Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន ១៥៤ ​លានដុល្លារ ​ពី​ការ​នាំចេញ​ជ័រកៅស៊ូ​នៅរយៈពេល ៤ ខែ

បានផុស

នៅ

កម្ពុជាទទួលបានប្រាក់ចំណូល​ ១៥៤ ​លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ​នៅក្នុងរយៈពេល ៤ ​ខែ ២០២៦ កើនឡើង ១៨% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពីឆ្នាំមុន ​ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​នូវស្ថិរ​ភាព​ទីផ្សារ​តម្លៃ​ជ័រកៅស៊ូ។ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​ ​ប្រាប់កម្ពុជាំថ្មីថា​ ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច ​នយោបាយ ​នៅលើពិភពលោកជួបបញ្ហា ​ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា ​បន្តមាន​ស្ថិរ​ភាព​ល្អ ​ខណៈតម្លៃល្អ និងផ្ទៃដីដាំដុះកើនឡើង។​ តម្លៃកៅស៊ូលក់បាន ១៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៣,៧%។

​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​ នៅ​ថ្ងៃទី ​២៧ ឧសភា ២០២៦ ​បាន​ជំរុញ​ឱ្យ​ក្រសួងកសិកម្ម ​ក្រសួងឧស្សាហកម្ម ​និង​ក្រសួងពាណិជ្ជកម្ម ​តភ្ជាប់​រោងចក្រ​ផលិតកែច្នៃ​ ​ជា​មួយ​សហគមន៍​ផលិត​ជ័រកៅស៊ូ​ក្នុងស្រុក ​ដើម្បី​​បង្កើន​តម្លៃ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ។

​យោងតាមក្រសួងកសិកម្ម ​នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជា​ទទួល​បាន​ចំណូល ​៦០៤ លានដុល្លារ ​ពីការនាំ​ចេញ​ជ័រកៅស៊ូ ​ថយចុះ ​៩,១% ​ធៀប​នឹង​ឆ្នាំ​ ២០២៤ ​ថយចុះ​ដោយសារតែ​តម្រូវការប្រើ​ប្រាស់ក្នុង​ស្រុក​កើន​ឡើង។​

​គិតមកទល់ពេលនេះ ​កម្ពុជា​មានផ្ទៃដីដាំដុះកៅស៊ូ​សរុបជិត ​៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន​ ដែលពីមុន​ជ័រកៅ​ស៊ូមាន​ការនាំចេញ​ទាំងស្រុង ​ខណៈបច្ចុប្បន្ន កម្ពុជាមាន​លទ្ធ​ភាព​កែច្នៃ ​និង​លក់ក្នុង​ស្រុក៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម