ជីវិតកម្សាន្ដ
វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុតស្រាតជាមួយ Kim Soo Hyun
Sulli បានទទួលមរណភាពកាលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ នៅអាយុ ២៥ ឆ្នាំ។ នាងបានរងទុក្ខ ពីការនិយាយអាក្រក់ និងការឈ្លោះប្រកែកបន្តបន្ទាប់លើបណ្ដាញសង្គម។ នៅក្នុងវីដេអូថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ Garosero ក៏បានយោងទៅលើការបង្ហោះសម្ងាត់របស់ប្អូនប្រុសតារាស្រីដោយបង្ហាញថា គេអាចមានគោលបំណងវាយប្រហារទៅលើ Kim Soo Hyun ចំពេលមានភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី ២១ ខែមីនា ប្អូនប្រុសរបស់ Sulli បានបង្ហោះសារលើបណ្ដាញសង្គម ដោយសំដៅទៅលើបុរសឈ្មោះ Kim ថា «ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង»។ បើទោះជាលោកមិននិយាយចំៗ តែទស្សនិកជនអាចស្មានដឹងថា ប្អូន Sulli កំពុងវាយប្រហារទៅលើ Kim Soo Hyun ដែលការបង្ហោះនេះបានទាក់ទាញការរិះគន់យ៉ាងឆាប់រហ័ស។
រម្លឹកទៅឆ្នាំ ២០១៧ Sulli បានសម្តែងរួមគ្នាជាមួយ Kim Soo Hyun ក្នុងខ្សែភាពយន្តក្រោមចំណងជើងថា «Real» ដោយបង្ហាញពីតួអង្គ Song Yoo-hwa ។ ភាពយន្តនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនោះ ដោយសារតែឈុតឆាកជាក់លាក់របស់វា ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថា តួសម្តែងទាំងពីរស្រាតនៅក្នងអាងទឹកជាមួយគ្នា។
បន្ថែមពីលើនេះ វិទ្យាស្ថានបានបង្កើនការសង្ស័យជុំវិញឈុតឆាកអាក្រាតកាយរបស់ Sulli ។ ពួកគេបានអះអាងថា សម្ពាធជុំវិញឈុតឆាកជាក់លាក់ទាំងនោះ អាចនឹងរួមចំណែកដល់ការពិនិត្យមើលជាសាធារណៈ និងការយាយីដែលតារាសម្ដែងស្រីបានប្រឈមមុខពេញមួយអាជីពរបស់នាង។ ជាពិសេសនាងទទួលរងការធ្វើបាប ជិះជាន់និងបៀតបៀនពាក្យសម្ដីតែម្នាក់ឯង ខណៈ Kim Soo Hyun ដែលជាតួប្រុស បែរជាគ្មានបញ្ហាអ្វីទាំងអស់។
មិនត្រឹមតែរឿងរ៉ាវពាក់ព័ន្ធនឹង Kim Soo Hyun ម្នាក់ទេ រម្លឹកទៅកាន់ឆ្នាំ២០១៤ បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងស្នេហាជាមួយ Dynamic Duo’s Choiza នាងបានឈប់សម្រាកពីសកម្មភាពកម្សាន្ត ដោយសារតែទុក្ខព្រួយដែលបណ្តាលមកពីមតិស្អប់ខ្ពើម និងពាក្យចចាមអារ៉ាមមិនចេះចប់មិនចេះហើយ។ ក្រោយមក តារាស្រី បានប្រកាសដកខ្លួនចេញជាផ្លូវការ ពីក្រុមចម្រៀងស្រី f(x) ក្នុងឆ្នាំ ២០១៥៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សន្តិសុខនៅតៃវ៉ាន់ ត្រៀមការពារ Kim Soo Hyun យ៉ាងតឹងរ៉ឹង ខ្លាចមានគ្រោះថ្នាក់កើតឡើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


