Connect with us

ព័ត៌មានជាតិ

សមម្ថកិច្ចខណ្ឌដូនពេញ អញ្ជើញម្ចាស់ម៉ូតូ និងម្ចាស់ទីតាំងផ្ញើរ មកដោះស្រាយបញ្ចប់រឿង ករណីបាត់គ្រឿងម៉ូតូ (ម៉ាញ៉េតូ) នៅកន្លែងផ្ញើរ

បានផុស

នៅ

បន្ទាប់ពីមានការផ្សព្វផ្សាយ​ ទីតាំងទទួលផ្ញើម៉ូតូនៅអគារអ៉ិចឆេងស្វែ​ បាត់បង់គ្រឿងម៉ូតូ(ម៉ាញ៉េតូ) អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ បានកាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ បានចាត់កម្លាំងជំនាញចុះទៅដល់ទីតាំង​នោះភ្លាម​ និងបានអញ្ជើញតំណាងម្ចាស់ទីតាំង​ និងម្ចាស់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ ដើម្បីធ្វើការសួរនាំពាក់ព័ន្ធករណីខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងអំពីដំណោះស្រាយ ករណីបាត់បង់គ្រឿងម៉ូតូ (ម៉ាញ៉េតូ) នៅទីតាំងទទួលផ្ញើម៉ូតូ នៅអគារអ៊ិចឆេងស្វែដោយ ម៉ូតូចំនួន២៣ គ្រឿងនៅទីតាំងតែមួយ បានបាត់ម៉ាញ៉េតូ ពេលនេះត្រូវសមត្ថកិច្ចហៅទាំងម្ចាស់ទីតាំងផ្ញើ និង ម្ចាស់ម៉ូតូ ទៅដោះស្រាយហើយ។

ជាមួយគ្នានេះរវាងភាគីម្ចាស់ទទួលផ្ញើម៉ូតូនិងភាគីម្ចាស់ម៉ូតូ ចំនួន២៣គ្រឿង បានសម្របសម្រួល​គ្នា ដោយភាគីទាំងសងខាងស្នើសុំសមត្ថកិច្ច​ បញ្ចប់បញ្ហាដោយខាងម្ចាស់ម៉ូតូមិនដាក់ពាក្យប្តឹងម្ចាស់ទីតាំងអ្នកទទួលផ្ញើម៉ូតូនោះឡើយ នៅខណៈដែលភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ ចេញមុខទទួលខុសត្រូវដោះស្រាយសំណងបាត់បង់សម្ភារ ម៉ូតូ ទាំងអស់។

ដោយឡែកករណីនេះសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារម៉ូតូ នៅទីតាំងខាងលើ ដើម្បីយកមកអនុវត្តវិធានការជាសមត្ថកិច្ច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម