ព័ត៌មានអន្ដរជាតិ
ហេតុការណ៍ដ៏រន្ធត់បំផុតកាល១៥ឆ្នាំមុន ការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅជប៉ុន ជាការចង់ចាំដ៏អាក្រក់បំផុត
ខួប១៥ឆ្នាំនៃរលកយក្សស៊ូណាមិនិងការរញ្ជួយដីក្នុងពេលជាមួយគ្នាដែលបណ្តាលឲ្យមានវិនាសកម្មសម្លាប់មនុស្សជាង២ម៉ឺននាក់ និងបណ្តាលឲ្យផ្ទុះឆេះខូចរោងចក្រថាមពលនុយក្លេអ៊ែរ នៅFukushima ប្រទេសជប៉ុន។
យោងតាមភ្នាក់ងារព័ត៌មាន រ៉យទ័រ និងAP ពលរដ្ឋ អគារ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានលេបត្របាក់ត្រឹមមួយរំពេច ខណៈរថយន្តខ្នាតតូចរុញទៅបុកជញ្ជាំងទឹកកម្ពស់១០ម៉ែត្រ ហេតុការណ៍នេះជារលកយក្សស៊ូណាមិកើតឡើងដោយគ្រោះរញ្ជួយដីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ បង្កឱ្យភ័យរន្ធត់តាមបណ្តោយឆ្នេរសមុទ្រភាគឦសានក្នុងប្រទេស។

មនុស្សយ៉ាងហោចណាស់ ១ ០០០នាក់ស្លាប់ភ្លាមៗ ខណៈជញ្ជាំងទឹកបានហូរយកអ្វីៗទាំងអស់ទៅតាមវាដែរ។
រញ្ជួយដីកម្រិត ៨.៩ រ៉ិចទ័របានវាយប្រហារនៅម៉ោង ១:៤៦ រសៀល មានចំណុចកណ្តាលប្រហែល ១២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ និងកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ចំណែករលកយក្សស៊ូណាមិបោកបក់មកលើច្រាំងភ្លាមៗ ថែមទាំងនាំយកផ្ទះសម្បែង រោងចក្រ កសិដ្ឋាន ទូកនេសាទ និងអាកាសយានដ្ឋានក្នុងស្រុកទៅជាមួយផង បង្កឱ្យមានការប្រកាសអាសន្ននៅទូទាំងអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
មិនតែប៉ុណ្ណោះប្រជាជននៅតំបន់ទំនាបនៃកោះតៃវ៉ាន់ ឥណ្ឌូណេស៊ី ហ្វីលីពីន និងហាវ៉ៃត្រូវបានជម្លៀសចេញ។
មនុស្សយ៉ាងហោចណាស់ ១០០នាក់នៅលើកប៉ាល់មួយត្រូវបានបោកបក់ទៅឆ្ងាយ។ អ្នកផ្សេងទៀតនៅលើដីព្យាយាមរត់គេចខ្លួនតាមរថយន្តនិងឡានក្រុង ប៉ុន្តែត្រូវបានទឹកសមុទ្រវ៉ាដាច់ ខណៈរថភ្លើងដឹកអ្នកដំណើរពីរគ្រឿងត្រូវបានរាយការណ៍ថារសាត់ទៅតាមទឹក។
ចំណែកផ្លូវថ្នល់ដួលរលំ និងបំបែកជាពីរដោយសារការរញ្ជួយដី បង្ខំឱ្យអាជ្ញាធរបញ្ជូនអ្នកជួយសង្គ្រោះតាមកប៉ាល់ និងឧទ្ធម្ភាគចក្រជាពិសេសមានយន្តហោះ ៣០០គ្រឿង និងនាវា ៤០គ្រឿងផងដែរ។
គួរបញ្ជាក់ថា ការរញ្ជួយដី និងរលកយក្សស៊ូណាមិ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងមានវិបត្តិរោងចក្រថាមពលនុយក្លេអ៊ែរក្នុងខេត្ត Fukushima និងសម្លាប់មនុស្សសរុបជាង ១៨ ០០០នាក់។
វាគឺជាការរញ្ជួយដីនេះគឺធំបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារប្រទេសជប៉ុនក្នុងរយៈពេល១៤០ឆ្នាំ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


