ជីវិតកម្សាន្ដ
មហាជនកូរ៉េ នាំគ្នាបន្ទោសការស្លាប់របស់ Sulli និង Kim Sae Ron សម្លាប់ខ្លួនសុទ្ធតែមានចំណែក Kim Soohyun
អំឡុងពេលដែលតារាសម្ដែងប្រុស Kim Soohyun កំពុងតែពាក់ព័ន្ធនឹងរឿងអាស្រូវដ៏រសើបជាមួយតារាសម្ដែងស្រី Kim Sae Ron ដែលស្លាប់កាលពីខែកុម្ភៈកន្លងទៅនេះ ប៉ះចំថ្ងៃកំណើតរបស់តារាប្រុសនេះតែម្ដង ធ្វើឲ្យមហាជនជីកកកាយនឹកឃើញដល់មូលហេតុនៃការរបស់តារាចម្រៀងស្រី Sulli ផងដែរ។
- ការស្លាប់របស់ Sulli
កាលពីឆ្នាំ2017 មានខ្សែភាពយន្ដ Real ដែលសម្ដែងដោយ Kim Soohyun និង Sulli មានឈុតស្រើបស្រាលជាមួយគ្នា ដែលបង្ហាញរូបរាងស្រាតរបស់ Sulli។ ក្រោយពីរឿងនេះចេញផ្សាយ មហាជនមានការខឹងសម្បារ តិះដៀលទៅកាន់ Sulli ដែលនាងហ៊ានថតឈុតបែបនេះ ខណៈដែលតួឯកប្រុស ថតឈុតបែបនេះដែរ តែទទួលបានការសរសើរទៅវិញ។ តារាប្រុស Soohyun មិនបានជួយនិយាយ ឬអើពើជាមួយ Sulli នោះទេ ព្រោះខ្លាចបាត់បង់កេរ្តិ៍ រហូតដល់ធ្វើឲ្យ Sulli ទ្រាំនឹងការធ្វើបាបពីបណ្ដាញសង្គមលេងបានក៏បញ្ចប់ជីវិតខ្លួននៅក្នុងឆ្នាំ 2019។


- ការស្លាប់របស់ Kim Sae Ron
ក្នុងគ្រាដែលនាងកំពុងតែជួបគ្រោះអាសន្ន ដោយសារនាងបានបង្កករណីគ្រោះថ្នាក់ចរាចរណ៍មួយ ធ្វើឲ្យខាតបង់ទ្រព្យជាច្រើន បាត់បង់កិត្តិយស មិនអាចមានមុខក្នុងសិល្បៈ ជំពាក់បំណុលគេជុំទិស តារាសម្ដែងប្រុស Kim Soohyun បានចែកផ្លូវគ្នាជាមួយ Kim Saeron ហើយថែមទាំងបានប្ដឹងទារសំណង45ម៉ឺនដុល្លារ ខណៈដែលនាងអង្វរសុំពន្យារពេលសង់លុយ ព្រោះនាងកំពុងជាប់បំណុលច្រើន។

ប៉ុន្ដែទោះ Sae Ron ព្យាយាមទាក់ទងទៅតួប្រុសនេះយ៉ាងណា ក៏មិនទទួលបានការឆ្លើយតប រហូតដល់ Sae Ron ទាល់ច្រក លក់ផ្ទះសម្បែង ហើយនាងក៏សម្រេចចិត្តសម្លាប់ខ្លួនចំថ្ងៃកំណើតរបស់ Kim Soohyun។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


