ព័ត៌មានអន្ដរជាតិ
តើសង្គ្រាម៤ឆ្នាំមកនេះ រុស្ស៊ី-អ៊ុយក្រែន ត្រូវខាតបង់ប៉ុន្មាននិងខ្ទេចខ្ទីប៉ុនណា?
៤ឆ្នាំកន្លងផុតទៅ ផ្នែកខ្លះនៃប្រទេសអ៊ុយក្រែននិងរុស្ស៊ី ត្រូវខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម ដែលមិនទាន់ឃើញសញ្ញារលត់សោះ។

ពាក្យថាសង្គ្រាម គ្មានអ្វីចំណេញទេ គឺមានតែការខាតបង់ ភាពសោកសៅ ក្តីឈឺចាប់ និរាសព្រាត់ប្រាសនិងវិនាសកម្មប៉ុណ្ណោះ។
យោងតាមទិន្នន័យពីស្ថាប័នធំៗដូចជាអង្គការសហប្រជាជាតិ (UN), ធនាគារពិភពលោក (World Bank) និងស្ថាប័នស្រាវជ្រាវអន្តរជាតិ (CSIS), រយៈពេល៤ឆ្នាំមកនេះ ទាំងរុស្ស៊ីនឹងអ៊ុយក្រែន សុទ្ធតែត្រូវខាតបង់ធ្ងន់ធ្ងរ និងមានទាំងមនុស្សស្លាប់យ៉ាងច្រើនដោយសារសង្គ្រាម។

បើនិយាយពីការខាតបង់ផ្នែកសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ, ទិន្នន័យពីស្ថាប័នខាងលើបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៥ អ៊ុយក្រែនត្រូវខូចខាតអាគារ ផ្លូវថ្នល់ និងប្រព័ន្ធថាមពល គិតជាទឹកប្រាក់មានតម្លៃប្រហែល ១៩៥ ពាន់លានដុល្លារ។ ចំណែកឯការចំណាយលើសង្គ្រាមវិញ រុស្ស៊ីបានចាយលើអាវុធ គ្រាប់រំសេវ និងប្រាក់ខែទាហាន ជាង ៤៥០ ពាន់លានដុល្លារទៅហើយ។
ងាកមកមើលការខាតបង់គ្រឿងយុទ្ធោបករណ៍វិញ របាយការដដែលបង្ហាញថា ៤ឆ្នាំមកនេះ រុស្ស៊ីខ្ទេចអស់រថក្រោះនិងរថពាសដែកប្រហែល ១៣ ៨០០គ្រឿង, យន្តហោះ ៣៦១ គ្រឿង និងនាវាចម្បាំង ២៩ គ្រឿង រីឯអ៊ុយក្រែនខ្ទេចរថក្រោះនិងរថពាសដែកប្រហែល ៥ ៥៧០ គ្រឿង, យន្តហោះ ១៩៤ គ្រឿង និងនាវា ៤២ គ្រឿង។

សម្រាប់តួលេខជនរងគ្រោះវិញ រុស្ស៊ីត្រូវគេប៉ាន់ស្មានថាមានទាហានស្លាប់និងរបួសសរុបចន្លោះពី ៦០០ ០០០ ទៅ ៧៥០,០០០ នាក់ ខណៈអ៊ុយក្រែន អាចស្លាប់និងរបួសទ័ព ក្នុងរង្វង់ ៣០០ ០០០ ទៅ ៤៥០ ០០០ នាក់ ដ្បិតតួលេខទាំងនេះ មិនអាចបញ្ជាក់ច្បាស់បានក៏ដោយ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរបាយការណ៍ខាងលើគឺថា បើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក, អ៊ុយក្រែនត្រូវការថវិកាប្រហែល ៥៨៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដើម្បីកសាងប្រទេសឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


