Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​​ដាក់​ពង្រាយ​ទាហានជើងទឹក-នាវិក​ ៥០០០នាក់ និង​​​​​នាវាចម្បាំងទៅ​មជ្ឈិម​បូព៌ា

បានផុស

នៅ

មន្ទី​របញ្ចកោណ​​​ បានឱ្យ​ដឹង​ថា​​​ កង​ទ័ព​ជើង​ទឹក និង​​នាវិក​ប្រមាណ ៥ ០០០នាក់​ និង​នាវា​ចម្បាំង​បី​គ្រឿង​របស់កងទ័ពជើងទឹកអាមេរិក កំពុងដាក់​ពង្រាយ​ទៅ​កាន់​មជ្ឈិមបូព៌ា​ប្រឆាំង​នឹង​​​អុីរ៉ង់​។

បើយោងតាមសារព័ត៌មាន NBC News ដែលផ្សាយកាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែមីនា ឆ្នាំ​២០២៦ សមាជិក​កងទ័ព​ក្នុង​មួយ​​ក្រុមៗ​ ដែល​ជា​អង្គភាពបេសកកម្ម​ជើង​ទឹក​ ឬ​ហៅ​ថា​ ARG/MEU ​បាន​ត្រៀមលក្ខណៈ​រួច​រាល់​ហើយសម្រាប់​ប្រតិបត្តិការណ៍​ក្នុង​ទឹក​។

នាវាចម្បាំង USS San Diego។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​ក្នុង​ក្រុម​ទាំង​អស់ មាន​ទាហាន​ជើង​ទឹក​ ២៥០០នាក់ និង​នាវិក ២៥០០នាក់​។

កងទាហាន​ជើង​ទឹក​ MEU ជា​ក្រុម​ទាហាន​ដែល​បណ្តុះ​បណ្តាល​សម្រាប់​ឆ្លើយតបនឹង​វិបត្តិ ដូចជាការជម្លៀសចេញ​ពីតំបន់គ្រោះថ្នាក់ និងការ​ការពារ​ស្ថានទូត។

ពួកគេក៏ត្រូវបានបណ្តុះបណ្តាលឱ្យ​ក្លាយ​ជាអ្នក​ដំបូងគេដែល​ទៅដល់​សមរភូមិផងដែរ​ ដើម្បី​បង្កើតតំបន់សម្រាប់​កងកម្លាំងផ្សេងទៀត​ដូចជា ​ការបើក​ប្រតិបត្តិករ​ពិសេស និងការអនុវត្តបេសកកម្ម។

នាវិកមក​ពីក្រុម Tripoli Amphibious Ready Group មានទាំង​នាវាចម្បាំង USS San Diego, USS Tripoli និង USS New Orleans។

មិនតែ​ប៉ុណ្ណោះ​នាវា​​ទាំង​នោះ​ទើបតែបាន​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ហ្វីលីពីនកាលពីពេលថ្មីៗ​នេះ ប៉ុន្តែបច្ចុប្បន្ន​​កំពុង​ធ្វើដំណើរឆ្ពោះ​​ទៅទិសខាងលិចវិញ​។

មន្ត្រីអាមេរិកម្នាក់​នៅ​មជ្ឈមណ្ឌលបញ្ជាការកណ្តាល (CENTCOM) បានបញ្ជាក់ថា មជ្ឈមណ្ឌលបញ្ជាការកណ្តាលនេះ បាន​ស្នើសុំកងកម្លាំងបន្ថែម ព្រោះផ្នែកមួយ​នៃផែនការ​សម្រាប់​សង្គ្រាមនៅ​អុីរ៉ង់ ​គឺ​ត្រូវការកងកម្លាំង​ជើង​ទឹក​ ដើម្បី​ផ្តល់​ជម្រើស​សម្រាប់​ប្រតិបត្តិការ​។

យ៉ាងណា​អ្នក​​សារព័ត៌មាន​មិន​អាច​សុំ​ការអត្ថាធិប្បាយ​អំពីការដាក់​ពង្រាយ​កង​កម្លាំង​ទាំង​នោះ​បានឡើយ។

មន្ត្រី​មន្ទីរបញ្ចកោណម្នាក់ឆ្លើយ​​ថា៖ «ដោយសារ​តែសន្តិសុខ​ប្រតិបត្តិការ យើង​មិន​ពិភាក្សា​ពីដំណើរ​ការ​​ពេល​ខាង​មុខ​ ឬសម្មតិកម្មទេ»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម