ព័ត៌មានអន្ដរជាតិ
មន្ត្រីអ៊ីរ៉ង់ ថា គ្មានឡើយការលាលែងពីអំណាចរបស់ប្រធានាធិបតី Pezeshkian
អាជ្ញាធរអ៊ីរ៉ង់ នៅថ្ងៃចន្ទ ទី១ ខែមិថុនា បានបដិសេធនូវរាល់សេចក្តីរាយការណ៍ចចាមអារ៉ាមដែលបានអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប៉ុនប៉ងចុះចេញពីតំណែង ដើម្បីធ្វើការតវ៉ាចំពោះការក្តោបក្តាប់អំណាចសម្រេចចិត្តទាំងស្រុងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងកំឡុងពេលមានសង្គ្រាម។

ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Iran International ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា លោក Pezeshkian បានដាក់លិខិតលាលែងពីតំណែងទៅកាន់មេដឹកនាំកំពូល លោក Mojtaba Khamenei ដោយលើកឡើងថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ត្រូវបានផាត់ចេញពីដំណើរការសម្រចចិត្តដ៏សំខាន់ៗរបស់ថ្នាក់ដឹកនាំជាតិអ៊ីរ៉ង់ ហើយកង្វះចន្លោះនេះ បានបើកផ្លូវឲ្យក្រុមមនោគមវិជ្ជាតឹងរ៉ឹងនៅក្នុងជួរ IRGC ចូលមកគ្រប់គ្រងកិច្ចការទាំងឡាយជំនួសវិញ។
ដោយផ្អែកលើប្រភពព័ត៌មានពីមន្ត្រីម្នាក់ក្នុងជួររដ្ឋាភិបាល ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ដែលស្និទ្ធនឹងក្រុម IRGC បានរាយការណ៍ថា លោកប្រធានាធិបតីមិនបានលាលែងពីតំណែងដូចសេចក្តីរាយការណ៍នានាលើកឡើងនោះទេ ហើយលោកកំពុងបន្តបំពេញភារកិច្ចរបស់លោកជាធម្មតា។
ដោយឡែក លោក Seyed Mehdi Tabatabaei អនុប្រធានផ្នែកទំនាក់ទំនង និងព័ត៌មាននៃការិយាល័យប្រធានាធិបតី ក៏បានទាត់ចោលសេចក្តីរាយការណ៍របស់ Iran International ផងដែរ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X ដោយ លោក បានបញ្ជាក់ថា លោក Pezeshkian នឹងមិនរាថយពីការបម្រើប្រជាជនឡើយ។
សាររបស់លោក Tabatabaei បានសរសេរថា «ការបង្ហោះពាក្យចចាមអារ៉ាមដោយបណ្តាញផ្សព្វផ្សាយបរទេសដែលគ្មានការជឿជាក់នេះ គឺគ្រាន់តែជាការបន្តល្បែងប្រព័ន្ធផ្សព្វផ្សាយដ៏គួរឲ្យអស់សំណើចពីមុនៗប៉ុណ្ណោះ។ ពួកគេបានយកការស្រមៃចង់បានរបស់ខ្លួនឯង មកផ្សាយធ្វើជាការពិត»។
សារនោះបានបន្ថែមទៀតថា «ប្រធានាធិបតី Pezeshkian នឹងមិនដកថយពីការបម្រើប្រជាជនឡើយ ដូចដែលប្រជាជាតិអ៊ីរ៉ង់មិនងាកក្រោយពីផ្លូវនៃសាមគ្គីភាព និងការតស៊ូនោះដែរ។ ពួកគេនឹងយកបំណងប្រាថ្នាដែលចង់បំបែកបំបាក់សាមគ្គីភាពរបស់ប្រជាជាតិអ៊ីរ៉ង់នេះ ទៅតាមខ្លួនរហូតដល់ក្នុងផ្នូរ»។
សូមជម្រាបជូនថា សារព័ត៌មាន Iran International ដោយផ្អែកលើប្រភពនានា បានអះអាងថា លោក Pezeshkian បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការទៅកាន់ការិយាល័យមេដឹកនាំកំពូល ដោយលោកបានអះអាងនៅក្នុងលិខិតនោះថា ក្រោមឥទ្ធិពលគ្រប់គ្រងរបស់ IRGC លើការសម្រេចចិត្ត លោកមិនអាចដឹកនាំរដ្ឋាភិបាល និងបំពេញការទទួលខុសត្រូវតាមច្បាប់របស់លោកបានឡើយ ហើយដោយសារមូលហេតុនេះ លោកបានស្នើសុំចុះចេញពីតំណែងជាបន្ទាន់។
សេចក្តីរាយការណ៍នេះ បានបន្ថែមទៅលើរបាយការណ៍ជាច្រើនខែមុនៗ ដែលបានអះអាងពីភាពតានតឹងរវាងរដ្ឋាភិបាល និងស្ថាប័នសន្តិសុខយោធារបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ កាលពីមុន របាយការណ៍របស់សារព័ត៌មាន New York Times ក៏ធ្លាប់បានអះអាងដែរថា ក្រុមឥស្សរជនជាន់ខ្ពស់មួយក្រុមតូច ដែលភាគច្រើនជាមេបញ្ជាការជាន់ខ្ពស់បច្ចុប្បន្ន ឬអតីតមេបញ្ជាការរបស់ IRGC គឺជាអ្នកដឹកនាំការសម្រេចចិត្តទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ង់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


