កីឡា
ប្រវត្តិសាស្ត្រកម្រមាន! សេណេហ្គាល់ លើកពានទ្វីប អាហ្វ្រិក ២ ខែហើយ ត្រូវគេដកឱ្យទៅ ម៉ារ៉ុក វិញ
សហព័ន្ធបាល់ទាត់ទ្វីប អាហ្វ្រិក (CAF) បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានដកហូតពានទ្វីប អាហ្វ្រិក (AFCON 2025) ចេញពីក្រុមជម្រើសជាតិ សេណេហ្គាល់ ដោយប្រគល់ឱ្យទៅក្រុមជម្រើសជាតិ ម៉ារ៉ុក វិញ។

ក្រុមជម្រើសជាតិ សេណេហ្គាល់ បានលើកពាន AFCON 2025 នេះបានរយៈពេល ២ ខែហើយ ពោលតាំងពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៦ បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះ ម៉ារ៉ុក នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០។ ទោះបីជាយ៉ាងណា នៅថ្ងៃទី ១៨ ខែ មីនា នេះ សហព័ន្ធបាល់ទាត់ទ្វីប អាហ្វ្រិក បានសម្រេចដកពានពី សេណេហ្គាល់ ដោយផ្តល់ពាន និងជ័យជម្នះ ៣-០ ទៅ ម៉ារ៉ុក វិញ។

មូលហេតុដែល CAF សម្រេចចិត្តបែបនេះ ដោយសាររកឃើញកំហុសធ្ងន់ធ្ងររបស់ក្រុមរហស្សនាម តោនៃរ៉ាងហ្គា បានដើរចេញពីទីលានអំឡុងការប្រកួតនោះ ព្រោះមិនពេញចិត្តនឹងការកាត់ក្តីរបស់អាជ្ញាកណ្តាល ដែលបានផ្តល់បាល់ប៉េណាល់ទីឱ្យក្រុម ម៉ារ៉ុក ប៉ុន្តែកីឡាករ Brahim Diaz ស៊ុតមិនចូល។ ប្រការនេះ សហព័ន្ធបាល់ទាត់ទ្វីប អាហ្វ្រិក បានចោទប្រកាន់ក្រុមជម្រើសជាតិ សេណេហ្គាល់ ថា បានប្រព្រឹត្តកំហុសត្រង់មាត្រា ៨២ និង ៨៤ នៃលក្ខន្តកៈការប្រកួតបាល់ទាត់ទ្វីប អាហ្វ្រិក។

ដូច្នេះចុងក្រោយ CAF ក៏សម្រេចឱ្យក្រុម សេណេហ្គាល់ ចាញ់ការប្រកួតវិញ ហើយបានផ្តល់ជ័យជម្នះ និងពានទៅឱ្យក្រុមជម្រើសជាតិ ម៉ារ៉ុក ជាផ្លូវការ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


