Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញ​រហូតដល់បច្ចុប្បន្ននេះ

បានផុស

នៅ

បណ្តាអ្នកជំនាញខាងវិស័យអចលនទ្រព្យ បានលើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបច្ចុប្បន្ននៅតែជាប់គាំង មិនទាន់មានភាពប្រសើរឡើងវិញនៅឡើយទេ ចាប់តាំងពីការធ្លាក់ចុះអំឡុងពេលវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីបណ្ដុះបណ្ដាល «យុទ្ធសាស្រ្តផ្សារភ្ជាប់ម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មាន ក្នុងបរិបទAI» កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោក យិន លាងគង់ ប្រធានសមាគមក្រុមអ្នកសរសេរព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងជាស្ថាបនិកគេហទំព័រ Property Asia បានលើកឡើងថា ដើម្បីជៀសវាងការទទួលព័ត៌មានមិនត្រឹមត្រូវ ដែលអាចនាំឱ្យគម្រោង ឬទ្រព្យសម្បត្តិជាប់គាំង គឺត្រូវផ្ទៀងផ្ទាត់ជាមួយព័ត៌មានរាជរដ្ឋាភិបាល មុនសម្រេចចិត្តសាងសង់ ឬអភិវឌ្ឍគម្រោង។

ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ច លោកក៏បានលើកឡើងថា ប្រទេសកម្ពុជានៅឆ្នាំ២០២៩ អាចនឹងមានការចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែនៅក្នុងការចាកចេញនេះ ក៏អាចមានការប្រឈមជាមួយការបាត់បង់កម្ចីពីអង្គការក្រៅរដ្ឋាភិបាល និងកម្ចីមានការប្រាក់ទាប។ លោកថា ប្រសិនបើកម្ពុជាអាចចាកចេញពីប្រទេសប្រទេសកំពុងអភិវឌ្ឍន៍បាន ចំណូលប្រជាជនកើនឡើង នោះអំណាចនៃការទូតក៏មានការកើនឡើងផងដែរ។

លោក ចេង វុទ្ធី អគ្គនាយក INVA និងជាចាងហ្វាងផ្សាយអង្គភាពសារព័ត៌មាន ស្ពីកញ៉ូស៍ (Speak News) ក៏បានលើកឡើងដែរថា ចំពោះទិន្នន័យម៉ាក្រូសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ គឺនៅតែមានការធ្លាក់ចុះ ចាប់តាំងពីខែមករា រហូតមកដល់បច្ចុប្បន្ន។ ទោះយ៉ាងណា លោកបញ្ជាក់ថា បើយោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រា ៤,៤% នៅឆ្នាំ២០២៦។

បន្ថែមពីនេះ លោកលើកឡើងទៀតថា ចំពោះទិន្នន័យគម្រោងដែលក្រសួងអនុញ្ញាតឱ្យសាងសង់នៅឆ្នាំ២០២៥ មានការប្រែប្រួលខុសគ្នាតាមប្រភេទគម្រោង។ ក្នុងនោះ គម្រោងអគារពាណិជ្ជកម្ម (សំណង់បុរី) មានកើនឡើងត្រឹមតែមួយគម្រោងប៉ុណ្ណោះ ខណៈគម្រោងអគារសហកម្មសិទ្ធ កើនពី ៣៤គម្រោង ក្នុងឆ្នាំ២០២៤ ដល់ ៦៦គម្រោង ក្នុងឆ្នាំ២០២៥។ ចំណែកអគារសហកម្មសិទ្ធ (ខុនដូ) បានកើនពី ៤៤គម្រោង ក្នុងឆ្នាំ២០២៤ ដល់ ៤៦គម្រោង ក្នុងឆ្នាំ២០២៥ ពោលគឺមានការកើនឡើង ២គម្រោង។

សម្រាប់របាយការណ៍ដែលបានដាក់ទុនវិនិយោគ ដែលចេញពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា នៅឆ្នាំ២០២៤ មានការដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យដល់ ៤,២២៧ពាន់លានដុល្លារ និងសម្រាប់ឆ្នាំ២០២៥ ទុនវិនិយោគបានធ្លាក់ចុះជិត ៣ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ៧,៧% ខណៈ
ក្នុងវិស័យពាណិជ្ជកម្មមានការធ្លាក់ចុះ ៥៤,៥% ៕ ដោយ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម