Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌបឹងកេងកង ៖ មន្រ្តីទូទាំងខណ្ឌនៅតែបន្តចុះពិនិត្យទីតាំងស្នាក់នៅ ដើម្បីបង្ការបទល្មើស Online scam

បានផុស

នៅ

លោក សុខ សម្បតិ្ត អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះបន្ត ចុះពិនិត្យឆែកឆេរទីតាំងស្នាក់នៅជនបរទេសចំនួន០៥ទីតាំង រកឃើញជនបរទេស ១៣សញ្ជាតិ ស្មើ ៤៦នាក់ ស្នាក់នៅស្របច្បាប់ ប៉ុន្តែមិនមានបង្កប់បទល្មើសស្កេមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះចំនួន៥ក្រុម ចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងអគារខុនដូរ អាផាត មិ ន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទ ល្មើសឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAM) ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង។

លោក សុខ សម្បត្តិ អភិបាលបឹងកេងកង លើកឡើងថា ក្នុងនោះ ចំណុចអគារលេខ២៩២ ផ្លូវលេខ២៩២ ភូមិ៥ សង្កាត់បឹងកេងកងទី២ កម្ពស់ ០៤ជាន់ មានបន្ទប់ស្នាក់នៅសរុប ០៧បន្ទប់ និងរកឃើញមានជនបរទេសស្នាក់នៅសរុប ០៩នាក់ (ស្រី ០៦នាក់) , អាផាតមិន វីរ៉ា(VIRA APARTMENT) ស្ថិតនៅអគារលេខ១៤ ផ្លូវលេខ៣០២ ភូមិ៧ សង្កាត់បឹងកេងកងទី១ បន្ទប់ស្នាក់នៅសរុប ២៦បន្ទប់ មានជនបរទេសកំពុងរស់នៅ ១៩នាក់(ស្រី៨នាក់) ស្មើនឹង៩សញ្ជាតិ

សណ្ឋាគារ រីទ្បែត ផ្ទះលេខ៨១ ផ្លូវលេខ១០៥ ភូមិ៦ សង្កាត់បឹងកេងកងទី៣ កម្ពស់ ១៤ជាន់ មានបន្ទប់ស្នាក់នៅសរុប ៧២បន្ទប់ និងមានជនបរទេសសរុប ១៨នាក់ ស្មើនឹង០៤សញ្ជាតិ , ផ្ទះសំណាក់សំណាងល្អ  ផ្លូវ៣០៤ ភូមិ០៥ សង្កាត់អូឡាំពិក កម្ពស់០៥ ជាន់ ១៥ បន្ទប់ គ្មានជនបរទេសស្នាក់នៅ , ផ្ទះលេខ៧Z ផ្លូវលេខ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក មានកម្ពស់ ៣ជាន់ បន្ទប់ជួលសរុប ៧បន្ទប់ គ្មានជនបរទេសស្នាក់នៅ ។ ដោយសរុបចំនួន៥ទីតាំង ដែលមានបន្ទប់ស្នាក់នៅសរុប១២៧បន្ទប់ , ជនបរទេសសរុប៤៦នាក់(ស្រី៣៤នាក់) ស្មើនឹង១៣សញ្ជាតិ។

អភិបាលខណ្ឌបឹងកេងកង បានបញ្ជាក់បន្ថែមថា ចំពោះទីតាំងទាំង ០៥ ខាងលើ អាជ្ញាធរបានត្រួតពិនិត្យ គឺមិនមានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នោះទេ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម