ព័ត៌មានជាតិ
មិត្តហ្វូនស្វែងរកឃើញអ្នកឈ្នះដំបូងពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛»
ព្រឹកថ្ងៃអង្គារ ទី8 ខែមិថុនា ឆ្នាំ 2021 ក្រុមហ៊ុនមិត្តហ្វូនបានប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
លោក ខេង ដា រស់នៅខេត្តបន្ទាយមានជ័យជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ទូរសព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ពេលខ្ញុំមកទទួលរង្វាន់នេះទើបដឹងថា វាពិតជាការផ្តល់ជូនពិតប្រាកដមែន ពុំមានការបោកប្រាស់បន្លំឡើយ។ មុនដំបូងនៅពេលក្រុមហ៊ុនតេមកប្រាប់ថា ឈ្នះរង្វាន់ ខ្ញុំស្ទាក់ស្ទើរព្រោះខ្លាចថាជាការឆបោក តែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ រួមទាំងពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុនទើបជឿជាក់ និងឡើងមកទទួលរង្វាន់តែម្តង”។
អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ឡេង គឹមហ៊ុន ជាអ្នកឈ្នះរង្វាន់ទូរទស្សន៍ឆ្លាតវៃ LG 49 អ៊ីញ ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «ពិតប្រាកដណាស់ ខ្ញុំតែងតែបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ ហើយក៏មានសំណាងឈ្នះរង្វាន់ទូរទស្សន៍ 49 អ៊ីញនេះ 1 គ្រឿង។ ខ្ញុំក៏ស្ទាក់ស្ទើរដែរដំបូង តែបន្ទាប់មកគិតថា លេខក្រុមហ៊ុន 097 9 097 097 តេមកគឺពិតជាក្រុមហ៊ុន 100% ហើយទើបឡើងមកទទួលរង្វាន់ដោយផ្ទាល់នៅថ្ងៃនេះ»។

លោកអាដាំ មកពីការិយាល័យទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្តអតិថិជន ដែលគាំទ្រប្រើប្រាស់សេវាកម្មមិត្តហ្វូនទាំងអស់ រាល់អតិថិជនដែលបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន 5000៛ នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងលេខកូដសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ទូរសព្ទដៃទំនើប iPhone 12 Pro 3 រង្វាន់, iPhone 12 mini 3 រង្វាន់, ទូរទស្សន៍ LG SmartTV 49 អ៊ីញ 3 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ 2021។ រង្វាន់នៅមានច្រើនទៀត ដូច្នេះអតិថិជនដែលចង់ឈ្នះ កុំភ្លេចបញ្ចូលឲ្យបានកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន»។

គួរបញ្ជាក់ឡើងវិញថា ចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 មិត្តហ្វូនបានផ្តល់ជូននូវកម្មវិធីថ្មីគឺ «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដើម្បីអនុញ្ញាតឲ្យអតិថិជនមិត្តហ្វូនទាំងអស់ អាចមានឱកាសឈ្នះរង្វាន់ ប្រចាំខែដ៏សន្ធឹកសន្ធាប់ដូចជា ទូរសព្ទដៃទំនើប iPhone 12 Pro 3 រង្វាន់, iPhone 12 mini 3 រង្វាន់, ទូរទស្សន៍ LG SmartTV 49 អ៊ីញ 3 រង្វាន់ និងកាតកោស 10 ដុល្លារ 60 រង្វាន់។ លើសពីនេះរាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



