Connect with us

កីឡា

មិនធម្មតា! សេណេហ្គាល់ មិនចាញ់សោះក្នុងពាន​អាហ្វ្រិក AFCON 2025 រហូតក្លាយជាជើងឯក

បានផុស

នៅ

ក្រុមជម្រើសជាតិ សេណេហ្គាល់ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយមិនស្គាល់បរាជ័យសោះក្នុងពានរង្វាន់ទ្វីប អាហ្វ្រិក AFCON 2025 តាំងពីវគ្គក្នុងពូល រហូត​ដល់វគ្គ ផ្តាច់ព្រ័ត្រ ​ដើម្បី​ក្លាយជាជើងឯក លើកទី ២ នៅក្នុងប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ក្រុមជម្រើសជាតិ សេណេហ្គាល់ ឈ្នះពាន AFCON 2025
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជម្រើសជាតិ សេណាហ្គាល់ ដណ្តើមបានជើងឯកពានរង្វាន់ទ្វីប អាហ្វ្រិក AFCON 2025 ជាផ្លូវការ បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះជម្រើសជាតិ ម៉ារ៉ុក ក្នុងលទ្ធផល ១-០ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ១៩ ខែ មករា ឆ្នាំ ២០២៦។ គ្រាប់បាល់តែ ១ គ្រាប់គត់របស់ សេណេហ្គាល់ គឺរកបានដោយកីឡាករ Pepe Gueye នៅនាទីទី ៩៤។

នេះជាលើកទី ២ ហើយសម្រាប់ក្រុមជម្រើសជាតិ សេណេហ្គាល់ ដែលបានឈ្នះជើងឯកពានរង្វាន់ទ្វីប អាហ្វ្រិក AFCON។ ចំពោះការឈ្នះពាន AFCON ទាំង ២ លើករបស់ សេណេហ្គាល់ សុទ្ធតែមានការចូលរួមចំណែកយ៉ាងសំខាន់ដោយខ្សែប្រយុទ្ធ Sadio Mane ហើយបច្ចុប្បន្នកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ពិតប្រាកដរបស់ក្រុមរហស្សនាម «តោតេរ៉ង់ហ្គា»។

កីឡាករក្រុមជម្រើសជាតិ សេណេហ្គាល់

នៅក្នុងព្រឹត្តិការណ៍ AFCON 2025 កីឡាករ Sandio Mane បានឈ្នះពានរង្វាន់ កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បន្ទាប់ពីរកបាន ២ គ្រាប់។ ចំណែកកីឡាករ Brahim Diaz ឈ្នះស្បែកជើងមាស បន្ទាប់ពីរកបានគ្រាប់បាល់ច្រើនជាងគេ ចំនួន ៥ គ្រាប់។ ចុងក្រោយពានរង្វាន់ស្រោមដៃមាស បានទៅលើអ្នកចាំទីជម្រើសជាតិ ម៉ារ៉ុក កីឡាករ Yassine Bono៕

ម្ចាស់ពានឯកត្តជនទាំង ៣ ក្នុងពាន AFCON 2025

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម