សន្តិសុខសង្គម
អាជ្ញាធរណែនាំអ្នកស្ទូចត្រីលើស្ពានព្រះមុនីវង្សព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
អាជ្ញាធរសង្កាត់ច្បារអំពៅទី២ នៃរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែណែនាំដល់អ្នកនិយមស្ទូចត្រីមួយចំនួនកុំឲ្យមកស្ទូចត្រីនៅលើស្ពានព្រះមុនីវង្ស ព្រោះខ្លាចកើតមានគ្រោះថ្នាក់ណាមួយដល់អ្នកដំណើរជាយថាហេតុ។ តែការហាមឃាត់មិនឲ្យស្ទូចត្រីលើស្ពានពីសំណាក់អាជ្ញាធរនេះ ហាក់គ្មានប្រសិទ្ធភាព ដោយគេនៅតែសង្កេតឃើញមានអ្នកមកស្ទូចត្រីនៅលើស្ពាននេះដដែល។

លោក យុិន វុធ ចៅសង្កាត់រដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានប្រាប់ កម្ពុជាថ្មី ថា កន្លងមកអាជ្ញាធរតែងណែនាំប្រជាពលរដ្ឋអ្នកនិយមស្ទូចត្រីមិនឲ្យមកស្ទូចនៅលើស្ពាននោះទេ ព្រោះខ្លាចប៉ះពាល់ដល់អ្នកធ្វើដំណើរ ពិសេសជាងនេះគឺពេលពួកគាត់វាត់សន្ទូចពេលត្រីសុីអាចធ្វើឲ្យប៉ះលើអ្នកដំណើរបង្កឲ្យដួលម៉ូតូជួបគ្រោះថ្នាក់ជាយថាហេតុ។ លោកចៅសង្កាត់ក៏បានណែនាំឲ្យអ្នកនិយមស្ទូចត្រី គួរចុះមកស្ទូចនៅផ្នែកខាងក្រោមស្ពានវិញ ព្រោះមិនប៉ះពាល់ដល់អ្នកដំណើរ និងសណ្តាប់ធ្នាប់របៀបរៀបរយទៀតផង។ តែទោះបីហាមឃាត់យ៉ាងណា ក៏នៅតែមានអ្នកនិយមស្ទូចត្រីមួយចំនួននៅតែមកស្ទូចត្រីនៅលើស្ពានព្រះមុនីវង្សដដែល។ ករណីនេះជាជំហ៊ានបន្ទាប់ លោកចៅសង្កាត់នៅមិនទាន់បញ្ជក់ពីវិធានការបន្ថែមទៅលើអ្នកស្ទូចត្រីនៅលើស្ពាននេះនៅឡើយទេ៕
អត្ថបទ៖ នរា



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


