ព័ត៌មានអន្ដរជាតិ
ជប៉ុន រងការវាយប្រហារទៀតហើយ ដោយគ្រោះរញ្ជួយដី កម្រិតធ្ងន់
ទើបស្ងប់បានប៉ុន្មានថ្ងៃ ឥឡូវប្រទេសជប៉ុន ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដី ទៀតហើយ ដោយលើកនេះ ក៏មានកម្រិតធ្ងន់ដែរ គឺ ៦.២រ៉ិចទ័រ។

តាមការផ្សាយរបស់ WION, រញ្ជួយដី កើតឡើងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែេមសា ឆ្នាំ២០២៦ វាយប្រហារភាគខាងត្បូងកោះហុកកៃដូ ជាមួយជម្រៅ ៨៣គីឡូម៉ែត្រ។
ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា រញ្ជួយដីនេះ បង្កជាការរង្គើខ្លាំង ប៉ុន្តែមិនបណ្តាលឲ្យមានការព្រមានពីរលកយក្សស៊ូណាមិទេ។
ទន្ទឹមនោះ អាជ្ញាធរជប៉ុន កំពុងពិនិត្យមើលរបាយការណ៍នៃការខូចខាត និងវាយតម្លៃអំពីផលប៉ះពាល់ផ្សេងៗ។
គ្រោះធម្មជាតិនេះ កើតឡើងមួយសប្តាហ៍ផង បន្ទាប់ពី ការរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិ វាយប្រហារភាគខាងជើងប្រទេសជប៉ុន ឈានដល់ការប្រកាសអាសន្ន។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង និងចេញការព្រមានពិសេសអំពី ហានិភ័យនៃគ្រោះរញ្ជួយដីមហិមា ដែលអាចមានកម្រិត ៨.០រ៉ិចទ័រ ឬលើសពីនេះទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
តាមការព្រមាននាពេលនោះ JMA ប្រកាសថា ស្ថានភាពពេលនេះខុសពីមុនហើយ! ដ្បិតលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីមហិមា ស្ថិតនៅកម្រិតទាបនៅឡើយក៏ដោយ ប៉ុន្តែវាបានកើនលើសស្ថានភាពធម្មតា ១០ដងហើយ។
ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសកម្មភាពរញ្ជួយដីខ្លាំងបំផុត នៅលើពិភពលោក ពីព្រោះ ស្ថិតនៅក្នុងតំបន់ ដែលមានផ្លាកតិចតូនិកដ៏ស្មុគស្មាញបំផុត។ ក្នុងចំណោមផ្លាកតិចតូនិកធំៗរាប់សិប ដែលបង្កើតបានជាផ្ទៃផែនដី គឺមានចំនួន ៤ ស្ថិតនៅក្នុងប្រទេសជប៉ុន។
ដោយសារទីតាំងស្ថិតនៅតាម «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ប្រទេសជប៉ុន តែងជួបប្រទះ នូវគ្រោះរញ្ជួយដីប្រមាណ ២០% នៃរាល់គ្រោះរញ្ជួយដី ដែលមានកម្រិតចាប់ពី ៦ រ៉ិចទ័រឡើងទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


