ព័ត៌មានជាតិ
លើស្ពានព្រះមុនីវង្សថ្មីសម្បូរទៅដោយអ្នកស្ទូចត្រីក្នុងពេលរាត្រី
អ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលដោយសារតែឃើញមនុស្សឈប់សំចតលើស្ពានយ៉ាងត្រៀបត្រាតែទីបំផុតទើបដឹងថាពួកឈរស្ទូចត្រី។

អ្នកធ្វើដំណើរបាននិយាយដូចៗគ្នាថា ពួកគាត់បានឃើញមនុស្សឈរត្រៀបត្រាលើចិញ្ចើមស្ពានព្រះមុនីវង្សថ្មីដែលដំបូងឡើយនឹកស្មានថា មានមនុស្សលោតទឹកប៉ុន្តែដល់ពេលឈប់សាកសួរទៅគួបផ្សំឃើញដងសន្ទូចជាច្រើនផងនោះទើបដឹងថាពួកគាត់ជាអ្នកស្ទូចត្រីសោះ។

តាមការរៀបរាប់ពីប្អូនប្រុស ធន់ វិសាល រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់ថា ជារៀងរាល់យប់រូបលោក និងមិត្តភក្ដិក្នុងភូមិតែងមកនាំគ្នាស្ទូចត្រីលើស្ពានព្រះមុនីវង្សថ្មីហើយស្ទូចត្រីបានគ្រាន់បើ ទោះជាមិនបានច្រើនក៏បានរួចម្ហូបជាជាងទិញត្រីចិញ្ចឹមតាមផ្សារមកធ្វើម្ហូបហើយជាត្រីទន្លេសុទ្ធសាត។
ក្រៅពីស្ទូចត្រីក៏មានអ្នកធ្វើដំណើរមកនាំគ្នាឈប់មើលការស្ទូចត្រីផងដែរ។ ត្រីដែលស្ទូចបានភាគច្រើនត្រីឆ្លាំងចាប់ពីទំងន់៣ខាំឡើងទៅ៕


អត្ថបទ៖ នរា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


