Connect with us

ព័ត៌មានអន្ដរជាតិ

CENTCOM៖ អាមេរិកវាយ​ចំគោលដៅជាង ១០ ០០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់

បានផុស

នៅ

សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះឡើងយ៉ាងខ្លាំងក្លាបំផុត ដោយកាលពីថ្ងៃពុធ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២៦ មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់កណ្តាល (CENTCOM) លោក Brad Cooper បានប្រកាសថា កងកម្លាំងអាមេរិកបានវាយប្រហារលើគោលដៅយោធាជាង ១០ ០០០កន្លែង នៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Cooper បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស និងតាមសមុទ្រយ៉ាងសន្ធាប់នេះ បានធ្វើ​ឲ្យ​កងទ័ពជើងទឹករបស់អ៊ីរ៉ង់ស្ទើរតែរលាយទាំងស្រុង ដោយ៩២%នៃនាវាចម្បាំងធំៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលអស់។ លោកបានសង្កត់ធ្ងន់ក្នុងសារ​ជា​វីដេអូថា «ឥឡូវនេះ ពួកគេលែងមានសមត្ថភាពបញ្ជាកងទ័ពជើងទឹកដើម្បីបង្កឥទ្ធិពលក្នុងតំបន់ ឬលើពិភពលោកទៀតហើយ»។ ក្រៅពីការកម្ទេចនាវាចម្បាំង និងមូលដ្ឋានមីស៊ីល សហរដ្ឋអាមេរិកក៏បានអះអាងដែរថា ខ្លួនបានកម្ទេចសមត្ថភាពដ្រូនសមុទ្ររបស់អ៊ីរ៉ង់យ៉ាងដំណំ និងបានកាត់ផ្តាច់រាល់លទ្ធភាពទាំងឡាយដែលរបបដឹកនាំអ៊ីរ៉ង់ចង់ស្រោចស្រង់ ឬសាងសង់កម្លាំងយោធាជើងទឹករបស់ខ្លួនឡើងវិញ។

សូម​ជម្រាប​ថា ប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ខែកុម្ភៈនេះ បានបណ្តាល​ឲ្យ​មនុស្សជាង ១៣០០​នាក់បាត់បង់ជីវិត រួមទាំងអតីតមេដឹកនាំកំពូល លោក Ali Khamenei ផងដែរ។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលសំដៅទៅលើប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក ដែលបណ្តាល​ឲ្យ​ទាហានអាមេរិក ១៣នាក់ស្លាប់ និងប្រហែល ២៩០នាក់ផ្សេងទៀតរងរបួស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម