជា Sulli ចូលរួមក្នុងខ្សែភាពយន្តដ៏ចម្រូងចម្រាស «Real» បងប្រុសរបស់នាងបានឆ្លើយតបថា «ខ្ញុំមិនដឹងថាហេតុអ្វីបានជានាងយល់ព្រមធ្វើវាទេ។ រាងកាយទាំងអស់របស់នាងត្រូវអាក្រាតកាយ ជាពិសេសថែមទៀត ហេតុអ្វីអ្នកដឹកនាំរឿង Lee Jung Sub ចាកចេញពីគម្រោងនេះ? វាជាការខកចិត្តមិនគួរឲ្យជឿទាំងអស់»។

មិនតែប៉ុណ្ណោះ នាពេលកន្លងមក គ្រួសាររបស់ Sulli បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែមីនាថា ទោះបីជានាងបានបញ្ចេញរាងកាយក្នុងអំឡុងពេលថតរឿង ‘Real’ ក្នុងឆ្នាំ ២០១៧ ក៏ដោយ ប៉ុន្តែ Sulli ត្រូវបានរងសម្ពាធក្នុងការសម្តែងឈុតលើគ្រែដោយខ្លួនឯង។ គ្រួសារ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​ លើ​បញ្ហា​នេះជាបន្ទាន់ ដោយផ្ដោតលើ Kim Soo Hyun​ និងអ្នកដឹកនាំរឿង Lee Sarang បំភ្លឺពីបញ្ហាមួយចំនួនទាក់ទងនឹងភាពយន្តមួយនេះ។

យាងណាមិញ កាលពីបុន្មានសប្ដាហ៍មុន ប្បងប្រុសរបស់ Sulli ក៏បង្ហាញការចាប់អារម្មណ៍មួយចំនួននៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ គាត់បានសរសេរថា «វាមានរយៈពេល ៦ ឆ្នាំ ហើយចាប់តាំងពីខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំ ៦ ឆ្នាំ ហើយរយៈពេលប្រាំមួយឆ្នាំនៃការឈឺចាប់កំពុងរង់ចាំអ្នក។​ ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រភពផ្ទៃក្នុងអះអាងថា ទីភ្នាក់ងារ Kim Soo Hyun ប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ

The post បងប្រុស Sulli រម្លឹកថា Kim Soo Hyun ចូលរួមបុណ្យសពប្អូនស្រី ដូចធ្វើតាមបញ្ជាគេប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

បងប្រុស Sulli សុំ Kim Soo Hyun ពន្យល់ពីមូលហេតុ បង្ខំបងស្រីសម្ដែងក្នុងឈុតស្រាត
បន្ទាប់ពីការលាតត្រដាងនៃភស្តុតាងនៃទំនាក់ទំនងពាក់ព័ន្ធនឹងអនីតិជនដោយភាគី Kim Sae-ron បងប្រុសរបស់ Sulli បានសួរតារាសម្តែង Kim Soo-hyun ថា ហេតុអ្វីបានជាគាត់ដាក់សម្ពាធប្ងូនស្រីរបស់គាត់ឲ្យចូលឈុតអាក្រាត ខណៈភាគី Kim Soo-hyun នៅស្ងៀម។

Sulli បានទទួលមរណភាពនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ នៅផ្ទះរបស់នាង ហើយត្រូវបានប៉ូលិសប្រកាសថាធ្វើអត្តឃាត។ ខ្សែភាពយន្តចុងក្រោយរបស់នាងគឺរឿង Real (២០១៧) ដែលសម្តែងរួមគ្នាជាមួយ Kim Soo Hyun ។ អ្នកដឹកនាំរឿងគឺ Lee Sa Rang – បងប្អូនជីដូនមួយរបស់ Kim Soo Hyun និងជាស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់គាត់គឺ Gold Medalist ។

នៅ​ពេល​ដែល​ភាពយន្ត​នេះ​បាន​ចាក់​ផ្សាយ ឈុត​ស្រាត​របស់ Sulli បាន​បង្ក​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ​លើ​បណ្ដាញ​សង្គម។ ភាពយន្ត​នេះ​បរាជ័យ​យ៉ាង​ខ្លាំង ដោយ​លក់​មិន​បាន​ល្អ ហើយ​ត្រូវ​គេ​រិះគន់​ថា​ជា​សំរាម។ តារាសម្ដែងសំខាន់ទាំងពីរ ជាពិសេស Sulli ទទួលបានមតិអវិជ្ជមានជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។

មិនតែប៉ុណ្ណោះ មនុស្សជាច្រើនគិតថាភាពយន្តនោះអាចប្រើតួចំនួសបាន តែ Sulli ជ្រើសរើសបង្អួតខ្លួនជាជាងផ្តោតលើការសម្ដែង។  អ្នកដឹកនាំរឿង Lee Sarang ធ្លាប់សរសើរ Sulli ថាមានភាពក្លាហានខ្លាំងណាស់ នៅពេលដែលនាងស្នើឲ្យសម្តែងឈុតដ៏រសើបទាំងនេះដោយខ្លួនឯង។ ប៉ុន្តែ បងប្រុសរបស់ Sulli បានស្នើឲ្យ Kim Soo Hyun និងអ្នកដឹកនាំរឿង Lee Sarang បំភ្លឺពីបញ្ហាមួយចំនួនទាក់ទងនឹងភាពយន្ត Real ។

លើសពីនេះ យោងតាមសក្ខីកម្មពីអ្នកចូលរួមក្នុងពិធីបុណ្យសព ត្រូវបាគេនិយាយថា តារាសម្តែងជំនួសមានវត្តមាននៅកន្លែងកើតហេតុ បើទោះបីជាពួកគេអះអាងថា ពួកគេមិនអាចទៅចូលរួមបានដោយសារតែជំងឺនៅថ្ងៃកំណត់សម្រាប់គ្រែ និងឈុតអាក្រាតកាយ ដែលជំរុញឲ្យ Kim Soo-hyun និងអ្នកដឹកនាំរឿង Lee Sang ព្រមទាំងក្រុមការងារផលិតភាពយន្តបញ្ជាក់ថា តើព័ត៌មានពិតឬមិនពិត ហើយក្នុងពេលជាមួយគ្នានេះពន្យល់ពីមូលហេតុដែលពួកគេបង្ខំ Sulli ឲ្យសម្ដែងក្នុងឈុតដ៏រសើប ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង។

គាត់បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា «មានរឿងជាច្រើនដែលខ្ញុំដឹងពីពិធីបុណ្យសពរបស់ប្អូនស្រីខ្ញុំ ប៉ុន្តែនៅទីនេះ ខ្ញុំគ្រាន់តែសួរសំណួរដោយផ្អែកលើការពិត។ ខ្ញុំសង្ឃឹមថានឹងទទួលបានមតិវិជ្ជមាន។ លោក​ថា ប្រសិន​បើ​ក្រុម​គ្រួសារ Kim Sae Ron  ចង់​ជួប​លោក​សុខ​ចិត្ត​យល់​ព្រម។

កន្លងមក ប្អូនប្រុសរបស់ Sulli ក៏មានស្ថានភាពចាប់អារម្មណ៍មួយចំនួននៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ គាត់បានសរសេរថា វាមានរយៈពេល ៦ ឆ្នាំ ហើយចាប់តាំងពីខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំ ៦ ឆ្នាំដែលអ្នកបានលេងជាមួយនាង ហើយរយៈពេលប្រាំមួយឆ្នាំនៃការឈឺចាប់កំពុងរង់ចាំអ្នក។​ ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun

The post បងប្រុស Sulli សុំ Kim Soo Hyun ពន្យល់ពីមូលហេតុ បង្ខំបងស្រីសម្ដែងក្នុងឈុតស្រាត appeared first on Kampuchea Thmey Daily.

វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun
Sulli បានទទួលមរណភាពកាលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ នៅអាយុ ២៥ ឆ្នាំ។ នាងបានរងទុក្ខ ពីការនិយាយអាក្រក់ និងការឈ្លោះប្រកែកបន្តបន្ទាប់លើបណ្ដាញសង្គម។ នៅក្នុងវីដេអូថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ Garosero ក៏បានយោងទៅលើការបង្ហោះសម្ងាត់របស់ប្អូនប្រុសតារាស្រីដោយបង្ហាញថា គេអាចមានគោលបំណងវាយប្រហារទៅលើ Kim Soo Hyun ចំពេលមានភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី ២១ ខែមីនា ប្អូនប្រុសរបស់ Sulli បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ ដោយសំដៅ​ទៅ​លើបុរសឈ្មោះ Kim ថា «ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង»។ បើទោះជាលោកមិននិយាយចំៗ តែទស្សនិកជនអាចស្មានដឹងថា ប្អូន Sulli កំពុងវាយប្រហារទៅលើ Kim Soo Hyun ដែលការបង្ហោះនេះបានទាក់ទាញការរិះគន់យ៉ាងឆាប់រហ័ស។

រម្លឹកទៅឆ្នាំ ២០១៧ Sulli បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងខ្សែភាពយន្តក្រោមចំណងជើងថា «Real» ដោយបង្ហាញពីតួអង្គ Song Yoo-hwa ។ ភាពយន្តនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនោះ ដោយសារតែឈុតឆាកជាក់លាក់របស់វា ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថា តួសម្តែងទាំងពីរស្រាតនៅក្នងអាងទឹកជាមួយគ្នា។

បន្ថែមពីលើនេះ វិទ្យាស្ថានបានបង្កើនការសង្ស័យជុំវិញឈុតឆាកអាក្រាតកាយរបស់ Sulli ។ ពួកគេ​បាន​អះអាង​ថា សម្ពាធ​ជុំវិញ​ឈុត​ឆាក​ជាក់​លាក់​ទាំង​នោះ​ អាច​នឹង​រួម​ចំណែក​ដល់​ការ​ពិនិត្យ​មើល​ជា​សាធារណៈ និង​ការ​យាយី​ដែលតារាសម្ដែងស្រីបានប្រឈម​មុខ​ពេញ​មួយ​អាជីព​របស់​នាង។​ ជាពិសេសនាងទទួលរងការធ្វើបាប ជិះជាន់និងបៀតបៀនពាក្យសម្ដីតែម្នាក់ឯង ខណៈ Kim Soo Hyun​ ដែលជាតួប្រុស បែរជាគ្មានបញ្ហាអ្វីទាំងអស់។

មិនត្រឹមតែរឿងរ៉ាវពាក់ព័ន្ធនឹង Kim Soo Hyun ម្នាក់ទេ រម្លឹកទៅកាន់ឆ្នាំ២០១៤ បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងស្នេហាជាមួយ Dynamic Duo’s Choiza នាងបានឈប់សម្រាកពីសកម្មភាពកម្សាន្ត ដោយសារតែទុក្ខព្រួយដែលបណ្តាលមកពីមតិស្អប់ខ្ពើម និងពាក្យចចាមអារ៉ាមមិនចេះចប់មិនចេះហើយ។ ក្រោយមក​ តារាស្រី បាន​ប្រកាសដក​ខ្លួន​ចេញ​ជា​ផ្លូវ​ការ ​ពី​ក្រុម​ចម្រៀង​ស្រី f(x) ក្នុង​ឆ្នាំ ២០១៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សន្តិសុខ​នៅតៃវ៉ាន់ ត្រៀមការពារ Kim Soo Hyun យ៉ាងតឹងរ៉ឹង ខ្លាចមានគ្រោះថ្នាក់កើតឡើង

The post វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុត​ស្រាតជាមួយ Kim Soo Hyun appeared first on Kampuchea Thmey Daily.

មហាជនកូរ៉េ នាំគ្នាបន្ទោសការស្លាប់របស់ Sulli និង Kim Sae Ron សម្លាប់ខ្លួនសុទ្ធតែមានចំណែក Kim Soohyun
អំឡុងពេលដែលតារាសម្ដែងប្រុស Kim Soohyun កំពុងតែពាក់ព័ន្ធនឹងរឿងអាស្រូវដ៏រសើបជាមួយតារាសម្ដែងស្រី Kim Sae Ron ដែលស្លាប់កាលពីខែកុម្ភៈកន្លងទៅនេះ ប៉ះចំថ្ងៃកំណើតរបស់តារាប្រុសនេះតែម្ដង ធ្វើឲ្យមហាជនជីកកកាយនឹកឃើញដល់មូលហេតុនៃការរបស់តារាចម្រៀងស្រី Sulli ផងដែរ។

ការស្លាប់របស់ Sulli

កាលពីឆ្នាំ2017 មានខ្សែភាពយន្ដ Real ដែលសម្ដែងដោយ Kim Soohyun និង Sulli មានឈុតស្រើបស្រាលជាមួយគ្នា ដែលបង្ហាញរូបរាងស្រាតរបស់ Sulli។ ក្រោយពីរឿងនេះចេញផ្សាយ មហាជនមានការខឹងសម្បារ តិះដៀលទៅកាន់ Sulli ដែលនាងហ៊ានថតឈុតបែបនេះ ខណៈដែលតួឯកប្រុស ថតឈុតបែបនេះដែរ តែទទួលបានការសរសើរទៅវិញ។ តារាប្រុស Soohyun មិនបានជួយនិយាយ ឬអើពើជាមួយ Sulli នោះទេ ព្រោះខ្លាចបាត់បង់កេរ្តិ៍ រហូតដល់ធ្វើឲ្យ Sulli ទ្រាំនឹងការធ្វើបាបពីបណ្ដាញសង្គមលេងបានក៏បញ្ចប់ជីវិតខ្លួននៅក្នុងឆ្នាំ 2019។

ការស្លាប់របស់ Kim Sae Ron

ក្នុងគ្រាដែលនាងកំពុងតែជួបគ្រោះអាសន្ន ដោយសារនាងបានបង្កករណីគ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឲ្យខាតបង់ទ្រព្យជាច្រើន បាត់បង់កិត្តិយស មិនអាចមានមុខក្នុងសិល្បៈ ជំពាក់បំណុលគេជុំទិស តារាសម្ដែងប្រុស Kim Soohyun បានចែកផ្លូវគ្នាជាមួយ Kim Saeron ហើយថែមទាំងបានប្ដឹងទារសំណង45ម៉ឺនដុល្លារ ខណៈដែលនាងអង្វរសុំពន្យារពេលសង់លុយ ព្រោះនាងកំពុងជាប់បំណុលច្រើន។

ប៉ុន្ដែទោះ Sae Ron ព្យាយាមទាក់ទងទៅតួប្រុសនេះយ៉ាងណា ក៏មិនទទួលបានការឆ្លើយតប រហូតដល់ Sae Ron ទាល់ច្រក លក់ផ្ទះសម្បែង ហើយនាងក៏សម្រេចចិត្តសម្លាប់ខ្លួនចំថ្ងៃកំណើតរបស់ Kim Soohyun។

The post មហាជនកូរ៉េ នាំគ្នាបន្ទោសការស្លាប់របស់ Sulli និង Kim Sae Ron សម្លាប់ខ្លួនសុទ្ធតែមានចំណែក Kim Soohyun appeared first on Kampuchea Thmey Daily.