ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយស្រុកអន្លង់វែង ដឹកនាំក្រុមការងារយុវជន ចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងនៅព្រំដែនកម្ពុជា-ថៃ
ឧត្តរមានជ័យ ៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាង ឃីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអន្លង់វែង បានដឹកនាំក្រុមការងារយុវជនស្រុក ចុះជួបសំណេះសំណាលជាមួយក្រុមការងារយុវជនឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរមណីយដ្ឋានទេសចរណ៍ក្បាលទន្សោងលើភ្នំដងរែក ស្ថិតនៅភូមិសាស្ត្រ ភូមិអូរក្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនឃុំលំទង ឯកឧត្តម នាង ឃីម បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមយុវជនឃុំលំទងទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ឲ្យមានលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ ដូចប្រជាពលរដ្ឋដទៃដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម នាង ឃីម បានមានប្រសាសន៍ទៀតថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍យ៉ាងគំហុក ដែលជាក្តីព្រួយបារម្ភមួយយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ ដែលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។ ដើម្បីឈានបញ្ចប់ជំងឺកូវីដ-១៩នៅកម្ពុជាទៅបាន ទើបប្រមុខរាជរដ្ឋាភិបាលសម្រេចទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា។ ឯកឧត្តម បានបន្តទៀតថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងទូទាំងប្រទេស ជាកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលតម្រូវឲ្យពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តមប្រធានបានជំរុញឲ្យក្រុមការងារយុវជនដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយនូវវិធានការការពារនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ “៣ការពារ និង ៣កុំ” របស់ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន។ នៅពេលមានប្រជាពលរដ្ឋចំណាកស្រុកមកពីប្រទេសថៃក្តី ឬការធ្វើបន្លាស់ទីពីបណ្តារាជធានី-ខេត្ត មកស្រុកកំណើត សូមឲ្យពួកគាត់អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងបង្កឲ្យមានការចម្លងណាមួយជាយថាហេតុចូលមកក្នុងក្រុមគ្រួសារ និងសហគមន៍។
ជាមួយគ្នានេះដែរ ឯកឧត្តម នាង ឃីម បានជំរុញឲ្យក្រុមការងារយុវជនយើង បន្តសាងសង់ខ្ចុះមួយខ្នងបន្ថែមទៀត ដើម្បីកែច្នៃរមណីយដ្ឋាននេះ ឲ្យទៅជារមណីយដ្ឋានទេសចរណ៍មួយដ៏ប្រណីត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនាពេលខាងមុខនៅតំបន់ធម្មជាតិដ៏សម្បូរបែបនេះ ដើម្បីកែច្នៃរកប្រាក់ចំណូលសម្រាប់ជួយទ្រទ្រង់ដល់វិស័យសង្គម ដូចជាជួយជនក្រីក្រ ជនងាយរងគ្រោះជាដើម។
ជាមួយគ្នានោះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាចំនួន៥លានរៀល ដល់ក្រុមយុវជនសម្រាប់សាងសង់ខ្ចុះចំនួន១ខ្នង ឧបត្ថម្ភថវិកាចំនួន២លាន៧០ម៉ឺនរៀលក្នុងមួយខែ ដល់ក្រុមយុវជនឃុំលំទង សម្រាប់ចុះធ្វើសកម្មភាពជួយប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាត និងជនងាយរងគ្រោះ ចាប់ពីខែសីហា ឆ្នាំ២០២១ រយៈពេល២ឆ្នាំ និងឧបត្ថម្ភថវិកាចំនួន១លាន៥០ម៉ឺនរៀល ដល់ក្រុមការងារយុវជនឃុំលំទង ចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៥ម៉ឺនរៀល។
បន្ទាប់មកឯកឧត្តមប្រធាន បានបន្តដឹកនាំក្រុមការងារយុវជនស្រុក បន្តដំណើរសួរសុខទុក្ខដល់កងទ័ព នៃកងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ កងទ័ពជើងគោក ដែលកំពុងឈរជើងបំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លើភ្នំដងរែក ក្នុងនោះឯកឧត្តមប្រធានបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន គ្រឿងឧបភោគបរិភោគដល់កម្លាំងដែលឈរនៅគោលដៅផងដែរ៕
ដោយ ៖ ចាន់ ធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ