ព័ត៌មានអន្ដរជាតិ
លោកត្រាំ គំរាមដាក់ពន្ធលើបណ្តាប្រទេសណា ដែលហ៊ានផ្គត់ផ្គង់ប្រេងឲ្យគុយបា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយគំរាមដាក់ពន្ធលើប្រទេសណាដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ដែលនេះគឺជាការបង្កើនសម្ពាធយ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសដែនកោះក្នុងតំបន់ការីប៊ីនមួយនេះ។

យោងតាមការចុះផ្សាយថ្ងៃទី៣០មករា២០២៦របស់សារព័ត៌មាន BBC ទោះបីជាបទបញ្ជានេះមិនទាន់បានបញ្ជាក់លម្អិតអំពីអត្រាពន្ធ ឬឈ្មោះប្រទេសគោលដៅជាក់លាក់ក៏ដោយ ប៉ុន្តែវាគ្របដណ្តប់យ៉ាងទូលំទូលាយលើអង្គភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងដល់ទីក្រុងឡាហាវ៉ាន មិនថាដោយផ្ទាល់ ឬប្រយោលក៏ដោយ។ លោកត្រាំ បានហៅសកម្មភាពរបស់រដ្ឋាភិបាលគុយបាថាជា «ការគំរាមកំហែងមិនធម្មតា និងគួរឲ្យកត់សម្គាល់» ដល់ផលប្រយោជន៍អាមេរិក ហើយបានចោទប្រកាន់ប្រទេសនេះថាបានផ្តល់ជម្រកដល់សត្រូវបរទេសដ៏គ្រោះថ្នាក់។
វិធានការនេះ បានកើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែលនាំឲ្យមានការកាត់ផ្តាច់ការនាំចេញប្រេងប្រមាណ ៣៥ ០០០បារ៉ែលក្នុងមួយថ្ងៃពីវ៉េណេស៊ុយអេឡាទៅកាន់គុយបា។ ការរំខានដល់ការផ្គត់ផ្គង់នេះ រួមផ្សំនឹងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការរឹបអូសនាវាដឹកប្រេងដែលរងទណ្ឌកម្ម បានធ្វើឲ្យវិបត្តិថាមពលនៅគុយបាកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ និងកង្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង។
ជាការឆ្លើយតប មន្ត្រីគុយបាបានប្រកាន់ជំហរថា ប្រទេសខ្លួនមានសិទ្ធិពេញលេញក្នុងការនាំចូលប្រេងឥន្ធនៈដោយគ្មានការជ្រៀតជ្រែក ហើយបានទាត់ចោលវិធានការរបស់អាមេរិកថាជាការបង្ខិតបង្ខំឯកតោភាគី និងគ្មានសីលធម៌៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


