Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមអាគារស្នាក់នៅមានការប្រមូលផ្ដុំជនបរទស ដើម្បីបោសសម្អាតបទល្មើសអនឡាញស្កេម

បានផុស

នៅ

កម្លាំងអាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមអាគារស្នាក់នៅ សណ្ឋាគារ ខុនដូ អាផាត ដើប្បីគ្រប់គ្រង ជនបរទស និងការរស់នៅប្រមូលផ្ដុំ ប្រព្រឹត្តបទល្មើស ដើម្បីបោសសម្អាតបទល្មើសអនឡាញស្កេម ចេញពីមូលដ្ឋាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះត្រួតពិនិត្យនេះធើ្វឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និង ជាប្រធានគណ:បញ្ជាបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តចុះត្រួតពិនិត្យការគ្រប់គ្រង ការរស់នៅប្រមូលផ្ដុំ ស្របតាមអនុក្រឹត្យលេខ ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និង ខ្នងផ្ទះនានា ពិសេស គឺឈានទៅបង្រ្កាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) នៅក្នុងមូលដ្ឋាន។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា កម្លាំងអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តចុះត្រួតពិនិត្យ ជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើស ដែលអាចកើតឡើង ហើយបានបង្ការ បានទាន់ពេលវេលា។

លោកអភិបាលខណ្ឌបានបន្តលើកឡើងថា លោកក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌសូមណែនាំនិងព្រមាន ដល់មន្រ្តីក្រោមឪវាទទាំងអស់បើមានពាក់ព័ន្ធ ប៉ះពាល់ជាមួយបទល្មើស Online Scam ត្រូវលាងដៃ ក្នុងករណីមានការពាក់ព័ន្ធនោះ មិនមានការលើកលែងណាមួយឡើយ។

លោកអភិបាលបានសង្កត់ធ្ងន់បន្តទៀតថា មន្រ្តីមានសមត្ថកិច្ច ថ្នាក់ខណ្ឌ សង្កាត់ប៉ុស្តិ៍រដ្ឋបាល  ភូមិ ត្រូវបន្តចុះត្រួតពិនិត្យឲ្យជាប់ជាប្រចាំ ក្នុងករណីសង្ស័យត្រូវចុះបង្ក្រាបឲ្យបានទាន់ពេល ហើយជាពិសេស អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ត្រូវតាមដានមើលតាម អាគារ ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលជាដើម ព្រោះក្នុងរយៈពេលកន្លងមកនេះ មានការបង្ក្រាបបទល្មើស Online Scam យ៉ាងតឹងរឹងនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលអាចធ្វើឱ្យក្រុមជនល្មើសមួយចំនួនរត់គេចខ្លួនចូលមកលាក់ខ្លួននៅក្នុងតំបន់រាជធានី ដើម្បីបន្តសកម្មភាពខុសច្បាប់៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម