សេចក្ដីជូនដំណឹង
ថវិការបស់ក្រុមហ៊ុនឆេមពានគ្រុប ដែលបានពីការប្រគុំតន្ត្រី “Nico The Solo Concert” ត្រូវបាននាំយកទៅប្រគល់ជូនវីរ:កងទ័ពដោយផ្ទាល់ហើយ!
ក្នុងស្មារតីសាមគ្គីភាព សេចក្តីគោរព ស្រលាញ់ និងការដឹងគុណចំពោះវីរ:កងទ័ព ថវិកាទាំងអស់របស់ក្រុមហ៊ុនឆេមពានគ្រុប ដែលទទួលបានពីការលក់សំបុត្រការប្រគុំតន្ត្រី “Nico The Solo Concert” ត្រូវបាននាំយកទៅប្រគល់ជូនវីរ:កងទ័ព តាមរយៈ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន Champion Group និងឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងក្រុមការងាររៀបចំកម្មវិធី និងលោក នីកូ បានធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួបសំណេះសំណាល និងប្រគល់ថវិកា ព្រមទាំងភេសជ្ជៈ Champion ជូនដល់បងៗវីរ:កងទ័ពដោយផ្ទាល់។

ថវិកាទាំងនេះ គឺកើតចេញពីការគាំទ្ររបស់អ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចូលរួមទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រីទោលរបស់លោក នីកូ ដែលរៀបចំឡើងដោយ Champion Group។ ដូច្នេះ ថវិកានេះពិតជាមានតម្លៃយ៉ាងធំធេង ព្រោះវាកើតចេញពីសាមគ្គីភាព ក្តីស្រលាញ់ និងការដឹងគុណរបស់ប្រជាជនខ្មែរ ចំពោះវីរ:កងទ័ពដែលបានលះបង់គ្រប់យ៉ាង ដើម្បីការពារជាតិ សន្តិភាព និងប្រជាជន។

“Nico The Solo Concert” មិនត្រឹមតែជាការបង្ហាញពីភាពជោគជ័យនៃវិស័យសិល្បៈតន្ត្រី និងការគាំទ្រពីសាធារ:ណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឲ្យឃើញពីស្មារតី “នៅជាមួយជាតិ និងកងទ័ពគ្រប់កាលៈទេសៈ” របស់ប្រជាពលរដ្ឋខ្មែរ។ ទោះបីជាកំពុងរីករាយជាមួយការប្រគុំតន្ត្រីតែបេះដូងរបស់ប្រជាជនខ្មែរ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព ហើយបានប្រែក្លាយការប្រគុំតន្ត្រីនេះ ឲ្យក្លាយជាកម្លាំងសាមគ្គីដ៏មានអត្ថន័យសម្រាប់សង្គម និងប្រទេសជាតិ។

ជាក់ស្តែង អំណោយដែលលោកជំទាវអ្នកឧកញ៉ា សុខ សុភាព ត្រូវផ្តល់ជូនវីរ:កងទ័ពជួរមុខចំនួន ៥ អង្គភាព និងជូនប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ រួមមាន៖
- ភេសជ្ជៈ Champion ចំនួន ៧០០ កេស
- ថវិកាជូនអង្គភាពទ័ពទាំង ៥ ចំនួន ៤២,៥០០,០០០ រៀល
- ថវិកាសាងសង់របងពន្ធនាគារខេត្ត ចំនួន ១៣,៦១០ ដុល្លារអាមេរិក
ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុនឆេមពានគ្រុប និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ,ឯកឧត្តម លោកជំទាវអភិបាលរង,ក្រុមតន្ត្រីរបស់ “Nico The Solo Concert” និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុបទាំងអស់ ដែលបានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយ និងថវិកានេះបានយ៉ាងល្អ ។
យើងជឿជាក់ថា ស្មារតីនៃការចែករំលែក សេចក្តីស្រលាញ់ និងសាមគ្គីភាព នឹងបន្តក្លាយជាកម្លាំងដ៏រឹងមាំ សម្រាប់ការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងជានិច្ច។





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


