ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍អាល្លឺម៉ង់ រងការពិន័យ ព្រោះលេងសើចជ្រុល លើកទង់ជាតិអាមេរិកនៅ Greenland
ទូរទស្សន៍ NDR ត្រូវបានពិន័យពីបទអនុញ្ញាតឲ្យតារាកំប្លែង Maxi Schafroth លើកទង់ជាតិអាមេរិកនៅលើបង្គោលទង់ជាតិមួយនៅជិតមជ្ឈមណ្ឌលវប្បធម៌នៅ Nuuk រដ្ឋធានី Greenland ខណៈពេលកំពុងថតកម្មវិធីកំប្លែង Extra 3 កាលពីថ្ងៃទី ២៧-២៨ ខែមករា។ នេះបើតាមបណ្ដាញ x បានបង្ហោះកាលពីថ្ងៃទី២៩មករា។

ផ្អែកតាមសាក្សីនៅកន្លែងកើតហេតុនិយាយថា តារាកំប្លែង Schafroth បានកំណត់អត្តសញ្ញាណខ្លួនឯងជាតំណាងរដ្ឋាភិបាលអាមេរិក។ យ៉ាងណា ប៉ូលិសនៅតំបន់ Greenland បានមកដល់ភ្លាមៗ ហើយពិន័យក្រុមការងារនៅស្ថានីយ៍ទូរទស្សន៍។
តាមរយៈសកម្មភាពរបស់តារាកំប្លែងរូបនោះ បានធ្វើឲ្យអ្នកស្រុកលើកោះមានការខឹងសម្បារចំពោះហេតុការណ៍យ៉ាងខ្លាំង។ ជាក់ស្ដែង មេដឹកនាំនៅលើកោះ លោកស្រី Olsen បានលើកឡើងថា «ការលើកទង់ជាតិនៅមជ្ឈមណ្ឌលវប្បធម៌ក្នុងរដ្ឋធានីរបស់យើង ដែលតំណាងឲ្យអំណាចយោធាដែលបានសំដៅទៅលើការប្រើប្រាស់កម្លាំងប្រឆាំងនឹង Greenland អស់រយៈពេលជាច្រើនសប្តាហ៍ វាមិនមែនជារឿងកំប្លែងទេ តែវាបង្កគ្រោះថ្នាក់ធំ» ។
លោកស្រីនិយាយថា ការបង្កើនភាពភ័យខ្លាចដល់សាធារណជនក្នុងការបង្កើតខ្លឹមសារ បង្កើនអ្នកទស្សនា និងការកម្សាន្តអ្នកដទៃ គឺជាទង្វើមួយដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវទុក្ខវេទនារបស់ប្រជាជនងាយរងគ្រោះ។ ដូច្នេះ មុនពេលថត សូមគិតជាមុន! សូមពិចារណាអំពីអ្វីដែលការលេងសើចរបស់អ្នក អាចធ្វើឲ្យគ្រួសារពួកគេមានអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងស្រុកកំណើតរបស់ពួកគេ។
យ៉ាងណាមិញ ទូរទស្សន៍ NDR បានសុំអភ័យទោសដល់ប្រជាជន Greenland ចំពោះការបន្សល់ទុកនូវចំណាប់អារម្មណ៍មិនល្អដល់មនុស្សលើកោះ ដោយធ្វើការពន្យល់ថា កម្មវិធីនេះបានចាក់ផ្សាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយវាជាកម្មវិធីដែលទស្សនិកជនជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ចូលចិត្តបំផុត។
ប្រធានាធិបតីត្រាំបាននិយាយម្តងហើយម្តងទៀតថា លោកចង់បញ្ចូល Greenland ជាឧបសម្ព័ន្ធ ទោះបីជាមានការជំទាស់ពីដាណឺម៉ាក និងបណ្តាប្រទេសនៅអឺរ៉ុបក៏ដោយ។ បើអាមេរិកមិនគ្រប់គ្រងកោះនេះទេ រុស្ស៊ី ឬចិននឹងធ្វើវា។មហិច្ឆតាក្នុងការគ្រប់គ្រងកោះ កំពុងធ្វើឲ្យទំនាក់ទំនងអន្តរអាត្លង់ទិកចុះខ្សោយ ក៏ដូចជាជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ទោះបីជាត្រាំបានដកការគំរាមកំហែងរបស់លោកក្នុងការដាក់ពន្ធ និងលុបបំបាត់លទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងកោះនេះក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អឺរ៉ុប ត្រូវខ្លាំងវិស័យការពារជាតិ ខណៈត្រាំធ្វើឲ្យទំនាក់ទំនងកាន់តែរង្គោះរង្គើ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


