Connect with us

ជីវិតកម្សាន្ដ

កូនស្រីតារាកំប្លែងនាយ ព្រហ្មម៉ាញ ចូលរួមឧបត្ថម្ភអង្ករ ២ពាន់គីឡូជួយដល់វីរកងទ័ព និងជនភៀសសឹក

បានផុស

នៅ

ក្នុងនាមស្មារតីខ្មែរស្រលាញ់ខ្មែរ ខ្មែរសាមគ្គីជាធ្លុងតែមួយកូនស្រីកំពូលតារាកំប្លែងល្បីឈ្មោះនាយ ព្រហ្ម ម៉ាញ ឈ្មោះ Lovely-Baby Jessica បានចូលរួមឧបត្ថម្ភអង្ករ ២ពាន់គីឡូជួយដល់វីរកងទ័ព និងបងប្អូនភៀសសឹកនៅតាមបន្ទាត់ព្រំដែនតាមរយ:លោក ម៉ា ដូណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ា ដូណា បានបង្ហោះខ្លឹមសារថា “ប្អូនមកពីសហរដ្ឋអាមេរិកភ្លាមក៏ជួបបងភ្លាមហើយប្អូនថា ចង់ចូលរួមជួយអង្ករ ២០០០គីឡូដល់វីរកងទ័ព និងបងប្អូនភៀសសឹក នេះជាបុណ្យដល់ធំធេងណាស់សូមជូនកុសលមហាផលបុណ្យដល់ប្អូនស្រី Lovely-Baby Jessica សូមឱ្យទទួលបានសេចក្តីរុងរឿងជារៀងរហូតទៅ”។

តារាកំប្លែងនិងសម្តែង ម៉ា ដូណា បានបញ្ជាក់បន្ថែមទៀតថា “ប្អូនស្រីជាកូនបង្កើតលោកពូ ព្រហ្មម៉ាញ ក៏សូមជូនពរលោកពូអ្នកមីងទទួលបានសុខភាពល្អ ជំនួយបងប្អូនមកកាន់ពួកខ្ញុំ ហ៊ានធានាថាបានទៅដល់ផ្ទាល់វីរកងទ័ពនិងបងប្អូនភៀសសឹក”។

ប្រាកដណាស់មិនខុសពីសិល្បករ-សិល្បការិនីឯទៀតនោះទេ តារាសម្តែងលោក ម៉ា ដូណា មួយរយ:នេះ បានបង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការចុះជួយដល់វីរកងទ័ពជួរ និងបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។

ទន្ទឹមគ្នានឹងការចុះជួយនេះដែរ លោក ម៉ា ដូណា ក៏បានធ្វើការអំពាវនាវចំពោះបងប្អូនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងតែមួយ ដើម្បីបន្តជួយដល់វីរកងទ័ពជួរមុខព្រោះបងៗវីរកងទ័ពជួរមុខ លះបង់អស់ហើយរឿងអី្វជួរក្រោយលះបង់មិនបាន៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម