កីឡា
មូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
កីឡាករជនជាតិអាមេរិក Penrose ដែលក្រុមបាល់ទះស្នងការខេត្តស្វាយរៀងយកមកជួយក្រុមក្នុងតេជោលីគ រដូវកាលទី៣ ហាក់នៅមិនទាន់បានបញ្ចេញសមត្ថភាពឲ្យល្អខ្លាំងនៅឡើយទេប៉ុន្មានប្រកួតជុំទី១ កន្លងទៅនេះ ខណៈអ្នកគាំទ្រហាក់ឆ្ងល់លេងមិនខ្លាំងដូចតាមវីដេអូលើបណ្ដាញសង្គម។

កីឡាករអាមេរិក Penrose
ជុំវិញសមត្ថភាពកីឡាករអាមេរិក Penrose ម្នាក់នេះលោក សូ សែម គ្រូបង្វឹករបស់ស្នងការខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារបញ្ហាផ្លាស់ប្ដូរទីកន្លែងមិនទាន់សម្របបរិយាកាស និងម្ហូបអាហានៅកម្ពុជារហូតដល់រាគប៉ុន្មានថ្ងៃជាប់គ្នាទៀតផង។ ដោយសារបញ្ហាសុខភាពនេះទើបធ្វើឲ្យរូបគេមិនមានកម្លាំងក្នុងការជួយក្រុម ឬលេងឲ្យបានល្អពេញលេញនោះទេ។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា មួយវិញទៀតរូបគេជាកីឡាករមកតំបន់ជឿលឿនខ្លាំងខាងបាល់ទះ និងមានទម្រង់លេងខុសពីអាស៊ាននេះ ដូច្នេះទើបធ្វើឲ្យរូបគេមិនទាន់អានលេងឲ្យត្រូវស៊ីសង្វាក់ជាមួយក្រុមភ្លាមៗបានឡើយ។ យ៉ាងណាអំឡុងពេលសម្រាកប្រហែល ២សប្ដាហ៍នេះលោកសង្ឃឹមថា Penrose អាចនឹងសម្របខ្លួនបានប្រសើរឡើងវិញទាំងបរិយាកាសរស់នៅ និងទម្រង់លេងជាមួយមិត្តរួមក្រុម។

កីឡាករអាមេរិក Penrose
បញ្ជាក់ដែរថា ក្រុមបាល់ទះស្នងការខេត្តស្វាយរៀង បាននាំយកកីឡាករអាមេរិក Penrose អំឡុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះដើម្បីមកជួយក្រុមក្នុងការប្រកួតតេជោលីគ រដូវកាលទី៣។ កីឡាករអាមេរិករូបនេះលេងក្នុងតំណែងស្មាត់ស្លាបឆ្វេង (Opposite Hitter) និងជាកីឡាករមានសេវាធ្ងន់ លឿន តាមរយៈការប្រកួតកន្លងទៅនេះ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


